(ថ្ងៃទី 29 វិច្ឆិកា 2013, ម៉ោង 10:53:AM) | ដោយ: មុនីរាជ
ភ្នំពេញ: មន្ត្រីអគ្គិសនីខេត្តមណ្ឌលគិរី ចំនួន២នាក់ ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការខេត្តមណ្ឌលគិរី ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើពុករលួយ កឹបកេងលុយរដ្ឋ ប្រមាណ ១០ ម៉ឺនដុល្លារ ហើយត្រូវបានឃុំខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៣។
លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានមានប្រសាសន៍នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅក្នុងបទសម្ភាសន៍ជាមួយ CEN ថា “ខាងអគ្គិសនី យើងបានចាប់ខ្លួនមន្ត្រីអគ្គិសនី ពីរនាក់ នៅខេត្តមណ្ឌលគិរី ហើយយើងបានបញ្ជូនទៅតុលាការ ធ្វើការចោទប្រកាន់រួចហើយ កាលពីម្សិលម្ងៃ(២៧ វិច្ឆិកា) អានឹងយើងរកឃើញថា គាត់បានកឹបកេងលុយរបស់រដ្ឋ ប្រហែលជា ១០ ម៉ឺនដុល្លារ”។
មន្ត្រីអគ្គិសនី ២នាក់ ដែលចាប់ខ្លួន មានឈ្មោះ សួត សារីម មានតួនាទីជាបុគ្គលិកផ្នែកអាជីវកម្ម និងអ្នកស្រី នី សុពណ៌ មានតួនាទីជាជំនួយការបេឡា។
គួរបញ្ជាក់ថា អង្គភាពប្រឆាំងអំពើពុករលួយ បានចេញសេចក្តីជូនដំណឹង ចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ បានឲ្យដឹងថា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានបើកកិច្ចប្រជុំលើកទី៣៥ ដោយមានវត្តមានសរុបចំនួន ១០រូប លើ ១១ រូប ហើយបានដំណើរការ ក្រោមអធិបតីភាព លោក តុប សំ ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ដោយបានសម្រេចលទ្ធផលដូចតទៅ៖ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានពិនិត្យពិភាក្សា និងអនុម័តកំណត់ហេតុកិច្ចប្រជុំលើកទី៣៤។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បានស្ដាប់របាយការណ៍ការងារក្នុងខែវិច្ឆិកា ឆ្នាំ២០១៣ របស់ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដូចជា៖ ករណីមិនប្រកាសទ្រព្យសម្បត្តិ និងបំណុល ពីសំណាក់មន្ត្រីជាន់ខ្ពស់ ដែលត្រូវបានបញ្ចប់ពីមុខតំណែង។ មន្ត្រីខ្មោច និងមន្ត្រីមានតែឈ្មោះ (មិនមកធ្វើការ) ក៏ជាមូលបទនៃការកេងយកផលប្រយោជន៍ខុសច្បាប់ ដែលប្រធានស្ថាប័ន ប្រធានអង្គភាព ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
ករណីប្រធានការិយាល័យសង្គមកិច្ចស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ករណីនៅខេត្តព្រះសីហនុ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តមណ្ឌលគិរី ដែលអង្គភាពប្រឆាំងអំពើពុករលួយ កំពុងដំណើរការ។ ករណីរបាយការណ៍របស់មូលនិធិពិភពលោក (Global Fund) ដែលបានលើកពីបាតុភាព នៅផ្នែកជំងឺគ្រុនចាញ់ ផ្នែកជំងឺអេដស៍ និងអង្គការមេឌីកាំ (Medicam)៕

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ
Tag: ដើមចេកខ្មែរ , khmer banana news
Source: cen
0 comments: