ដោយ : សុផល (ថ្ងៃទី 29 វិច្ឆិកា 2013 08:16:PM)
លោក ភី រិទ្ធ អតីតអនុប្រធានពន្ធដាខេត្តព្រះសីហនុត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តព្រះសីហនុវិញ នៅម៉ោងប្រមាណ ១២ ថ្ងៃត្រង់ ថ្ងៃទី២៩ខែវិច្ឆិកា ឆ្នាំ២០១៣នេះ ដើម្បីតុលាការចាត់ការតាមច្បាប់។អង្គភាពប្រឆាំងអំពើពុករលួយបានកោះអញ្ជើញ លោក ភី រិទ្ធ យកទៅសាកសួរ និងធ្វើការឃាត់ខ្លួននៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី២៧ខែវិច្ឆិកាឆ្នាំ២០១៣។ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣នេះព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ ទើបចាប់ផ្តើមសាកសួរដំណើររឿងដោយមិនទាន់បានលទ្ធផលជាដុំកំភួននៅឡើយទេ។ ទោះជាយ៉ាងនេះក្តី អង្គភាពប្រឆាំងអំពើពុករលួយបានធ្វើការចោទប្រកាន់ និងឃាត់ខ្លួនលោក ភី រិទ្ធ អំពីអំពើពុករលួយដោយយកបាក់ថ្លៃសេវាពន្ធដីធ្លីលើសចំនួនច្បាប់កំណត់ទៅហើយ។ ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុបានបង្ហើបថា អង្គភាពពន្ធដាខេត្តព្រះសីហនុ មិនមានតែលោក ភី រិទ្ធម្នាក់នោះទេគឺនៅមានមន្ត្រីពន្ធដាច្រើននាក់បន្ថែមទៀត ដូចជាការកំណត់ប្រាក់បង់ពន្ធដីផ្ទះដែលហាងឆេងនៅលើបបូមាត់ និងក៏មានមន្ត្រីពន្ធដាខ្លះទៀតចូលចិត្តដើរប្រមូលប្រាក់ដាក់ហោបាវដោយគ្មានវិក្កយប័ត្រត្រឹមត្រូវ។ប្រការនេះអង្គភាពប្រឆាំងអំពើពុករលួយគប្បីស្រាវជ្រាវរកឫសគល់បន្ថែមទៀត៕លោក ភី រិទ្ធ អតីតអនុប្រធានពន្ធដាខេត្តព្រះសីហនុ ត្រូវបានបញ្ជូនខ្លួនមកដល់សាលាដំបូងខេត្តព្រះសីហនុពីបទ អំពីអំពើពុករលួយ ដោយយកបាក់ថ្លៃសេវាពន្ធដីធ្លីលើសចំនួនច្បាប់កំណត់ទៅហើយ
បុរសជនជាតិចិនបួននាក់ ជាបុគ្គលិកស្ថាបនាផ្លូវថ្នល់ នៅខេត្តព្រះវិហារ បានឆបោកយករថយន្តមួយគ្រឿង ពីស្ត្រីម្នាក់ នៅខេត្តព្រះវិហារ ហើយត្រូវប៉ូលិសខណ្ឌពោធិ៍សែនជ័យ សហការជាមួយប៉ូលិសក្រសួងមហាផ្ទៃ ឃាត់ខ្លួនបាន កាលពីវេលាម៉ោង ៣ រសៀល ថ្ងៃទី២៩ វិច្ឆិកានេះ នៅក្នុងផ្ទះលេខ E16 នៅក្នុងបុរីញូវថោន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ប៉ូលិសបាននិយាយថា ស្ត្រីជនរងគ្រោះឈ្មោះ គឹម ស៊ីវុត្ថា អាយុ ២៧ ឆ្នាំ ស្នាក់នៅភូមិគោកឃ្លៀង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ រថយន្តដែលពួកចិនឆបោកម៉ាក តាកូម៉ា (Tacoma) ពណ៌ទឹកប្រាក់ សា្លកលេខ ស្វាយរៀង 2A 2299។ ចំណែកជនសង្ស័យជនជាតិចិនបួននាក់ ក្នុងនោះ ជនដៃដល់ឈ្មោះជុង អាយុ ៤២ ឆ្នាំ។
ជនរងគ្រោះបានបំភ្លឺប្រាប់ប៉ូលិសថា កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកាកន្លងទៅ បុរសឈ្មោះជុន បានទូរស័ព្ទហៅនារីរងគ្រោះ មកជួបនៅការដ្ឋានសង់ផ្លូវថ្នល់នៅខេត្តព្រះវិហារ រួចហើយខ្ចីរថយន្តដឹកឥវ៉ាន់ពីការដ្ឋានមកវិញ។ ខ្ចីបានរថយន្តហើយ ជនជាតិចិនទាំងបួនក៏លែងត្រឡប់មកវិញ។ ជនរងគ្រោះបានដាក់ពាក្យបណ្តឹងមកក្រសួងមហាផ្ទៃ ហើយនៅលើរថយន្តរបស់គាត់មានបំពាក់ប្រព័ន្ធ GPS។ តាមរយៈប្រព័ន្ធនេះ ជនរងគ្រោះបានដឹងពីកន្លែងដែលជនល្មើសយកទៅលាក់ ហើយប៉ូលិសខណ្ឌពោធិ៍សែនជ័យ និងក្រសួងមហាផ្ទៃ ក៏ក្របួចបានតែម្តង។
បច្ចុប្បន្នកំពុងសួរចម្លើយនៅខណ្ឌពោធិ៍សែនជ័យ ព្រមទាំងដកហូតរថយន្តមកវិញ លុយអាមេរិកជាង ២ ពាន់ដុល្លារ លុយខ្មែរជាង ២ ម៉ឺនរៀល និងសម្ភារៈមួយចំនួនទៀត៕

ចាប់បុរសជនជាតិចិនបួននាក់ ជាបុគ្គលិកស្ថាបនាផ្លូវថ្នល់ នៅខេត្តព្រះវិហារ ពីបទឆបោកយករថយន្ត Tacoma ពីស្ត្រីម្នាក់ នៅខេត្តព្រះវិហារ
Tag: ដើមចេកខ្មែរ , khmer banana news
Source : cen
0 comments: