(អត្ថបទចុះផ្សាយនៅថ្ងៃ 27-11-2013, 7:54 pm) | ដោយ គី សុខលីម
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាននិយាយប្រាប់កាលពីប៉ុន្មានម៉ោងមុននេះថា គម្រោងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិនៅក្នុងខេត្តសៀមរាបនៅថ្ងៃ ទី១០ខែធ្នូខាងមុខនេះប្រៀបបីដូចជាគ្រាប់បែកអ៊ីចឹង ពីព្រោះវាគំរាមកំហែងដល់វត្តមានអ្នកទេសចរបរទេស។ តែមេបក្សប្រឆាំងថា មិនមានផលប៉ះពាល់ដល់វិស័យទេសចរណ៍ទេ។
លោក ថោង ខុន បានបញ្ចេញទស្សនៈនៅថ្ងៃពុធនេះថា គម្រោងបាតុកម្មរបស់គណបក្សសង្គ្រោះជាតិបាន និងកំពុងជំរុញអោយភ្ញៀវទេសចរបរទេសលុបដំណើរកម្សាន្តរបស់ពួកគេមកកាន់ទីក្រុងអង្គរខេត្តសៀមរាប។
បើយោងតាមសម្តីរបស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ភ្ញៀវទេសចរជនជាតិវៀតណាមចំនួន៥០%ដែលគ្រោងមកទស្សនាប្រទេសកម្ពុជានៅខែក្រោយនេះបានសម្រេចចិត្តលុបដំណើររបស់ពួកគេចោលហើយ។ «បាតុកម្មគឺគឺជាគ្រាប់បែកដែលប៉ះពាល់ដល់អារម្មណ៍ទេសចរបរទេស»។ នេះគឺជាការបញ្ជាក់របស់លោករដ្ឋមន្ត្រីក្រសួងទេសចរណ៍។ លោករដ្ឋមន្ត្រីបានបន្តទៀតថា៖«គណបក្សប្រឆាំងមិនគួរយកទីតាំងអង្គរដើម្បីធ្វើបាតុកម្មនោះទេ។ អង្គរគឺជាតំបន់ទេសចរណ៍ និងជាបេតិកភណ្ឌពិភពលោក ពោលគឺមិនមែនជាតំបន់នយោបាយទេ»។
លោក អាង គឹមអៀង ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានអំពាវនាវនៅថ្ងៃពុធនេះដល់គណបក្សសង្គ្រោះជាតិកុំអោយយកខេត្តសៀមរាបធ្វើជាទីតាំងបាតុកម្ម ពីព្រោះ ទង្វើនេះអាចជំរុញអោយចំនួនទេសចរបរទេសនឹងធ្លាក់ចុះ។ អ្នកជំនាញវិស័យទេសចរណ៍រូបនេះ បានបន្តទៀតថា គណបក្សសង្គ្រោះជាតិគួររៀបចំបាតុកម្មនៅក្នុងខេត្តផ្សេងវិញជាការប្រសើរជាង។ ខេត្តសៀមរាបគឺជាខេត្តទីមួយដែលទទួលបានភ្ញៀវទេសចរបរទេសច្រើនជាងគេក្នុងចំណោមខេត្តក្រុងដទៃទៀតនៃប្រទេសកម្ពុជា។
សម្រាប់បក្សប្រឆាំង បាតុកម្មនៅថ្ងៃទី១០ខែធ្នូខាងមុខនេះនៅក្នុងខេត្តសៀមរាបមិនប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាទេ។
ថ្លែងប្រាប់គេហទំព័រថ្មីៗនៅថ្ងៃពុធនេះ លោក កឹម សុខា បង្ហាញជំនឿចិត្តថា មហាបាតុកម្មនៅថ្ងៃខាងមុខនេះ នឹងគ្មាន ផលអាក្រក់ណាមួយឡើយ ដល់ដំណើរកំសាន្តក្នុងខេត្តសៀមរាបរបស់ភ្ញៀវជាតិ និងអន្តរជាតិ។ លោកបន្តថា៖« ខ្ញុំគិតថា ភ្ញៀវទេសចរភាគច្រើន គាត់ចង់មកលេងកំសាន្តក្នុងប្រទេសប្រជាធិបតេយ្យ ដូចច្នេះការធ្វើបាតុកម្ម វាមិនមានអ្វីប្លែកទេ»។
គេមិនទាន់ដឹងនៅឡើយទេថា តើគណបក្សសង្គ្រោះជាតិនឹងរៀបចំបាតុកម្មនៅចំណុចណាពិតប្រាកដនៅឡើយទេ។ នៅមុខប្រាសាទអង្គរវត្ត? នៅចំកណ្តាលខេត្ត? ឬនៅតំបន់ផ្សេងនៃខេត្តសៀមរាប?។
សូមបញ្ជាក់ថា ក្នុងរយៈពេល១០ខែនៃឆ្នាំ២០១៣នេះ ប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរបរទេសជាង៣លាននាក់ ក្នុងនោះអ្នកទេសចរបរទេសជិត២លាននាក់បានឆ្លងកាត់ខេត្តសៀមរាប៕

Source : Tmey Tmey
0 comments: