ជប៉ុនផ្តល់ជិត២០ម៉ឺនដុល្លារ សំរាប់មជ្ឈមណ្ឌលសិក្សាសហគមន៍តាមជនបទនៅកំពង់ធំ និងសៀមរាប
ដោយ : វិចិត្រ (ថ្ងៃទី 29 វិច្ឆិកា 2013 05:20:PM)
- (1 of 3)
- (2 of 3)
- (3 of 3)
រដ្ឋាភិបាលជប៉ុន បានផ្តល់ប្រាក់សរុបចំនួន ១៥.៤៩៤.៩៦៦ យ៉េន ស្មើនឹងប្រមាណ ១៨៨.៩៦៣ ដុល្លារអាមេរិក ដល់អង្គការសន្តិស្ម័គ្រចិត្ត SVA ដើម្បីអនុវត្តគម្រោងលើកស្ទួយមជ្ឈមណ្ឌល សិក្សាសហគមន៍ នៅតាមតំបន់ជនបទ នៃប្រទេសកម្ពុជា។
កិច្ចសន្យាផ្តល់ជំនួយនេះ ក្រោមជំនួយឧបត្ថម្ភឥតសំណង សម្រាប់គម្រោងរបស់អង្គការក្រៅរដ្ឋាភិបាលជប៉ុន ត្រូវបានចុះហត្ថលេខាដោយលោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោកស្រី យ៉ាម៉ាម៉តូ អេ រី នាយិកាអង្គការសន្តិស្ម័គ្រចិត្តSVA នៅរសៀលថ្ងៃទី២៩ ខែវិចិ្ឆកា ឆ្នាំ២០១៣ នៅស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។
លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា បានមានប្រសាសន៍ថា ៖ ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ ដោយបានចុះហត្ថលេខា លើកិច្ចសន្យផ្តល់ហិរញប្បទានឥតសំណង សំរាប់គំរោង "ការលើកស្ទួយមជ្ឈមណ្ឌលសិក្សាសហគមន៍ ក្នុងតំបន់ជនបទ នៃប្រទេសកម្ពុជា" របស់សមាគមសន្តិស័គ្រចិត្តអន្តរជាតិ (SVA) ដែលជាជំនួយ ហិរញប្បទាន ឥតសំណង សម្រាប់គម្រោងរបស់អង្គការ ក្រៅរដ្ឋាភិបាលជប៉ុន។ សមាគមសន្តិស្ម័គ្រចិត្តអរន្តជាតិ (SVA) បាននិងកំពុងពង្រីកសកម្មភាពផ្តល់ជំនួយជាច្រើននៅកម្ពុជាអស់រយៈពេលជាង៣០ឆ្នាំមកហើយ។ ក្នុងនាមរដ្ឋាភិបាលជប៉ុន ក៏បាននិងកំពុងបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយសមាគមនេះផងដែរ។ សមាគមសន្តិស្ម័គ្រចិត្តអន្តរជាតិ(SVA) បាននិងកំពុងធ្វើសកម្មភាពដោយផ្តោតទៅលើការគាំទ្រ លើការបណ្តុះបណ្តាលធនធានមនុស្ស និងវិស័យអប់រំ ហើយខ្ញុំសង្ឃឹមថា គំរោងលើកនេះ នឹងរួមចំណែកយ៉ាងធំផងដែរ ដល់ការលើកកម្ពស់កំរិតអក្ខរកម្មនៅតំបន់ជនបទ។
លោកបានបន្ថែមថា លើកនេះ កិច្ចការដែល SVA នឹងអនុវត្តន៍នោះគឺ ការកសាងមជ្ឈមមណ្ឌលសិក្សាសហគមន៍នៅក្នុងតំបន់ជនបទចំនួន២ នៃខេត្តកំពង់ធំនិងខេត្តសៀមរាប។ យោងតាម ជំរឿនប្រជាជន ឆ្នាំ២០០៨ ឃើញថាកំរិតអក្ខរកម្មរបស់ប្រជាជនដែលមានអាយុក្រោម១៥ឆ្នាំគឺ មានប្រហែល៩០%នៅតំបន់ទីក្រុង ផ្ទុយទៅវិញគឺមានតែប្រហែល ៧៣% ប៉ុណ្ណោះ នៅតំបន់ជនបទ ជាពិសេសនោះគឺ កំរិតអក្ខរកម្មរបស់ស្ត្រីនៅតំបន់ជនបទ នៅមានកំរិតទាបគួរអោយកត់សំគាល់។
តាមរយៈគំរោងនេះប្រជាជនក្នុងឃុំនីពេជ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងប្រជាជនក្នុងឃុំរោងគោង ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួនប្រហែល ៩២០០នាក់ នឹងទទួលបានសមត្ថភាពជាមូលដ្ឋានគ្រិះដូចជា ចេះគណនា ចេះអាននិងសរសេរដោយឆ្លងតាមរយៈ ការសិក្សាអក្ខរកម្ម។ ជាងនេះទៅទៀត នឹងទទួលបាននូវចំណេះដឹងទាក់ទងនឹងសុខភាពនិង អនាម័យយ៉ាងចាំបាច់ដើម្បីធ្វើការកែលម្អជីវភាព រស់នៅ របស់ពួកគាត់។
ចំណែកលោកស្រី យ៉ាម៉ាម៉តូ អេ រី នាយិកាអង្គការសន្តិស្ម័គ្រចិត្តSVA បានមានប្រសាសន៍ដែរថា នេះជាគម្រោងរយៈពេល៣ឆ្នាំ នៅក្នុងតំបន់ជនបទក្រីក្រនៃប្រទេសកម្ពុជា ជាអាទិ៍មាន ខេត្តកំពង់ធំ សៀមរាប និងខេត្តបន្ទាយមានជ័យ ជាដើម ដែលការផ្តល់ជំនួយផ្នែកអប់រំនូវមានកម្រិតនៅឡើយ៕

លោក គូម៉ាម៉ារ៉ូ យូជិ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងលោកស្រី យ៉ាម៉ាម៉តូ អេ រី នាយិកាអង្គការសន្តិស្ម័គ្រចិត្ត SVA ក្នុងពិធីចុះហត្ថលេខាកិច្ចសន្យាផ្តល់ជំនួយ
លោក គូម៉ាម៉ារ៉ូ យូជិ រួមទាំងបុគ្គលិក អង្គការសន្តិស្ម័គ្រចិត្តSVA ថតរូបអនុស្សាវរីយ៍
Tag: ដើមចេកខ្មែរ , khmer banana news
Source: cen
0 comments: