ភ្នំពេញ: លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ បានប្រកាសថា គណបក្សប្រឆាំងរបស់លោក គឺមិនមានការទាក់ទងអ្វីសោះឡើយ ទៅនឹងបាតុកម្ម របស់គណបក្សប្រឆាំង ក្នុងប្រទេសថៃ។ មុនពេលឡើងយន្តហោះ ពីភ្នំពេញ ឆ្ពោះទៅកាន់សហរដ្ឋអាមេរិក នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៣ លោក កឹម សុខា បានមានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ របស់លោក ដែលធ្វើបាតុកម្មតវ៉ាកន្លងមក ហើយគ្រោងនឹងជួបជុំ តវ៉ាជាថ្មី នាថ្ងៃទី១០ធ្នូ និងថ្ងៃទី១៥ធ្នូ ព្រមទាំងរៀងរាល់ថ្ងៃអាទិត្យបន្តបន្ទាប់ទៅទៀតនោះ គឺមិនមានទំនាក់ទំនងអ្វីទៅនឹងគណបក្សប្រឆាំង នៅប្រទេសថៃទេ។
លោក កឹម សុខា បានបញ្ជាក់ថា "យើងអត់មានទំនាក់ទំនងអីទេ។ អត់សោះ។ បាតុកម្មរបស់យើង គឺយើងបានធ្វើយូរហើយ"។
លោក កឹម សុខា ក៏បានឲ្យដឹងថា ពីដំណើរទៅក្រៅប្រទេសរបស់មេដឹកនាំបក្សប្រឆាំងទាំងពីររូប គឺរូបលោកផ្ទាល់ ចេញដំណើរទៅអាមេរិក នារសៀលថ្ងៃទី២៨វិច្ឆិកានេះ។ ដោយឡែក លោកសមរង្ស៊ី បានចាកចេញទៅប្រទេសមួយចំនួននៅសហភាពអឺរ៉ុប ចាប់តាំងពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣។ មេដឹកនាំទាំងពីរ គ្រោងនឹងវិលត្រលប់ មកភ្នំពេញវិញ ឲ្យបាន មុនថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ដើម្បីចូលរួមក្នុងពិធីជួបជុំទិវាសិទ្ធិមនុស្សអន្តរជាតិ ថ្ងៃ១០ធ្នូ ដែលបក្សប្រឆាំងគ្រោងនឹងជួបជុំ នៅភ្នំពេញផង និងនៅខេត្តសៀមរាបផង។
លោក កឹម សុខា បានលើកឡើងថា "ដំណើររបស់ខ្ញុំ ទៅអាមេរិក លើកនេះ ដោយសារតែបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកនឹង គាត់ចង់ដឹងអំពីគោលជំហរពិតប្រាកដ ជាក់លាក់របស់គណបក្សសង្គ្រោះជាតិ ហើយគាត់ចង់ឲ្យខ្ញុំហ្នឹងទៅ ដើម្បីបញ្ជាក់ឲ្យគាត់ បានច្បាស់លាស់អំពីគោលជំហររបស់យើង"៕
Browse: Home
ពត៌មានជាតិ
លោក កឹម សុខា៖ គណបក្សសង្គ្រោះជាតិ មិនទាក់ទងនឹងបាតុកម្មរបស់បក្សប្រឆាំងថៃទេ
លោក កឹម សុខា៖ គណបក្សសង្គ្រោះជាតិ មិនទាក់ទងនឹងបាតុកម្មរបស់បក្សប្រឆាំងថៃទេ
Tags: នយោបាយ, ពត៌មានជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី៤ ខែធ្នូ ជនសង្ស័យទាំង៣នាក់ ពាក់ព័ន្ធចាប់រំលោភនារីម្នាក់ ត្រូវបានសមត្ថកិច្ចជំនាញកសាងសំណុំរឿង បញ្...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: