ព្រះសីហនុ: បន្ទាប់ពីបែកធ្លាយ នូវរឿងអាស្រូវ ក្នុងការប្រព្រឹត្តអំពើពុករលួយ កឹបកេងថវិការបស់មូលនិធិសកល ដែលគេរកឃើញថា មានការជាប់ពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់មួយចំនួន នៅក្នុងអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាលនោះ ស្ថាប័នមួយនេះ ត្រូវបានធ្វើការកែសម្រួល និងធ្វើការតែងតាំងសមាសភាពថ្នាក់ដឹកនាំ។
ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៣ បានត្រាស់បង្គាប់កែសម្រួល និងធ្វើការតែងតាំងបន្ថែមសមាសភាពថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍៖
១.លោកម៉ម ប៊ុនហេង អនុប្រធានទី១ បន្ថែមលើមុខងារបច្ចុប្បន្ន
២.លោកលី ប៉ូរ អនុប្រធានប្រចាំការ មានឋានៈស្មើ រដ្ឋមន្ត្រី
៣.លោកស៊ឹម គឹមសែន អនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ
៤.លោកអ៊ឹង វុទ្ធី អនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ
៥.លោកកៅ ទ្រី អនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ
៦.លោកទា ផល្លា អនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ
៧.លោកគង់ រដ្ឋា អនុប្រធាន មានឋានៈស្មើ រដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន។
៨.លោកឡឹម ពេជ្ញពិសី ទីប្រឹក្សា មានឋានៈស្មើ រដ្ឋលេខាធិការ
៩.លោកជំទាវ ស៊ឹម ខេងខាំ អនុប្រធាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១០.លោកជា សំអាន អនុប្រធាន មានឋានៈស្មើ អនុរដ្ឋលេខាធិការ
១១.លោកតែង គន្ធី អគ្គលេខាធិការ មានឋានៈស្មើអនុរដ្ឋលេខាធិការ
១២.លោកហោ ប៊ុនឡេង អគ្គលេខាធិការរង មានឋានៈស្មើ អគ្គនាយក
១៣.លោកអ៊ុក វឌ្ឍនា ទីប្រឹក្សា មានឋានៈស្មើ អគ្គនាយក។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source: cen
0 comments: