លោក កឹម សុខា៖« បាតុកម្មនៅសៀមរាបមិនប៉ះពាល់ភ្ញៀវទេសចរឡើយ»
(អត្ថបទចុះផ្សាយនៅថ្ងៃ 27-11-2013,3:16 pm) | ដោយ រ៉េន រតនៈ

លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងនៅព្រឹកថ្ងៃពុធ ទី២៧ ខែវិច្ឆិកានេះថា មហាបាតុកម្មដែលគ្រោងនឹងរៀបចំឡើងនៅខេត្តសៀមរាប នាថ្ងៃទី១០ ខែធ្នូខាងមុខនេះ នឹងមិនបង្កជាផលប៉ះពាល់ណាមួយឡើយដល់ដំណើកំសាន្តរបស់ភ្ញៀវទេសចរ។ ភ្ញៀវទេសចរ ដែលភាគច្រើនធ្វើដំណើកំសាន្តក្នុងប្រទេសកម្ពុជា ដើម្បីចង់ទស្សនាតំបន់រមណីយដ្ឋានអង្គរ ក្នុងខេត្តសៀមរាប។
ការបញ្ជាក់របស់ប្រមុខគណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពីទីភ្នាក់ងារទេសចរកម្ពុជា និងអ្នកពាក់ព័ន្ធមួយចំនួនទៀត បានសម្ដែងក្ដីបារម្ភ អំពីផលប៉ះពាល់ និងការលុបចោលដំណើកំសាន្តរបស់ភ្ញៀវទេសចរមួយចំនួនមកកាន់ខេត្តសៀមរាប ខណៈពេលដែលគណបក្សប្រឆាំង សម្រេចយកខេត្តទេសចរណ៍មួយនេះ រៀបចំមហាបាតុកម្មរបស់ខ្លួន។
ថ្លែងប្រាប់គេទំព័រថ្មីៗ លោក កឹម សុខា បង្ហាញជំនឿចិត្តថា មហាបាតុកម្មនៅថ្ងៃខាងមុខនេះ នឹងគ្មាន ផលអាក្រក់ណាមួយឡើយ ដល់ដំណើកំសាន្តក្នុងខេត្តសៀមរាបរបស់ភ្ញៀវជាតិ និងអន្តរជាតិនោះទេ។ លោកបន្តថា៖« ខ្ញុំគិតថា ភ្ញៀវទេសចរភាគច្រើន គាត់ចង់មកលេងកំសាន្តក្នុងប្រទេសប្រជាធិបតេយ្យ ដូចច្នេះការធ្វើបាតុកម្ម វាមិនមានអ្វីប្លែកទេ»។
យ៉ាងណាក៏ដោយ លោក កឹម សុខា បានហៅមហាបាតុកម្មនៅខេត្តសៀមរាបនោះថា ជាការដាក់សម្ពាធថ្មីមួយទៀតដល់រដ្ឋាភិបាល របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមិនព្រមដោះស្រាយបញ្ហាតាមការទាមទារបស់គណបក្សសង្គ្រោះជាតិ និងម្ចាស់ឆ្នោត លើការស្វែងរកយុត្តិធម៌ពីការបោះឆ្នោតកន្លងទៅនោះ។
គួរបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ គ្រោងនឹងរៀបចំមហាបាតុកម្មរបស់ខ្លួន នៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ នៅលើទឹកដីអង្គរខេត្តសៀមរាប។ លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានអំពាវនាវនៅថ្ងៃពុធនេះ ដល់គណបក្សសង្គ្រោះជាតិកុំអោយយកខេត្តសៀមរាបធ្វើជាទីតាំងបាតុកម្ម ពីព្រោះ ទង្វើនេះនឹងអាចជំរុញអោយចំនួនទេសចរបរទេសឲ្យធ្លាក់ចុះ៕

0 comments: