ភ្នំពេញ: នៅព្រឹកថ្ងៃទី២៤ ខែវិចិ្ឆកា ឆ្នាំ២០១៣ លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បានទៅកាន់ ឈាបនដ្ឋាន (កន្លែងបូជាសព ) វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ នឹងបានប្រកាសលុប ស.ជ.ណ រួមទាំងប្រកាសឲ្យកសាង ឈាបនដ្ឋាន និងសាលារៀនថ្មី ហើយទីតាំងនេះ ប្រគល់ឲ្យទៅខាងគណៈកម្មការវត្ត ជាអ្នកគ្រប់គ្រង។
គួរបញ្ជាក់ថា ចាប់តាំងពីពាក់កណ្តាលអាធ្រាត្រ រហូតដល់ម៉ោងជាង១០ព្រឹក ថ្ងៃទី២៣ខែវិច្ឆិកានេះការបិទផ្លូវជាតិលេខ៦អាត្រូវបានបញ្ចប់ហើយការធ្វើចរាចរ ដែលកកស្ទះណែនណាន់តាប់នោះ បានធូរស្រាល ទៅវិញ។ បន្ទាប់ពីមាន ប្រជាពលរដ្ឋរស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ បានប្រមូលផ្តុំគ្នា ជាច្រើន រយនាក់ មកបិទផ្លូវជាតិលេខ៦ ដោយប្រតិកម្ម នឹងក្រុមហ៊ុនអេងកាំង ដែលបានយកគ្រឿងចក្រមកឈូសឆាយវាយកំទេចឈាបនដ្ឋាន (កន្លែងបូជាសព ) វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ។ រហូតមកដល់ព្រឹកថ្ងៃទី២៣ខែវិច្ឆិកានេះកំណាត់ផ្លូវនោះត្រូវបានបិទដោយប្រជាជនដដែល ដោយមានការចូលរួម ពីព្រះសង្ឃផងដែរ។ ប្រជាពលរដ្ឋដោយមានកំហឹងនឹងក្រុមហ៊ុននេះបានដុតកំទេចអេស្កាវ៉ាទ័រនិងទុយោ ដែលដាក់ក្នុងបរិវេណ ទីប៉ាឆានេះផងដែរ។ ហេតុការណ៍នេះបានកើតឡើងកាលម៉ោង១២រំលងអធ្រាត្រ ឈានចូល ថ្ងៃទី២៣ ខែវិច្ឆិកា ហើយបន្តរហូតដល់ព្រឹក។ការដោះស្រាយបញ្ហាបានបញ្ចប់បន្ទាប់ពីលោក ឃ្លាំង ហួត អភិបាលខណ្ឌប្ញស្សីកែវ បានព្យាយាមរំងាប់កំហឹងរបស់ប្រជាជននិងព្រះសង្ឃចំពោះក្រុមហ៊ុនដែលព្យាយាម ឈូសនូវឈាបនដ្ឋានកំពុងមានទំនាស់។
បើតាមសម្តីស្រី្ត ឈ្មោះ សូរ សាវ៉ាត អាយុ៥៣ឆ្នាំ ជប្រជាពលរដ្ឋរស់ក្នុងភូមិខ្ទរបានបញ្ជាក់ថា ដីដែលមានទំនាស់នេះ មានទំហំ ជាង២ហិកតា ហើយខាងក្រុមហ៊ុនបានទិញដីនេះហើយរួចបានរុះរើប៉ាឆានេះចេញយកទៅដាក់នៅទីតាំងថ្មីដែលខាងក្រុមហ៊ុនធ្វើទីប៉ាឆាឲ្យ នៅខាងក្រោយវត្តបាក់ខែងវិញ តែប្រជាពលរដ្ឋមិនព្រមដោយសារទីតាំងនោះលិចទឹកហើយវានៅឆ្ងាយពីប៉ាឆាចាស់ទៀត ទើបប្រជាពលរដ្ឋ មិនព្រមឲ្យខាងក្រុមហ៊ុន រុះរើចេញ។ ទំនាស់នេះបានអូសបន្លាចពេលជាយូរឆ្នាំមកហើយ។
រហូតមកដល់ម៉ោងជិត២រំលងអធ្រាត្រកម្លាំងមានសមត្ថកិច្ចមកដល់កន្លែងងកើតហេតុតែបានឈរម្ខាងម្នាក់ ដោយខាងប្រជាពលរដ្ឋ មានកាន់ដំបង កាំបិតពូថៅ និងដំបងគ្រប់ដៃ៕
លោក ប៉ា សុជាតិវង្ស ក៏បានទៅកាន់ឈាបនដ្ឋាន (កន្លែងបូជាសព ) វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ នោះដែរ
លោក ឃ្លាំង ហួត អភិបាលខណ្ឌឫស្សីកែវ បានទៅកាន់ ឈាបនដ្ឋាន (កន្លែងបូជាសព ) វត្តពោធិព្រឹក្ស ហៅវត្តខ្ទរ នឹងបានប្រកាសលុប ស.ជ.ណ រួមទាំងប្រកាសឲ្យកសាង ឈាបនដ្ឋាន និងសាលារៀនថ្មី

សំគាល:




0 comments: