នារីវ័យក្មេងម្នាក់ បានធ្វើការសំរេចចិត្ត ដ៏មិននឹកស្មានមួយ ដោយនាងសុខចិត្ត កាត់ជើងរបស់ខ្លួនចោល ផ្លាស់ប្តូរជំនួសមកវិញ នូវជើងសិប្បនិមិត្ត ដើម្បីអាចពាក់ ស្បែកជើងកែងបាន។

នាង ម៉ារីយ៉ា  សឺរ៉ានូ វ័យ ២១ឆ្នាំ នៅទីក្រុង ញ៊ូយ៉ក សហរដ្ឋអាមេរិក កើតមកមានជើងកែក (clubfoot) ជាហេតុធ្វើឲ្យនាង មិនអាច ពាក់ស្បែកជើងកែងបាននោះទេ ហើយដោយសារតែការស្រលាញ់ និងមានក្តីស្រមៃ ចង់ក្លាយជាតារាម៉ូដែលនោះ នាងបានសំរេចចិត្ត កាត់ជើងកែករបស់នាងចោល រួចប្តូរមកប្រើប្រាស់ជើងសិប្បនិមិត្ត ជំនួសវិញ ព្រោះនាងដឹងច្បាស់ថា បើសិនជានាងមិនធ្វើដូច្នេះទេ នាងមិនអាចសំរេចក្តីស្រមៃ របស់ខ្លួនបានឡើយ។

នាងបានឆ្លងកាត់ វិធីសាស្រ្តជាច្រើន ដោយក្នុងនោះ ធ្លាប់បានធ្វើការ វះកាត់ចំនួន ៥ដង ផងដែរ រហូតនៅទីបំផុត នាងត្រូវកាត់ជើងចោលតែម្តង។ ប៉ុន្តែនាងពិតជាសប្បាយចិត្ត នឹងការសំរេចចិត្តនេះ ព្រោះថាពេលនេះ នាងអាចពាក់ស្បែកជើងកែង បានដូចជានារីៗឯទៀត ហើយពេលនេះ នាងថែមទាំងបាន ធ្វើការនៅក្នុងវិស័យ បង្ហាញម៉ូត ទៀតផង៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?



Tag: ដើមចេកខ្មែរ , khmer banana news 

ប្រភព៖ yourjewishnews

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.