គណបក្ស​សង្គ្រោះ​ជាតិ​មិនទាន់​ជូនដំណឹង​ទៅ​សាលា​ខេត្តសៀមរាប

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  27-11-2013, 4:22 pm)  |  ដោយ រ៉េន រតនៈ
លោក យ៉ែម បុញ្ញា​ឫទ្ធិ អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​អត្ថាធិប្បាយ​នៅ​រសៀល​ថ្ងៃ​ពុធ ទី២៧ ខែវិច្ឆិកា​នេះ​ថា គម្រោង​ធ្វើ​មហា​បាតុកម្ម​ដែល​រៀបចំឡើង​នៅ​ខេត្តសៀមរាប នា​ថ្ងៃទី១០ ខែធ្នូ​ខាងមុខ​នោះ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​មិនទាន់បាន​ដាក់សំណើរ ឬ​ជូនដំណឹង​ទៅ​សាលាខេត្ត​នៅឡើយ​ទេ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បាន​បញ្ជាក់ថា មហា​បាតុកម្ម  នឹងមាន​អ្នកចូលរួម​យ៉ាងតិច​ជាង១ម៉ឺន​នាក់។

ថ្លែងប្រាប់​គេហទំព័រថ្មីៗ លោក យ៉ែម បុញ្ញា​ឫទ្ធិ បាន​ឲ្យ​ដឹងផង​ដែរ​ថា មហា​បាតុកម្ម​នៅ​ខេត្តសៀមរាប​នោះ នឹងមាន​ការចូលរួម​ពី​សំណាក់​ក្រុមបាតុករ​មកពី​ខេត្ត បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ បាត់ដំបង កំពង់ធំ ព្រះវិហារ និង​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ដែល​រស់នៅក្នុង​ខេត្តសៀមរាប។ ដោយឡែក​ថ្នាក់ដឹកនាំ​គណបក្សប្រឆាំង រួមទាំង​មន្ត្រី​បក្ស​គ្រប់​បណ្ដា​ខេត្ត​ទាំងអស់នោះ ក៏​នឹង​ទៅ​ជួបជុំគ្នា​នៅ​ថ្ងៃ​នៃ​មហា​បាតុកម្ម​នោះដែរ។

យ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​បញ្ជាក់​ឲ្យ​ដឹងថា នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខ​ទៀត​នេះ គណបក្ស​សង្គ្រោះ​ជាតិ នឹងធ្វើ​នូវ​សេចក្ដីជូនដំណឹង​មួយ ផ្ញើរ​ទៅកាន់​សាលាខេត្ត​សៀមរាប ដើម្បី​ស្នើសុំ​កិច្ចសហការ រក្សា​សន្តិសុខ និង​សណ្ដាប់ធ្នាប់ នៅ​ថ្ងៃ​បាតុកម្ម​នោះ៕

Source: http://m.thmeythmey.com/?page=detail&ctype=article&id=9969&lg=kh

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.