ចូលតាមគេទៅផ្ទះសំណាក់ហើយត្រូវគេរំលោភ?


ដោយ : មង្គល (ថ្ងៃទី 29 វិច្ឆិកា 2013 02:56:PM)

Rape_cen
ស្ត្រី​អាយុ​១៩​ឆ្នាំ​ម្នាក់ បាន​ប្ដឹង​ចោទប្រកាន់​បុរស​ម្នា​ក់ថា​បាន​ចាប់រំលោភ​រូបនាង​បានសម្រេច នៅផ្ទះ​សំណាក់ ។​ប៉ូលិស​ក្រុង​បាត់ដំបង បាន​ឃាត់ខ្លួន​បុរស​សង្ស័យ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​បាត់ដំបង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៣  ក្រោយពេល​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​២៧ ខែវិច្ឆិកា​ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ នៅ​ភូមិ​ចម្ការ​ឬ​ស្សី សង្កាត់​ព្រែក​ព្រះស្តេច ក្រុង​បាត់ដំបង​។​
​    
​ប៉ូលិស​ក្រុង​បាត់ដំបង បាន​ឲ្យ​ដឹងថា បុរស​នោះ​ឈ្មោះ ម៉ក់ រតនា អាយុ​២៤​ឆ្នាំ ។ ម៉ក់ រតនា​បាន​ប្រព្រឹត្តិ​អំពើ​ដូច​បាន​ចោទ​កាលពី​យប់​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅផ្ទះ​សំណាក់​យីហោ ស៊ីដនី ស្ថិតក្នុង​ក្រុមទី​៨ ភូមិ​រំចេក​៣ សង្កាត់រ​តន់​ក្រុង​-​ខេត្តបាត់ដំបង​។​
​    ​
​នារី​រងគ្រោះ បានបញ្ជាក់​ប្រាប់​ប៉ូលិស​ថា បុរស​សង្ស័យ​ធ្លាប់​ស្គាល់គ្នា​ជាមួយ​នាង កាលពី​នៅ​តូចៗ​។ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា រូបនាង  បាន​ទៅលេង​នៅ​ផ្សា​ទំនើប​ថ្មី​ស្ថិតនៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ហើយ​បាន​ជួបគ្នា​និង​ជនសង្ស័យ​និយាយ​គ្នា​រហូតដល់​ម៉ោង​៩​យប់ ថ្ងៃទី​២៥ ខែវិច្ឆិកា​នោះ​។ បន្ទាប់មក​បុរស​សង្ស័យ​បាន​បបួល​នាង​ឲ្យ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ថា ឌុប​ជូនទៅ​ផ្ទះ​របស់​នាង​។ ប៉ុន្តែ​ពេលធ្វើ​ដំណើរ​មក​មិនទាន់​ដល់ផ្ទះ​នាង​
​ទេ បុរស​សង្ស័យ​បាន​បត់​ម៉ូតូ​ចូលទៅ​ផ្ទះសំណាក់​យីហោ ស៊ីដនី ជួល​បន្ទប់​ស្នាក់ ហើយ​ចាប់រំលោភ​នាង​រហូត​បា​នស​ម្រេច​តែម្តង ទោះបីជា​នាង​ខំ​រើ​បម្រាស់​និង​យំ​អង្វរ​យ៉ាងណា​បុរស​សង្ស័យ​មិន​ស្តាប់​ដែរ​។​
​    ​
​បុរស​ឈ្មោះ ម៉ក់ រតនា បាន​សារភាព​តែ​ជន​នោះបាន​បញ្ជាក់ថា “​ការរួម​រ័ក្ស​នោះ​គឺ​ដោយមាន​ការព្រមព្រៀង ដោយ​មិនមាន​ការចាប់​បង្ខំ​ទេ​។ បើសិនជា​នាង​មិន​ព្រមព្រៀង​នោះ មិនអាច​នាំ​ចូលទៅ​បន្ទប់​ផ្ទះសំណាក់​បាន​ស្រួលៗ ឬ​នាង​អាច​ស្រែក​ផ្អើល​គេ​ផ្អើល​ឯង​ជាមិនខាន​”​។​
​    ​
​លោក ធុច រ៉ា អធិការ​ប៉ូលិស​ក្រុង​បាត់ដំបង បាន​ប្រាប់​ឲ្យ​ដឹងថា បុរស​សង្ស័យ​បាន​សារភាព គឺ​ស៊ីសង្វាក់​ក្នុង​អង្គហេតុ​ដើមបណ្តឹង​របស់​នារីរ​ង​គ្រោះ ទើប​លោក ឡុង ហុក​ម៉េង ព្រះរាជ​អា​ជា្ញ​រង​សាលាដំបូង​ខេត្តបាត់ដំបង បញ្ជា​ឲ្យ​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា​នេះ ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕
ជនសង្ស័យ​ឈ្មោះ ម៉ក់ រតនា ចាប់ខ្លួនពីរំលោភនារីម្នាក់ក្នុងផ្ទះសំណាក់
Tag: ដើមចេកខ្មែរ , khmer banana news 
Source : cen

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.