(ថ្ងៃទី 29 វិច្ឆិកា 2013, ម៉ោង 12:15:PM) | ដោយ: កូឡាប
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជននិងកីឡាថ្លែងបែបនេះនៅក្នុងពិធីប្រគល់សម្ភារៈព័ត៌មានវិទ្យា តម្លៃសរុប ៤៩៥.៤៣៥ ដុល្លារអាមេរិក ដែលជាជំនួយរបស់អង្គការយូនីសេហ្វ ដល់ការិយាល័យអប់រំស្រុកចំនួន ៩៦ មន្ទីរអប់រំ យុវជន និងកីឡា ២៤ រាជធានីខេត្ដ នាយកដ្ឋានជំនាញចំនួន ១២ និងគ្រឹះស្ថានអប់រំឧត្ដមសិក្សាចំនួន ២ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC)។
លោកណាតប៊ុនរឿនបានប្រសាសន៍ថាការអប់រំកម្រិត៦ឆ្នាំយើងបានសម្រេចហើយកាលពីឆ្នាំ១៩៩៧។យើងចង់អភិវឌ្ឍប្រទេសដែលមានមូលធនល្អត្រូវតែទាមទារឲ្យបាននូវការចេះដឹង។បើយើងអត់ចេះតែគឺយ៉ាប់។សង្គមពុទ្ធិទាមទារនូវបច្ចេកវិទ្យាព័ត៌មានហើយយើងត្រូវគិតទាំងអស់គ្នាចាប់ពីនេះតទៅ។យើងបានប្តេជ្ញានៅឆ្នាំ២០៣០កម្ពុជានឹងក្លាយទៅជាប្រទេសដែលទទួលបាននូវចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០៕
លោក ណាត ប៊ុនរឿន រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា
Tag: ដើមចេកខ្មែរ , khmer banana news
Source : cen
0 comments: