ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់។ ចំណែកជនល្មើស៧នាក់ទៀត ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចស្រាវជ្រាវដើម្បីចាប់ខ្លួន។
ជនសង្ស័យ៣នាក់ ក្នុងចំណោម១០នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានកម្លាំងរាជអាវុធហត្ថខេត្ត សហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកម៉ាឡៃ និងស្នាក់ការ៩៩៩ ចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៩ វិច្ឆិកា ២០១៣ វេលាម៉ោង១០នៅក្នុងភូមិសាស្ត្របរិវេណសាលាបឋមសិក្សាត្មាតពង ស្ថិតក្នុងភូមិប៉ោយចារ ឃុំគុត្តសត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោក ឱ បូរិន្ទ បានអោយដឹងថា ការចាប់ជនសង្ស័យបាន៣នាក់មានឈ្មោះ រិទ្ធ សុភាព ហៅធា ភេទប្រុសអាយុ១៨ឆ្នាំ ២. យូន ពុទ្ធិសែន ហៅក្រឹម ភេទប្រុសអាយុ១៩ឆ្នាំ ៣.ញឹម ធ្នូ ហៅនូ ភេទប្រុសអាយុ១៩ឆ្នាំ ។ ជនទាំង៣នាក់នេះ រស់នៅភូមិរស្មីមានជ័យ ឃុំទួលពង្រ ស្រុកម៉ាឡៃ និងបក្ខពួក៧នាក់ទៀតបានរត់គេចខ្លួន។
លោក ឱបូរិន្ទ បានបន្តទៀតថា: ជនសង្ស័យទាំង៣បានសារភាព នៅមុខសមត្ថកិច្ចថា ពួកគេពិតជាបានប្រព្រឹត្តទៅលើនារីរងគ្រោះ ដោយចាប់រំលោភម្ដងម្នាក់ៗហើយក៏គេចខ្លួនទៅប្រទេសថៃ១រយៈពេលខ្លី។ ចំណែកជនល្មើស៧នាក់ទៀត ដែលរត់គេចខ្លួន ត្រូវបានសមត្ថកិច្ចកំពុងស្រាវជ្រាវដើម្បីចាប់ខ្លួនមកផ្តន្ទាទោស៕
ជនសង្ស័យទាំង៣នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor - news

សំគាល:




0 comments: