គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​ធ្វើបាតុកម្ម​អហិង្សា​​ចំទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ក្រុង​សៀមរាប​

ភ្នំពេញ: គណបក្ស​សង្គ្រោះ​ជាតិ បានកំណត់​ធ្វើបាតុកម្ម​អហិង្សា​ដើម្បី​ទាមទារ​យុត្តិធម៌​ជូន​ម្ចាស់ឆ្នោត​នៅ​ថ្ងៃទី​១០ ធ្នូ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ក្រុង​សៀមរាប​គឺ​មិន​ធ្វើ​នៅ​ភ្នំពេញ​ទេ​ដើម្បី​កុំ​ឲ្យ​ជាន់​ជាមួយ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​រៀបចំ​ប្រារព្ធ​ពិធី​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះដែរ​។​



​លោក​កឹម សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ថ្លែង​ទៅកាន់​សមាជិក​ក្រុមប្រឹក្សាឃុំ សង្កាត់ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា នេះ​ថា​ចំពោះ​ថ្ងៃទី​១០​ធ្នូ​គឺជា​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នៅ​ទីក្រុង​ភ្នំពេញ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្រុម​សង្គម​ស៊ីវិល​គេ​សុំច្បាប់​ធ្វើបាតុកម្ម​។ ដូចនេះ គណបក្ស​សង្គ្រោះ​ជាតិ អត់​ចង់ទៅ​ជ្រៀតជ្រែក​ទេ ហើយ​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ នឹង​ទៅធ្វើ​នៅ​ទីក្រុង​សៀម​រាម​។​

​សូម​រម្លឹកថា នៅ​ថ្ងៃទី​១០ ធ្នូ គឺជា​ទិវា​សិទ្ធមនុស្ស​អន្តរជាតិ ក្រុម​អង្គការ​សង្គម​ស៊ីវិល និង​សហជីព​មួយចំនួន​បានស្នើ​សុំ​ទៅ​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ប្រារព្ធ​ទិវា​នេះ ដោយមាន​ការដើរ​ហែរ​ក្បួន​ជា​ទ្រង់ទ្រាយ​ធំ​។ ប៉ុន្តែ​នៅ​មិនទាន់​ដឹងថា សាលា​រាជធានី​ភ្នំពេញ​សម្រេច​យ៉ាងណា​នៅឡើយ​ទេ​៕​ - 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.