(អត្ថបទចុះផ្សាយនៅថ្ងៃ 28-11-2013, 10:47 am)
នៅក្នុងប្រទេសស៊ីវិល័យ ជឿនលឿន គោរពច្បាប់ អ្នកនយោបាយភាគច្រើនជាអ្នកមានធនធានទ្រព្យសម្បត្តិ និងមានចំណេះដឹងខ្ពស់។
ដូច្នេះ ពួកគេធ្វើនយោបាយដើម្បីជួយជាតិ និងដើម្បីកសាងកិត្តិយសសម្រាប់ខ្លួនគេ ពោលគឺពួកគេមិនធ្វើនយោបាយដើម្បីដូរបាយនោះទេ។
ប៉ុន្តែនៅក្នុងប្រទេសក្រីក្រមួយចំនួន អ្នកនយោបាយភាគច្រើនធ្វើនយោបាយដើម្បីដូរបាយ(ធ្វើជំនួញនយោបាយ)។ និយាយបែបផ្សេង មានន័យថា ពួកគេធ្វើនយោបាយដើម្បីកេងប្រវ័ញ្ចឬជញ្ជក់ឈាមពីជាតិ ពោលគឺមិនមែនដើម្បីជួយជាតិទេ៕
0 comments: