ខេត្តកំពត: ក្រោយពីបានបូជា និងរៀបចំធ្វើបុណ្យរួចរាល់ នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុម សាច់ញាតិ រួមនឹងកម្លាំងនគរបាលមូលដ្ឋានបានបន្តតាមស្វែងរកផ្នែកក្បាលនៃសពបុរសរងគ្រោះដែល ត្រូវគេសម្លាប់ពេលដើររាយសន្ទូចក្នុងស្រែកាលពីយប់ថ្ងៃទី២១ ខែវិច្ឆិកា កន្លងទៅនេះ។
ដោយសារស្ថាន ភាពភូមិសាស្ត្រមានការលំបាក ការខិតខំនោះមិនទាន់ទទួលបានលទ្ធផលនៅឡើយទេ។ ឯមុខសញ្ញានៃ ក្រុមជនដៃដល់ក៏មិនទាន់កំណត់បានដែរ បន្ទាប់ពីសន្និដ្ឋានថានោះជាករណីឃាតកម្មមានការគិតទុក។
សូមរំលឹកថា កាលពីវេលាម៉ោងប្រហែល១០យប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៣ បុរសម្នាក់ដែលបានចេញពីផ្ទះទៅរាយសន្ទូច ត្រូវសាច់ញាតិប្រទះឃើញស្លាប់ក្នុងស្រែ ដោយការកាត់ក្បាលដាច់ចេញពីដង ខ្លួន។ បុរសរងគ្រោះឈ្មោះយង់ ហាន អាយុ ៤៨ឆ្នាំ ទីលំនៅក្នុងភូមិឃុំកើតហេតុ គឺភូមិកោះចម្ការ ឃុំបឹង សាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។ សាច់ញាតិបានរៀបរាប់ឱ្យដឹងថា រយៈពេលប្រហែលកន្លះ ខែមកហើយ បុរសរងគ្រោះតែងទៅរាយសន្ទូចនៅចំណុចកើតហេតុ។ ជាទម្លាប់គាត់ចេញទៅនៅពេលព្រ លប់ ហើយត្រឡប់ចូលផ្ទះវិញនៅម៉ោងប្រមាណ៨យប់ជាទៀងទាត់។ នៅយប់កើតហេតុ ព្រោះតែបាត់ យូររហូតដល់ម៉ោងប្រហែល១០យប់ទៅហើយមិនឃើញត្រឡប់ចូលផ្ទះ ក្រុមគ្រួសារបានតាមរកក៏ប្រទះ ឃើញជនរងគ្រោះស្លាប់ដោយត្រូវគេកាប់ជាច្រើនកន្លែង ហើយអ្វីដែលធ្ងន់ធ្ងរបំផុតនោះគឺកាប់ផ្តាច់កយក ក្បាលទៅបាត់តែម្តង។ ទិដ្ឋភាពនោះហាក់ដូចជាក្រុមជនដៃដល់មានគំនុំយ៉ាងខ្លាំងក្លាជាមួយបុរសរងគ្រោះ។
បន្ទាប់ពីចុះធ្វើកោសល្យវិច័យ នគរបាលនៃស្នងការដ្ឋានខេត្តកំពតបញ្ជាក់ថាសមត្ថកិច្ចមិនទាន់កំណត់ បានអំពីមុខសញ្ញារបស់ក្រុមជនដៃដល់នៅឡើយទេ ដោយកំពុងដំណើរ ការស្រាវជ្រាវបន្ត។ រឿងនោះអាច កើតឡើងដោយសារគំនុំ ពោលគឺជាករណីឃាតកម្មគិតទុកជាមុន។ ក្រោយការងាររបស់សមត្ថកិច្ចពាក់ព័ន្ធ ចប់រួចរាល់ ក្រុមគ្រួសារបាននាំយកទៅចាត់ធ្វើបុណ្យទាំងសាកសពមិនមានផ្នែកក្បាលឡើយ។
បញ្ជាក់តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣ លោកជុំ ភេន នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបឹងសាលាខាងត្បូង បានប្រាប់ឱ្យដឹងថា ទោះបីការងាររបស់ជំនាញបានបញ្ចប់ ព្រមទាំងសពត្រូវក្រុមគ្រួ សាររៀបចំធ្វើបុណ្យ និងបូជារួចរាល់ទៅហើយក្តី សមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវ កំណត់មុខសញ្ញាជន ដៃដល់យ៉ាងមមាញឹកបំផុត។ លើសពីនេះទៀត ទាំងក្រុមសាច់ញាតិ ទាំងកម្លាំងនគរបាលមូលដ្ឋានកំពុង រួមគ្នាស្វែងរកផ្នែកក្បាលរបស់សព តែមិនទាន់បានទទួលលទ្ធផលនៅឡើយព្រោះស្ថានភាពមានការលំ បាកព្រោះភូមិសាស្ត្រនេះសម្បូរដោយបឹង៕

សពជនរងគ្រោះបាត់ក្បាលដែលត្រូវគេសម្លាប់ពេលដើររាយសន្ទូចក្នុងស្រែ

សំគាល:

0 comments: