(អត្ថបទចុះផ្សាយនៅថ្ងៃ 28-11-2013, 7:17 pm) | ដោយ រ៉េន រតនៈ
លោក យ៉ែម បុញ្ញាឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងនៅរសៀលថ្ងៃទី២៨ ខែវិច្ឆិកានេះថា គណបក្សសង្គ្រោះជាតិគ្មានគំនិតធ្វើបាតុកម្មដើម្បីផ្តូលរំលំរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្នឡើយ។ ការបញ្ជាក់របស់មន្ត្រីគណបក្សប្រឆាំង ធ្វើឡើងខណៈដែលលោក កឹម សុខា ត្រូវបានកាសែតក្នុងស្រុកចុះផ្សាយថា គណបក្សប្រឆាំងនឹងបន្តធ្វើបាតុកម្មរហូតលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនចុះចេញពីតំណែង។ យ៉ាងណាក៏ដោយមន្ត្រីគណបក្សបញ្ជាក់ថា បាតុកម្មរបស់ខ្លួនប្រារព្ធឡើងដើម្បីទាមទាឲ្យរដ្ឋាភិបាលគោរពសិទ្ធិមនុស្ស និងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោតតែប៉ុណ្ណោះ។
ថ្លែងប្រាប់គេហទំព័រថ្មីៗ លោក យ៉ែម បុញ្ញាឫទ្ធិ បានអត្ថាធិប្បាយថា បាតុកម្មដែលគណបក្សសង្គ្រោះជាតិបន្តធ្វើជាថ្មីចាប់ពីថ្ងៃទី១០ ខែធ្នូខាងមុខនេះ គ្រាន់តែជាការប្រារព្ធឡើងដើម្បីទាមទាឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អនុវត្តគោលការណ៍គោរពសិទ្ធិមនុស្ស ពិសេសសិទ្ធិពលរដ្ឋកម្ពុជា ដែលរងនឹងទង្វើអយុត្តិធម៌ជាច្រើនក្នុងសង្គមក្រោមការដឹកនាំរបស់គណបក្សកាន់អំណាចតែប៉ុណ្ណោះ។
លោកបន្តថា៖« យើងទាមទាឲ្យរដ្ឋាភិបាលគោរពសិទ្ធិពលរដ្ឋ ពិសេសសិទ្ធិបោះឆ្នោតរបស់ពួកគាត់ ដែលត្រូវបានរំលោភតាមរយៈភាពមិនប្រក្រតីនៅថ្ងៃបោះឆ្នោត។ យើងគ្មានគំនិតធ្វើបាតុកម្មទម្លាក់រដ្ឋាភិបាលទេ»។
គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានផ្ដើមនូវហាបាតុកម្មរបស់ខ្លួនជាថ្មីទៀតហើយ ចាប់ពីថ្ងៃទី១០ ខែធ្នូខាងមុខនេះតទៅ។ ដោយឡែក ចាប់ពីថ្ងៃទី១៥ ខែធ្នូខាងមុខនេះដែរ គណបក្សប្រឆាំងបានសម្រេចថាខ្លួននឹងធ្វើបាតុកម្មនៅរៀងរាល់ថ្ងៃអាទិត្យ លើទីលានប្រជាធិបតេយ្យ រហូតមានដំណោះស្រាយលើភាពមិនប្រក្រតីនៃការបោះឆ្នោត។
ការប្រកាសធ្វើបាតុកម្មរបស់គណបក្សប្រឆាំងនេះដែរ ក៏បាននាំឲ្យមានការព្រូយបារម្ភផងដែរ នូវលទ្ធភាពដែលគណប្រឆាំងបង្វែការទាមទាររបស់ខ្លួន ទៅជាការផ្ដួលរំលំរដ្ឋាភិបាលកកម្ពុជាបច្ចុប្បន្ន។ យ៉ាងណាក៏ដោយ គណបក្សប្រឆាំងបានច្រានចោលនូវការលើកឡើងខាងលើនេះ៕

Source : http://m.thmeythmey.com/index.php?page=detail&ctype=article&id=10009&lg=kh
0 comments: