ការបិទផ្លូវជាតិលេខ៦អាដោយ​ពលរដ្ឋ​ភូមិ​ខ្ទរ​ត្រូវបានបញ្ចប់

ភ្នំពេញ: កាលពី​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ​ការបិទផ្លូវ​ជាតិ​លេខ​៦​អា​ត្រូវ​បានបញ្ចប់​ហើយ​ការធ្វើ​ចរាចរ ដែល​កកស្ទះ​ណែនណាន់​តាប់​នោះ បាន​ធូរស្រាល ទៅវិញ​។ គួរ​បញ្ជាក់ថា ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ សង្កាត់​ព្រែកលៀប ខណ្ឌឫស្សីកែវ បាន​ប្រមូល​ផ្តុំគ្នា ជាច្រើន រយ​នាក់ មក​បិទផ្លូវ​ជាតិ​លេខ​៦ ដោយ​ប្រតិកម្ម នឹង​ក្រុមហ៊ុន​អេង​កាំ​ង ដែល​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​វាយកំទេច​ឈាបនដ្ឋាន (​កន្លែង​បូជាសព ) វត្ត​ពោធិព្រឹក្ស ហៅ​វត្ត​ខ្ទរ​។ រហូតមកដល់​ព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកា​នេះ​កំណាត់​ផ្លូវ​នោះ​ត្រូវបាន​បិទ​ដោយ​ប្រជាជន​ដដែល ដោយមាន​ការចូលរួម ពី​ព្រះសង្ឃ​ផងដែរ​។ ប្រជាពលរដ្ឋ​ដោយមាន​កំហឹង​នឹង​ក្រុមហ៊ុន​នេះ​បាន​ដុត​កំទេច​អេស្កាវ៉ាទ័រ​និង​ទុយោ ដែល​ដាក់​ក្នុង​បរិវេណ ទី​ប៉ាឆា​នេះ​ផងដែរ​។ ហេតុការណ៍​នេះ​បានកើត​ឡើង​កាល​ម៉ោង​១២​រំលងអធ្រាត្រ ឈានចូល ថ្ងៃទី​២៣ ខែវិច្ឆិកា ហើយ​បន្ត​រហូតដល់​ព្រឹក​។​

​ការដោះស្រាយ​បញ្ហា​បានបញ្ចប់​បន្ទាប់ពី​លោក ឃ្លាំង ហួត អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ បាន​ព្យាយាម​រំងាប់​កំហឹង​របស់​ប្រជាជន​និង​ព្រះសង្ឃ​ចំពោះ​ក្រុមហ៊ុន​ដែល​ព្យាយាម ឈូស​នូវ​ឈាបនដ្ឋាន​កំពុងមាន​ទំនាស់​។​

​បើតាម​សម្តី​ស្រី្ត ឈ្មោះ សូរ សាវ៉ាត អាយុ​៥៣​ឆ្នាំ ជ​ប្រជាពលរដ្ឋ​រស់ក្នុង​ភូមិ​ខ្ទរ​បាន​បញ្ជាក់ថា ដី​ដែលមាន​ទំនាស់​នេះ មាន​ទំហំ ជាង​២​ហិកតា ហើយ​ខាង​ក្រុមហ៊ុន​បាន​ទិញ​ដី​នេះហើយ​រួច​បាន​រុះរើ​ប៉ាឆា​នេះ​ចេញ​យកទៅដាក់​នៅ​ទីតាំង​ថ្មី​ដែល​ខាង​ក្រុមហ៊ុន​ធ្វើ​ទី​ប៉ាឆា​ឲ្យ នៅ​ខាងក្រោយ​វត្ត​បាក់​ខែង​វិញ តែ​ប្រជាពលរដ្ឋ​មិន​ព្រម​ដោយសារ​ទីតាំង​នោះ​លិច​ទឹក​ហើយ​វា​នៅ​ឆ្ងាយ​ពី​ប៉ាឆា​ចាស់​ទៀត ទើប​ប្រជាពលរដ្ឋ មិន​ព្រម​ឲ្យ​ខាង​ក្រុមហ៊ុន រុះរើ​ចេញ​។ ទំនាស់​នេះ​បាន​អូស​បន្លាច​ពេល​ជា​យូរ​ឆ្នាំ​មកហើយ​។​

​រហូតមកដល់​ម៉ោង​ជិត​២​រំលងអធ្រាត្រ​កម្លាំង​មាន​សមត្ថកិច្ច​មកដល់​កន្លែង​ង​កើតហេតុ​តែ​បាន​ឈរ​ម្ខាង​ម្នាក់ ដោយ​ខាង​ប្រជាពលរដ្ឋ មាន​កាន់ដំបង កាំបិត​ពូថៅ និង​ដំបង​គ្រប់​ដៃ​៕​






ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ខ្ទរ​សង្កាត់​ព្រែកលៀប បន្តបិទផ្លូវ និងនាំគ្នាដុតកំទេច ទុយយោទឹក ដែលដាក់នៅក្បែរនោះ
ពលរដ្ឋលើកគ្នា ដុតកំទេច អេស្កាវ៉ាទ័រ​ នៅជិតប៉ាឆា ទាំងកណ្តាលយប់
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ លើកគ្នាមកដុតកំទេចអេស្កាវ៉ាទ័រ និងបិទផ្លូវជាតិលេខ៦ ទាំងយប់
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ លើកគ្នាមកដុតកំទេចអេស្កាវ៉ាទ័រ និងបិទផ្លូវជាតិលេខ៦ ទាំងយប់

Tags:
សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.