(អត្ថបទចុះផ្សាយនៅថ្ងៃ 28-11-2013, 2:53 pm) | ដោយ រ៉េន រតនៈ
ទីតាំងសំខាន់ៗចំនួន៣ក្នុងខេត្តសៀមរាប
រួមមានទីមួយ ទីលានអង្គរឃ្យុងយូ ទី២បរិវេណមុខប្រាសាទអង្គរ និងទី៣
អាចជាវត្តអារាមដែលស្ថិតក្នុងទីប្រជុំជនខេត្តសៀមរាបនោះ
កំពុងស្ថិតក្នុងការពិចារណានៅឡើយ
ពីសំណាក់ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ
ដើម្បីរៀបចំមហាបាតុកម្មនៅថ្ងៃទី១០ ខែធ្នូខាងមុខនេះ។
បើតាមគណបក្សប្រឆាំង អាជ្ញាធរខេត្តសៀមរាប បានចង្អុលទីតាំងនៃទីលានអង្គរព្យូងយូង សម្រាប់ការប្រារព្ធមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំងបានបញ្ជាក់ថា ទីតាំងនោះមិនអំណោយផលដល់ការរៀបចំបាតុកម្មរបស់ខ្លួនឡើយ។
ថ្លែងប្រាប់គេហទំព័រថ្មីៗ លោក ឡុង រីមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា អាជ្ញាធរខេត្តសៀមរាបបានបង្ហាញទីតាំងអង្គរព្យូងយូង សម្រាប់ការរៀបចំមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ។ បើតាមមន្ត្រីគណបក្សប្រឆាំងរូបនេះ ទីតាំងដែលសាលាខេត្តសៀមរាបបង្ហាញជូននោះ ស្ថិតនៅឆ្ងាយពីទីរួមខេត្ត និងទីប្រជុំជន នឹងគ្មានអំណោយផលល្អឡើយ ដល់ការរៀបចំមហាបាតុកម្មរបស់ខ្លួន។
លោក ឡុង រី ថ្លែងឲ្យដឹងថា គណបក្សសង្គ្រោះជាតិទំនងជាមិនអាចរៀបចំមហាបាតុកម្មនៅលើទីតាំងដែល អាជ្ញាធរខេត្តសៀមរាបចង្អុលបង្ហាញនោះបានទេ ហើយថា គណបក្សសង្គ្រោះជាតិកំពុងពិចារណាលើទីតាំងចំនួនពីរបន្ថែមទៀត គឺទីលានមុខប្រាសាទអង្គរ និងនៅក្នុងទីអារាមណាមួយនៃទីរួមខេត្តសៀមរាប ដែលជាតំបន់ទីប្រជុំជន៕

source : http://thmeythmey.com/index.php?page=detail&ctype=article&id=10001&lg=kh
0 comments: