កូ​ជូន​យ៉ុ​ង​ តួឯក​ក្នុង​រឿង​និស្ស័យ​ស្នេហ៍​អា​រី​រ៉័​ង​កំពុង​មានការ​គាំទ្រ​ពី​ទស្សនិកជន​

ខ្សែភាពយន្ដ​ភាគ​កូរ៉េ​រឿង​ “​និស្ស័យ​ស្នេហ៍​អា​រី​រ៉័​ង​”​ កំពុង​តែ​ទទួល​បានការ​គាំទ្រ​ខ្លាំង​ពី​សំណាក់​អ្នក​ទស្សនា​ ជា​ពិសេស​តួឯក​ស្រី​ កូ​ជូន​យ៉ុ​ង​ ក៏​ទទួល​ បានការ​និយម​ចូល​ចិត្ដ​ពី​សំណាក់​អ្នក​ ទស្សនា​ដូច​គ្នា​ដែរ​ ។​ មាន​ប្រិ​យ​មិត្ដ​ ជា​ច្រើន​ចង់​ដឹង​ថា​ តើ​តួឯក​ស្រី​កូ​ជូន​យ៉ុ​ង​ ដែល​មាន​ទេព​កោសល្យ​ផ្នែក​ធ្វើ​ម្ហូប​និង​ មានជីវិត​ដ៏​សែន​រន្ធត់​ត្រូវ​ព្រាត់ប្រាស​ ឪពុក​ម្ដាយ​តាំងពី​តូច​ម្នាក់​នេះ​ជា​អ្នក​ ណា​?​ ដូច្នេះ​ពេល​នេះ​សូម​អាន​ខ្សែជីវិត​ ពិត​របស់​នាង​ដូច​ខាងក្រោម​ ។​ 

កូ​ជូន​យ៉ុ​ង​ ដែល​មានឈ្មោះ​ពិត​ថា​ សុង​ យូ​រី​ (Sung​ Yuri)​ មានឈ្មោះ​ហៅ​ ក្រៅ​ថា​ Shil​ Shilee,​ Tokki​ ជាតា​រា​ សម្ដែង​កូរ៉េ​ខាងត្បូង​ និង​ជា​អតីត​សមាជិក​ ក្មេង​ជាងគេ​ក្រុម​ ចម្រៀង​ស្រី​ K-pop​ល្បីឈ្មោះ​ Fin.K.L.​។​ ជា​កូនស្រី​ពៅ​ក្នុង​គ្រួសារ​ដែល​មានកូន​២​រ​នាក់​គឺ​ប្រុស​មួយ​ស្រី​មួយ​ ។​ 

សុង​យូ​រី​ជា​កូនស្រី​សាស្ដ្រាចារ្យ​ផ្នែក​ ទេវ​វិទ្យា​នៅ​សាកលវិទ្យាល័យ​Presbyterian​ និង​សិក្ខាសាលា​ទេវ​កថា​ក្នុង​ទីក្រុង​សេ​អ៊ូ​ល​ ប្រទេស​កូរ៉េ​ខាងត្បូង​ ។​ សុង​យូ​រី​បញ្ចប់​ ការ​សិក្សា​ពី​មហាវិទ្យាល័យ​ Kyung​ Hee​ ក្នុង​ជំនាញ​តន្ដ្រីសម័យ​ទំនើប​កាលពី​ឆ្នាំ​២០០៥​ ។​ 

តារា​ស្រី​រូប​ស្រស់​នេះ​បាន​បង្ហាញខ្លួន​ក្នុង​នាម​ជា​តារា​សម្ដែង​ដំបូង​ក្នុង​រឿង​ ភាគ​ “Bad​ Girls”​ ដែល​ជា​រឿង​មួយ​នាំ​ ឱ្យ​នាង​បាន​ទទួល​ពានរង្វាន់​ “Best​ New​ Actress”​ ។​ បន្ទាប់​ពី​រឿង​នោះ​មក​រឿង​ភាគ​ “Thousand​ Years​ Of​ Love”​ ដែល​នាង​សម្ដែង​ទាំង​ជានា​រី​សម័យ​ថ្មី​ និង​ជា​ព្រះ​នាង​សម័យ​បុរាណ​ក៏​ទទួល​បានការ​គាំទ្រ​ខ្លាំង​ដែរ​ ។​ ក្រៅពី​អាជីព​ជា​អ្នក​ សម្ដែង​ សុង​ យូ​រី​ ក៏​ធ្លាប់​ធ្វើ​ជា​ពិធី​ការិនី​ ក្នុង​កម្មវិធី​ធំៗ​ជា​ច្រើន​ដែរ​ដូច​ជា​ “Entertainment​ Show​ 2004”​ និង​ ជា​តារា​បង្ហាញ​ម៉ូ​ដ​សម្រាប់​ក្រុមហ៊ុន​ Various​ ផង​ដែរ​ ។​ 

បើ​ទោះជា​កាលពី​ឆ្នាំ​២០០៥​ នាង​ និង​សមាជិក​បាន​រួបរួម​គ្នា​មួយ​រយៈ​ ពេល​ខ្លី​ក្នុង​វិស័យ​ចម្រៀង​ដោយ​ចេញ​ Digital​ Single​ ក្ដី​តែ​នៅ​ឆ្នាំ​២០០៦​ នាង​ក៏​វិល​មក​ចាប់​អាជីព​ជា​តារា​សម្ដែង​ ដដែល​ដោយ​ក្នុង​នោះ​នាង​បាន​សម្ដែង​ជា​តួឯក​ស្រី​ទាំង​២​រឿង​គឺ​ “One​ Fine​ Day”​ ចាប់​ដៃគូ​ជាមួយ​តួឯក​ប្រុស​ Gong​ Yo​ (​ប្ដូរ​វិញ្ញាណ​ផ្ដើម​ស្នេហ៍​)​ និង​ “Snow​ Queen”​ ម្ដែ​ង​គូ​ជាមួយ​ Hyun​ Bin​ (​សួន​ស្នេហ៍​អាថ៌​កំបាំង​)​ ។​ រឿង​ទាំង​២​ នេះ​នាង​សុទ្ធតែ​ទទួល​បាន​ពានរង្វាន់​ទាំងអស់​ ។​ 

​សុង​ យូ​រី​ ក៏​ដូច​ជា​សមាជិក​ក្រុម​នាង​ ដែរ​គឺ​នាង​បាន​ចាក​ចេញពី​ផលិតកម្ម​ DSPent​ (​បច្ចុប្បន្ន​ Kingkong​ Enter​ -tainment)​ ហើយ​បច្ចុប្បន្ន​នាង​ជាតា​រា​ សម្ដែង​ប្រចាំ​ផលិតកម្ម​ SidusHQ​ ៕


Tag: ដើមចេកខ្មែរ , khmer banana news 
Source : Village of Wonder ភូមិអឆ្ឆរយ: 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.