ដោយ : សមុទ្រ (ថ្ងៃទី 29 វិច្ឆិកា 2013 03:07:PM)
លោក ភី រិទ្ធ អតីតអនុប្រធានពន្ធដាខេត្តព្រះសីហនុ ត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តព្រះសីហនុវិញ នៅម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដើម្បីតុលាការចាត់ការតាមច្បាប់។អង្គភាពប្រឆាំងអំពើពុករលួយ បានកោះអញ្ជើញ លោក ភី រិទ្ធ យកទៅសាកសួរ និងធ្វើការឃាត់ខ្លួននៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ ខែវិច្ឆិកាឆ្នាំ២០១៣។
នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ទើបចាប់ផ្តើមសាកសួរដំណើររឿង ដោយមិនទាន់បានលទ្ធផលជាដុំកំភួននៅឡើយទេ។
ទោះជាយ៉ាងនេះក្តី អង្គភាពប្រឆាំងអំពើពុករលួយ បានធ្វើការចោទប្រកាន់ និងឃាត់ខ្លួនលោក ភី រិទ្ធ អំពីអំពើពុករលួយ ដោយយកបាក់ថ្លៃសេវាពន្ធដីធ្លីលើសចំនួនច្បាប់កំណត់ទៅហើយ។
ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ បានបង្ហើបថា អង្គភាពពន្ធដាខេត្តព្រះសីហនុ មិនមានតែលោក ភី រិទ្ធម្នាក់នោះទេ គឺនៅមានមន្ត្រីពន្ធដាច្រើននាក់បន្ថែមទៀត ដូចជា ការកំណត់ប្រាក់បង់ពន្ធដីផ្ទះដែលហាងឆេងនៅលើបបូមាត់ និងក៏មានមន្ត្រីពន្ធដាខ្លះទៀត ចូលចិត្តដើរប្រមូលប្រាក់ដាក់ហោបាវដោយគ្មានវិក្កយប័ត្រត្រឹមត្រូវ។ប្រការនេះអង្គភាពប្រឆាំងអំពើពុករលួយគប្បីស្រាវជ្រាវរកឫសគល់បន្ថែមទៀត៕

លោក ភី រិទ្ធ អតីតអនុប្រធានពន្ធដាខេត្តព្រះសីហនុ ត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តព្រះសីហនុ ពីបទ អំពីអំពើពុករលួយ ដោយយកបាក់ថ្លៃសេវាពន្ធដីធ្លីលើសចំនួនច្បាប់កំណត់ទៅហើយ
Tag: ដើមចេកខ្មែរ , khmer banana news
Source : cen
0 comments: