ភ្នំពេញៈ ខណៈពេលដែលសន្ទុះការងារនៅក្នុងសិល្បៈហាក់មានយីអ៊ុនដូចគ្នា ស្រាប់តែកាលពីពេលថ្មីៗនេះ មានការនិយាយតៗគ្នាមួយនៅក្នុងពិភពសិល្បៈថា តារាសម្តែងល្បីត្រេមុខស្អាតនាង កែវ នីសា និងពិធីការិនីរបស់ទូរទស្សន៍ MyTV ក្នុងកម្មវិធី A1 នាង តេង លក្ខិណា ត្រូវជាមិត្តភក្តិនឹងគ្នានោះ ហាក់ដូចជាមានអារម្មណ៍ខឹងសម្បាមើលមុខគ្នាមិនចំឡើយ ដែលបញ្ហានេះត្រូវបានគេដឹងថា កើតឡើងដោយសារតែបុរសរូបសង្ហាតារាសម្តែង លឹម ជាឡាយ ដែលគេល្បីថា ជាសង្សារថ្មីរបស់ កែវ នីសា។
កែវ នីសា តារាសម្តែងត្រេមុខស្អាតដាច់គេ ដែលសព្វថ្ងៃកំពុងគ្រងតំណែងតួឯកជាមួយនឹងលោក សាយ រតនៈ ក្នុងភាពយន្តភាគ «ភ្លើងស្នេហ៍ភ្លើងគំនុំ» របស់ទូរទស្សន៍ MyTV បានក្លាយជាតារាសម្តែងលេចធ្លោចាប់តាំងពីឆ្នាំ២០០៩មក ប៉ុន្តែគួរឱ្យសោកស្តាយដែរ នៅពេលកំពុងតែល្បី ស្រាប់តែនាងបានពើបប្រទះ រឿងអាស្រូវស្នេហាដ៏ធំមួយជាមួយនឹងអតីតស្វាមី រហូតធ្វើឲ្យនាងត្រូវសម្រេចចិត្តសម្ងំលាក់ខ្លួនមួយរយៈ តែក្រោយការវិលត្រឡប់នៅក្នុងឆ្នាំ២០១១ នាងក៏ចាប់ផ្តើមបង្ហាញខ្លួន និងវាយលុកទីផ្សារជាថ្មីមិនថា នៅក្នុង ឬក៏ក្រៅស្រុកឡើយ។
ក្រោយវិលវិញ ទោះបីជាស្ត្រីមេម៉ាយក៏ដោយ ក៏ កែវ នីសា នៅតែមានទីផ្សារធំនៅក្នុងសង្វៀនសិល្បៈ ហើយនាងក៏ទទួលបានតំណែងជាតួឯកថតរឿងភាគឱ្យស្ថានីយទូរទស្សន៍ បាយ័នផងដែរ ក្រោមចំណងជើងថា «ត្រៀមចិត្តសម្រាប់ឈឺ» ដែលមានតួឯកប្រុស គឺពិធីករ ជា វណា្ណរិទ្ធ និង លោក លឹម ជាឡាយ ពេលនោះហើយដែល កែវ នីសា និង លឹម ជាឡាយ បានភ្ជាប់សម្តីគ្នាសាងស្នេហ៍យ៉ាងអាថ៌កំបាំងនោះ ប៉ុន្តែកាលនោះមិនមាននរណាចាប់អារម្មណ៍ឡើយ។
ប្រភពនៅក្នុង សិល្បៈធ្លាប់ទម្លាយរឿងនេះជារឿយៗថា ពួកគេទាំងពីរពិតជាមានចំណងទាក់ទងលើផ្លូវស្នេហាមែន ហើយពួកគេក៏រមែងបណ្តើរគ្នាទៅណាមកណាជាញឹកញាប់ដែលក្នុងនោះក៏ រួមទាំងដំណើរកម្សាន្តនៅក្រៅប្រទេសផងដែរ។ តែទោះបីជាយ៉ាងណា មកទល់នឹងពេលនេះ មិនទាន់មានសាមីខ្លួនចេញមុខអះអាង ឬធ្វើការបដិសេធ១០០ភាគរយនោះទេ។
ដោយឡែក ពិធីការិនីនាង តេង លក្ខិណា វិញ ក៏ត្រូវបានគេដឹងថា ជាតារាសម្បូរស្នេហ៍ម្នាក់ដែរ។ កន្លងមកគេធ្លាប់ល្បីថា នាងមានចំណងស្នេហ៍បន្តបន្ទាប់ជាមួយនឹងបុរសអ្នកជំនួញ លោកឧកញ៉ាម្នាក់ និងថៅកែជនជាតិកូរ៉េ ហើយដោយសារឥទ្ធិពលទាំងនោះ កន្លងមកគេធ្លាប់ល្បីថា នាងមានចំណងស្នេហ៍បន្តបន្ទាប់ជាមួយនឹងបុរសអ្នកជំនួញ លោកឧកញ៉ាម្នាក់ និងថៅកែជនជាតិកូរ៉េ ហើយដោយសារឥទ្ធិពលទាំងនោះ ទើប តេង លក្ខិណា តែងអះអាងថា នាងគ្រោងនឹងបើកហាងលក់ខោអាវ ហាងកាហ្វេ និង មីនីម៉ាត ជាដើម តែមកទល់នឹងពេលនេះ មិនទាន់ឃើញចេញជាផ្លែផ្កានៅឡើយ។
