(ថ្ងៃទី 29 វិច្ឆិកា 2013, ម៉ោង 11:38:AM) | ដោយ: លី សិលា
សៀមរាប: ក្រុមអង្គការសង្គមស៊ីវិល បំពេញការងារប្រយុទ្ធនឹងជំងឺអេដស៍ បានរៀបចំព្រឹត្តិការណ៍ រត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង នៅប្រាសាទអង្គរវត្ត ក្នុងខេត្តសៀមរាប នាថ្ងៃអាទិត្យ ទី១ ខែធ្នូ ឆ្នាំ២០១៣។ ព្រឹត្តិការណ៍កីឡានោះ ដើម្បីបង្កើនសន្ទុះ ឆ្ពោះទៅសម្រេចគោលដៅសូន្យបី ក្នុងការកាត់បន្ថយការឆ្លងរាលដាលមេរោគអេដស៍។ នោះគឺ គ្មានការឆ្លងថ្មី គ្មានការរើសអើង និងគ្មានការស្លាប់ ទាក់ទងនឹងជំងឺអេដស៍ ឱ្យបានក្នុងឆ្នាំ២០២០។
សេចក្តីប្រកាស បានលើកឡើងថា ព្រឹត្តិការណ៍កីឡារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង នៅអង្គរវត្តនោះ រៀបចំឡើងដោយអង្គការសង្គមស៊ីវិល រួមមាន អង្គការខាណា គណៈកម្មាធិការសំរបសំរួលប្រយុទ្ធនឹងជំងឺអេដស៍ បណ្តាញស្ត្រីធ្វើការនៅតាមកន្លែងកម្សាន្ត អង្គការកសាងបណ្តាញអ្នករស់នៅជាមួយមេរោគអេដស៍នៅកម្ពុជា បណ្តាញអ្នកប្រើប្រាស់ថ្នាំពន្យារជីវិត និងអង្គការសង្គមស៊ីវិល ជាច្រើនទៀត។
សេចក្តីប្រកាស បានបន្តថា សម្រាប់ទិវាប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ ១ ធ្នូ ខាងមុខនេះ បុគ្គលិកអង្គការ ខាណា គណៈកម្មាធិការសំរបសំរួលប្រយុទ្ធនឹងជំងឺអេដស៍ និងអង្គការខាងលើ រួមទាំងក្រុមប្រជាពលរដ្ឋងាយរងគ្រោះបំផុត ប្រមាណ ២០០ នាក់ នឹងចូលរួមអបអរសាទរទិវាទិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ តាមរយៈការរត់ប្រណាំងអន្តរជាតិ ពាក់កណ្តាលម៉ារ៉ាតុង នៅអង្គរវត្ត លើកទី១៨ នៅទីលានមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
សេចក្តីប្រកាស បានបន្តថា នៅម៉ោង ៦ព្រឹក ថ្ងៃទី១ធ្នូ នៅទីកន្លែងរត់ប្រណាំង នឹងមានសន្និសីទសារព័ត៌មានមួយ ដើម្បីជម្រាបជូនពីសកម្មភាពថ្មីៗ និងការវិវឌ្ឍន៍ថ្មីៗរបស់អង្គការសង្គមស៊ីវិល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍ រួមទាំងស្ថានភាពមេរោគអេដស៍ និងជំងឺអេដស៍ ក្នុងប្រទេសកម្ពុជាផងដែរ។
របាយការណ៍របស់មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ បង្ហាញថា នៅប្រទេសកម្ពុជា នៅឆ្នាំ២០១៣នេះ មានអ្នករស់នៅជាមួយមេរោគអេដស៍ ប្រមាណ ៧១.៣៤៧ នាក់ ដែលនៅក្នុងនេះ មានស្ត្រីប្រមាណ ៣៨.៤២០ នាក់។ បន្ថែមលើនេះ នៅមានកុមារ ទើបនឹងកើត រហូតដល់អាយុ ១៤ ឆ្នាំ ដែលរស់នៅជាមួយមេរោគអេដស៍ ចំនួន ៦.៨៥០ នាក់ ក្នុងនោះ មាន ៣.៣៥៤ នាក់ ជាកុមារី។
របាយការណ៍ដដែល ក៏បានបង្ហាញថា ប្រទេសកម្ពុជា មានមនុស្សពេញវ័យ និងកុមារជាង ៩០ ភាគរយហើយ ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ ទទួលបានឱសថព្យាបាលមេរោគអេដស៍ តាមរយៈការពង្រីកការថែទាំបន្ត ដែលចំនួននេះ បានទទួលការអបអរសាទរពីអង្គការសហប្រជាជាតិ និងបណ្តាប្រទេសនានា នៅលើពិភពលោក ជាពិសេសនៅអាស៊ីប៉ាស៊ីហ្វិក៕

Tag: ដើមចេកខ្មែរ , khmer banana news
Source; cen
0 comments: