ភ្នំពេញ ៖ លោក សាយ នីយ៉ូស៊ន់ និងអ្នកស្រី ព្រមទាំងក្រុមការងារ
បានឧបត្ថម្ភ ថវិកា ចំនួន៥០ដុល្លារ ជូនដល់ឪពុកម្តាយ ក្មេងប្រុស រងគ្រោះ
ដែលធ្លាក់ចូល រណ្តៅ ដុតចំបើង បណ្តាលឲ្យរលាក ពេញខ្លួនប្រាណ ហើយបច្ចុប្បន្ន
កំពុង សម្រាក ព្យាបាល នៅមន្ទីរពេទ្យ គន្ធបុប្ផា សាខាជិតវត្តភ្នំ
ក្នុងរាជធានីភ្នំពេញ ។
ជាមួយគ្នានេះ ឪពុកក្មេងប្រុសរងគ្រោះ បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់សប្បុរសជន ដែលចូលរួមឧបត្ថម្ភ ។ ឪពុករូបនេះបាន បញ្ជាក់ថា សម្រាប់ការ ព្យាបាល នៅក្នុងមន្ទីរពេទ្យគន្ធបុបា្ផ គឺថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ ទាំងអស់ បានយកចិត្តទុកដាក់យ៉ាងខ្លាំង មិនមានការខ្វះចន្លោះនោះទេ ។
សូមបញ្ជាក់ថា ក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ បានឆេះរលាកលើផ្ទៃមុខដងខ្លួន និងដៃ ដោយសារតែធ្លាក់ក្នុង រណ្ដៅ ដែលកំពុងដុត ចំបើង ខណៈដែលឪពុក-ម្ដាយរបស់គេកំពុងទៅច្រូតស្រូវ ហើយទុក ឱ្យនៅផ្ទះលេង ជាមួយបងប្អូន និងក្មេងៗ ក្នុងភូមិ ។
យ៉ាងណាក៏ដោយក្មេងប្រុសរូប នេះ ត្រូវបានឪពុក-ម្ដាយ ដែលមាន ជីវភាព ខ្វះខាត ជួយដឹកបញ្ជូនទាំងយប់មកកាន់ មន្ទីរពេទ្យគន្ធបុបា្ជ ហើយត្រូវបានគ្រូពេទ្យ ជួយសង្គ្រោះ ក្នុងរយៈពេលជិត ១០ថ្ងៃមក នេះ រាងបានធូរស្បើយបន្ដិចហើយ ប៉ុន្ដែ ទាំងឪពុក និងម្ដាយសូមអំពាវ នាវ សុំការឧបត្ថម្ភ ពីសប្បុរសជននានា ដោយសារតែ ពួកគេមានជីវភាពក្រីក្រ ដែលត្រូវចំណាយ ថ្លៃម្ហូប ថ្លៃ បាយក្នុងការមើលថែរក្សាកូន ដែលកំពុងសង្គ្រោះនៅមន្ទីរពេទ្យគន្ធបុបា្ជ សាខាក្បែរវត្ដភ្នំ ក្នុងរាជធានីភ្នំ ពេញ ។
លោក នី អាយុ ៤៥ឆ្នាំ ត្រូវជាឪពុក ក្មេងប្រុសរងគ្រោះ នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ បាន រៀបរាប់ឱ្យដឹង ថា កាលពីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ កន្លងទៅ កូនប្រុសរបស់គាត់ ឈ្មោះ ប៊ុន លៀប អាយុ ២ឆ្នាំ ដែលជាកូន ប្រុសពៅ ក្នុងចំណោមកូនទាំងអស់ ៥នាក់ បាននៅលេងជាមួយបង ប្អូន បង្កើត និងបង ប្អូនជាដូនមួយ រួមទាំងក្មេងនៅក្នុងភូមិ ហើយពួកគាត់ទាំងពីរនាក់ប្ដី-ប្រពន្ធ រវល់ ទៅច្រូត ស្រូវ ។
លោក នី បន្ដទៀតថា ពេលនៅផ្ទះនោះ ក្មេងៗដែលធំជាងកូនប្រុសរបស់គាត់ បាន នាំគ្នាជីករណ្ដៅត្រឹម ជង្គង់ រួចហើយយក ចំបើងដុតលេង នៅក្នុងរណ្ដៅនោះ ហើយ ពេលដែលចំបើងកំពុងឆេះ ក្មេងៗដែលធំ ជាងកូនប្រុសពៅគាត់ បានដើរចេញស្រាប់ តែកូនប្រុសគាត់ដើរមក ធ្លាក់ចូលទៅក្នុង រណ្ដៅ បណ្ដាលឱ្យ ឆេះរលាកពេញខ្លួន រួច ហើយវាបានយកដៃច្រត់ងើបចេញពីរណ្ដៅ រត់ទៅរកទឹក ក៏ត្រូវក្មេងៗផ្សេងទៀត ឃើញទាន់ នាំគ្នារត់ទៅប្រាប់មនុស្សធំមក ជួយ ហើយក៏រត់ទៅប្រាប់ឪពុក-ម្ដាយដែល កំពុងច្រូតស្រូវនៅ វាលស្រែ មកជាបន្ទាន់ ហើយក៏ប្រញ៉ាប់ប្រញាល់ដឹកតាមម៉ូតូមក ថ្នល់ជាតិ ដែលមានប្រវែងជាង ៥០គីឡូ ម៉ែត្រទម្រាំមានរថយន្ដឈ្នួល ដឹកបន្ដមក មន្ទីរពេទ្យគន្ធបុបា្ជ ។
លោក នី និងប្រពន្ធឈ្មោះ ថេន អាយុ ៣៣ឆ្នាំ រស់នៅភូមិក្រាំងចេក ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ មុខរបរ ជាកសិ ករ មានកូន ៥នាក់ ប្រុស ៣ ស្រី២ ក្នុង នោះកូនបងអាយុ ១៣ឆ្នាំ និងក្មេងប្រុសរង គ្រោះ ជាកូនពៅ ។ ពួកគាត់ទាំង២នាក់ ដែលបច្ចុប្បន្នកំពុងមើលថែកូន នៅក្នុង មន្ទីរពេទ្យគន្ធបុបា្ជ សូមអំពាវ នាវការ ឧបត្ថម្ភ ពីសំណាក់សប្បុរសជននានា ដើម្បី ជួយសម្រួលការខ្វះខាត បើទោះបីពួកគេ មិនត្រូវបាន គិតលុយ ពីមន្ទីរពេទ្យក៏ដោយនោះ ៕
Source : ដើមអំពិល

សំគាល:

0 comments: