ស្ត្រី​អ្នកចម្រៀង​នៅ​ភ្នំពេញ ត្រូវ​ប៉េអឹម​ចាប់ខ្លួន ពីបទ​ប្រើប្រាស់​គ្រឿងញៀន នៅ​ខេត្ត​ព្រះសីហនុ​

ខេត្ត​ព្រះសីហនុ: ស្ត្រី​ម្នាក់​បាន​អះអាងថា​ខ្លួន​ជា​អ្នកចម្រៀង​ប្រចាំ​ហាង​សម្រស់​រាជ​នី​នៅ​ទីក្រុង​ភ្នំពេញ​ត្រូវបាន​កងរាជអាវុធហត្ថ ស្នាក់ការ​លេខ​៤០១ ប្រចាំការ នៅ​ផ្លូវជាតិ​លេខ​៤ បាន​ចាប់​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន កាលពី​រសៀល ថ្ងៃទី​២៣ ខែ​វិឆ្ឆិកា ឆ្នាំ​២០១៣​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ស្នាក់ការ​លេខ​៤០១​បាន​ឲ្យ​ដឹងថា ជ​នស​ង្ស​យ័​មាន​ទីលំនៅ​ឯ​ទីក្រុង​ភ្នំពេញ បានមក​កំសាន្ត​នៅ​ភូមិ​ចំការ​ដូងប្រេង ក្នុង​ឃុំ​កែវផុស ស្រុក​ស្ទឹងហាវ ដោយបាន​បាន​នាំ​បក្ខពួក​បី​ទៅ​បួន​នាក់​សេព​គ្រឿងញៀន ហើយ​ត្រូវ​ចាប់ខ្លួន​តែម្តង រីឯ​បក្ខ​ពួកគេ​បាន​រត់គេចខ្លួន​​បាត់អស់​។​

​មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បន្តថា ជ​នស​ង្ស​យ័​ដែល​ត្រូវ​ចាប់​ឃាត់ខ្លួន​នោះ​មានឈ្មោះ​ទូច ស្រី​ដា អាយុ​២៤​ឆ្នាំ ជា​អ្នកចម្រៀង នៅក្នុង ហាង​មួយ ឈ្មោះ​សម្រស់​រាជ​នី​នៅ​ក្រុងភ្នំពេញ​។​

​ជ​នស​ង្ស​យ័​ត្រូវបាន​បង្ក​សំណុំរឿង​បញ្ជូន​តាម​ខ្សែរ​បណ្តោយ​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕


ស្ត្រី​ឈ្មោះ​ទូច ស្រី​ដា ជា​អ្នកចម្រៀង នៅក្នុង ហាង​មួយ ឈ្មោះ​សម្រស់​រាជ​នី​នៅ​ក្រុងភ្នំពេញ ត្រូវកងរាជអាវុធហត្ថ បាន​ចាប់​ឃាត់ខ្លួន​ពីបទ​ប្រើប្រាស់​គ្រឿងញៀន
- See more at: http://www.cen.com.kh/localnews/show_detail/22?token=YTRlZTBkND#sthash.5IFWoTgD.dpuf

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.