​ពីរ​នាក់​ឡើងទៅ​ជួសជុល​ម៉ាស៊ីនត្រជាក់ នៅលើ​ជញ្ជាំង​រោងចក្រ​បាក់​រន្ទារ​ធ្លាក់​មក​ដី​បាក់ជើង​

ដោយ : សុផល (ថ្ងៃទី 29 វិច្ឆិកា 2013 05:02:PM)

​យុវជន​ជាជាង​ជួសជុល​ម៉ាស៊ីនត្រជាក់​ចំនួន​២​នាក់​បាន​រងរបួស​បាក់ជើង បន្ទាប់ពី​ពួកគេ​បាន​ឡើង​តាម​ជញ្ជាំង​រោងចក្រ ដែលមាន​កំពស់​ប្រមាណ​១០​ម៉ែត្រ តាម​រន្ទារ​ទៅ​ជួសជុល​ម៉ាស៊ីនត្រជាក់ ហើយ​ចៃដន្យ​ត្រូវ​បាក់​ធ្លាក់​មក​ដី​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ឆ្នាំ​២០១៣​វេលា​ម៉ោង​១០​ព្រឹក​។​ភ្លាមៗ​នោះ​ជនរងគ្រោះ​ត្រូវបាន​អ្នកធ្វើការ​ជាមួយ​ដឹកយក​ទៅ​សង្គ្រោះបន្ទាន់​នៅ​ម​ន្ទើ​រ​ពេទ្យ​ព្រះកុសុមៈ​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅក្នុង​រោងចក្រ​ទី​៩ ដែល​ទើបតែ​សាងសង់​ថ្មី មាន​ទីតាំង​នៅក្នុង​សួន​ឧស្សាហកម្ម​វឌ្ឍនៈ​២ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។​

​អ្នករងរបួស​ទី​១. លី ហូ​វ  អាយុ​១៩​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​និង​ទី​២ ហូ ពី​ណា  អាយុ​១៨​ឆ្នាំមាន​ស្រុកកំណើត​ភូមិ​ត្រពាំង​ស្វា ឃុំ​ភ្នំ​កុង ស្រុក​អង្គរជ័យ ខេត្តកំពត​។​

​អ្នក​ទាំង​២​ស្នាក់នៅ​បន្ទប់​ផ្ទះជួល​នៅ​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​បច្ចុប្បន្ន​អ្នក​ទាំង​២​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​ម​ន្ទើ​រ​ពេទ្យ​ព្រះ​កុ​សុ​មះ​ហៅ​ពេទ្យ​លោកសង្ឃ​៕
Tag: ដើមចេកខ្មែរ , khmer banana news 
Source : cen

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.