ស្របពេលដែលការរកស៊ីនៅ ទ្រឹង តែការងារសិល្បៈវិញ គេមើលឃើញថា តារារូបនេះ មានយីអ៊ុនខ្ពស់ ហើយនៅពេលនេះនាងបានចូលមកកាន់តំណែងដើមនៅក្នុងកម្មវិធីប្រគំតន្ត្រីសម័យទំនើបA1 វិញផងដែរ។ ការប្រាស្រ័យក្រោមដំបូលការងារតែមួយនេះហើយ ដែលគេបានដឹងថា ទំនាក់ទំនងរវាង កែវ នីសា និង តេង លក្ខិណា កាន់តែស្អិតល្មួតល្អក្នុងនាមជាមិត្តភក្តិ ប៉ុន្តែថ្មីៗនេះ បែរជាមានអ្នករស់នៅក្នុងសង្គមសិល្បៈបង្ហើបថា ចំណងមិត្តភាពរវាងស្រីស្អាតទាំងពីរហាក់ដូចជាប្រេះឆា។
ប្រភព នោះបានឲ្យដឹងថា ពិធីការិនីនាង តេង លក្ខិណា ហាក់សម្តែងអារម្មណ៍ក្រៀមស្រពោន ព្រោះនាងបានប៉ះទៅនឹងរឿងអាស្រូវស្នេហ៍ដ៏រសើបមួយថា តារាសម្តែងរូបសង្ហាលោក លឹម ជាឡាយ ជាសង្សាររបស់ កែវ នីសា បានបង្វែរការទាក់ទងមកសុំស្នេហានាងវិញ។ ប្រភពនោះបញ្ជាក់ថា ដោយសារបញ្ហានោះហើយទើបធ្វើឱ្យតារាស្រីសម្រស់ផ្តាច់គេនាង តេង លក្ខិណា និង កែវ នីសា មើលមុខគ្នាមិនចំប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពកាលពីពេលកន្លងមក។
ចំពោះ បញ្ហានៃការលើកឡើងពីការប៉ះទង្គិចផ្លូវចិត្តនឹងគ្នារវាងតារាសម្តែងស្រីទាំងពីរដោយសារភ្លើងស្នេហាបុរសសង្សារ លឹម ជាឡាយ នេះ តារាសម្តែងបង្ហូរទឹកភ្នែកក្នុងតំណែងតួឯករឿង «ភ្លើងស្នេហ៍ភ្លើងគំនុំ» នាង កែវ នីសា បានធ្វើការបដិសេធមិនផ្តល់បទសម្ភាសដល់ភ្នំពេញប៉ុស្តិ៍ទេ។ នាងបាននិយាយយ៉ាងគួរសមថា៖ «អូបង កន្លងមកខ្ញុំមិនទម្លាប់ផ្តល់បទសម្ភាសឲ្យសារព័ត៌មានណាមួយទេ ដូច្នេះខ្ញុំសុំទោស ជម្រាបលាចា៎»។
ចំណែកឯតារាសម្តែង លឹម ជាឡាយ ដែលគេបានដឹងថាជាគូស្នេហ៍របស់ កែវ នីសា នោះ ក៏មិនទាន់មានភាពក្លាហានក្នុងការនិយាយបកស្រាយពាក់ព័ន្ធចំណង ស្នេហ៍ខ្លួនជាមួយនឹងស្រីស្អាតមេម៉ាយក្តៅស្រួយនាង កែវ នីសា ដែរ។ តែយ៉ាងណា ក៏តារារូបនេះមិនបានបដិសេធជុំវិញចំណងស្នេហ៍នេះដែរ។
តារាសម្តែងរូបសង្ហា លឹម ជាឡាយ ក្រោយពេលដែលបានស្តាប់ពីការចោទសួររបស់ ភ្នំពេញ ប៉ុស្តិ៍ ភ្លាម បង្អង់បន្តិច រួចបាននិយាយថា៖ «អូឥឡូវអ៊ីចេះបង ខ្ញុំកំពុងជាប់ថត ចាំទំនេរបន្តិច ខ្ញុំនឹងទូរស័ព្ទទៅបងវិញ ព្រោះឥឡូវដល់ប្លង់ខ្ញុំហើយ»។
ដើម្បីជ្រាបកាន់តែច្បាស់ ភ្នំពេញ ប៉ុស្តិ៍ បានព្យាយាមបន្តទំនាក់ទំនងទៅពិធីការិនីនាង តេង លក្ខិណា ដែរ តែទូរស័ព្ទនាងមិនអាចទទួលការហៅចូលបានទេ កាលពីម្សិលមិញ។ ទោះ យ៉ាងណា ភ្នំពេញ ប៉ុស្តិ៍ នឹងតាមដានព័ត៌មាននេះបន្ថែម ហើយសង្ឃឹមថា សាមីខ្លួនទាំងបីនឹងបកស្រាយនៅពេលណាមួយជាមិនខាន៕
កែវ នីសា-តេង លក្ខិណា មើលមុខគ្នាមិនចំព្រោះ លឹម ជាឡាយ
Tag: ដើមចេកខ្មែរ , khmer banana news
Source : Village of Wonder
Tags: តារា, ពត៌មានជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: