អ៊ី​ន​ធើ​ណិ​ត​ផ្តល់​អ្វីខ្លះ​?

(ថ្ងៃទី 29 វិច្ឆិកា 2013, ម៉ោង 10:51:AM) | ដោយ: CEN
ភ្នំពេញ: មនុស្ស​គឺជា​ជន​ដែលមាន​ប្រាជ្ញា​ឈ្លាសវៃ​ជាងគេ​បំផុត​ក្នុង​លោក និង​បាន​ព្យាយាម​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឲ្យ​ជីវិត​រស់នៅ​មាន​ភាពប្រសើ​រ និង​កាន់តែ​ងាយស្រួល​ជាង​មុន​។ តួយ៉ាង​ចាប់តាំងពី​ចុង​សតវត្សរ៍​ទី​២០​មក មនុស្ស​បាន​បង្កើត​នូវ​ភាព​អស្ចារ្យ​ជាច្រើន ដែល​យើង​នឹកស្មាន​មិន​ដល់​។ ក្នុងចំណោម​ភាព​អស្ចារ្យ​ទាំងនោះ រួមមាន​ការបង្កើតឡើង​នូវ​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត​ជាដើម​។​

​មនុស្ស​ជាច្រើន​នាក់​បាននិងកំពុង​រីក​រាយ​នឹង​ការប្រើប្រាស់ និង​ការកម្សាន្ត​ជាមួយនឹង​ប្រព័ន្ធ​មួយ​នេះ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់​ទូទាំង​ពិភពលោក ដោយសារ​វា​ជា​ប្រភព​ផ្តល់ព័ត៌មាន​ដែលមាន​សារប្រយោជន៍​រួមទាំង​ឯកសារ របាយការណ៍ សៀវភៅ និង​ការស្រាវជ្រាវ​ជាច្រើន​ទៀត​។​

​ចាប់តាំងពី​មាន​អ៊ី​ន​ធើ​ណិ​ត​នៅក្នុង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់​យើង រហូតមកដល់​សព្វថ្ងៃ​នេះ សិស្សានុសិស្ស​លែង​សូវ​ចំណាយ​ពេលវេលា​ច្រើន​នៅក្នុង​បណ្ណាល័យ នៅពេល​ពួកគេ​ចង់​ស្រាវជ្រាវ ឬ​ធ្វើ​កិច្ចការងារ​អ្វីមួយ​ដែល​គ្រូ​ដាក់​ឲ្យ​។​

​ជាពិសេស​ពួកគេ​កាន់តែ​សន្សំសំចៃ​ពេលវេលា និង​ការចំណាយ​ថែមទៀត ដូចជា​នៅ​ខណៈពេលដែល​ពួកគេ​ចង់ដឹង​ពីអ្វី​មួយ ពួកគេ​មិនចាំបាច់​ចំណាយលុយ​ដើម្បី​ទិញ​សៀវភៅ​នោះទេ ដោយ​ពួកគេ​ងាក​មកប្រើប្រាស់​អ៊ី​ន​ធើ​ណិ​ត​ជំនួស​វិញ​។​

​លើសពីនេះទៅទៀត អ៊ី​ន​ធើ​ណិ​ត​ត្រូវបាន​ក្រុមហ៊ុន និង​អ្នក​ប្រកប​អាជីវកម្ម​មួយចំនួន​ប្រើប្រាស់​ជា​មធ្យោបាយ​សម្រាប់​ផ្សព្វផ្សាយ​លក់​ផលិតផល និង​សេវាកម្ម​ផ្សេងៗ ព្រមទាំង​ជួយ​ឲ្យ​អាជីវកម្ម​របស់​ពួកគេ​កាត់បន្ថយ​ទៅលើ​ការចំណាយ​ផងដែរ​។​

​កញ្ញា លាង បូ​រ័ត្ន ប្រធាន​ផ្នែក​សេវា​អតិថិជន​របស់​ក្រុមហ៊ុន Ezecom លើកឡើងថា “​អ៊ី​ន​ធើ​ណិ​ត គឺជា​ប្រភព​ឬ​បណ្ណាល័យ​មួយ​ដែលមាន​លក្ខណៈ​ទូលំទូលាយ និង​គួរ​ឲ្យ​ទុកចិត្ត​បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ គ្រប់​ពេលដែល​យើង​ត្រូវការ​ព័ត៌មាន យើង​គ្រាន់តែ​ទៅកាន់​កុំព្យូទ័រ​របស់​យើង ឬ​ទៅកាន់​អ៊ី​ន​ធើ​ណិ​ត​កាហ្វេ​នោះ នោះ​យើង​នឹង​អាច​ស្វែងរក​នូវ​អ្វីដែល​យើង​ចង់បាន​”៕

​លាង បូ​រ័ត្ន ប្រធាន​ផ្នែក​សេវា​អតិថិជន​របស់​ក្រុមហ៊ុន​Ezecomk
Tag:ដើមចេកខ្មែរ , khmer banana news 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.