(ថ្ងៃទី 29 វិច្ឆិកា 2013, ម៉ោង 02:00:PM) | ដោយ: លីសិលា
ភ្នំពេញ: រហូតមកដល់ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៣ ក្រុមកម្មកររោងចក្រ SL នៅតែបន្តកូដកម្ម និងបិទផ្លូវលេខ ៣៧១ នៅមុខរោងចក្រ ក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ កម្មករទាំងនោះ ក៏គ្រោងនឹងដើរហែក្បួន ស្វែងរកអន្តរាគមន៍ជាថ្មី នាថ្ងៃទី៣ ខែធ្នូ។ នេះបើតាមតំណាងកម្មករកាត់ដេរ SL លោក តេង រី។
លោក តេង រី ស្ថិតក្នុងចំណោមកម្មករ SL ចំនួន ១៩ នាក់ ដែលថៅកែរោងចក្រ មិនព្រមទទួលឲ្យចូលធ្វើការឡើងវិញនោះ បានឲ្យដឹងថា រហូតដល់ព្រឹកថ្ងៃទី២៩វិច្ឆិកានេះ ក្រុមកម្មករ នៅមិនទាន់បានទទួលដំណឹងផ្លូវការ ពីកិច្ចព្រមព្រៀងចុងក្រោយរវាងថៅកែរោងចក្រ និងរដ្ឋមន្ត្រីក្រសួងការងារ ដែលបានជួបគ្នា កាលពីថ្ងៃទី២៧វិច្ឆិកា។ ក្នុងនោះ ថៅកែរោងចក្រ SL បានព្រមព្រៀង ទទួលយកកម្មករទាំង ១៩ នាក់ ឲ្យចូលធ្វើការឡើងវិញនោះឡើយ។
លោក តេង រី បន្តថា បើសិនជាមានការព្រមព្រៀង ទទួលយកតំណាងកម្មករទាំង ១៩ នាក់ ឲ្យចូលធ្វើការឡើងវិញ មែននោះ គឺគម្រោងធ្វើកូដកម្ម និងការគ្រោងដើរហែក្បួនតាមផ្លូវ ក៏ត្រូវបញ្ចប់ ហើយកម្មករទាំងអស់ ក៏នឹងចូលធ្វើការឡើងវិញផងដែរ។
សូមរម្លឹកថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសថា ជម្លោះដ៏រ៉ាំរ៉ៃ ដែលបានអូសបន្លាយជាង ៣ខែមកហើយ នៅក្នុងរោងចក្រ SL ត្រូវបានដោះស្រាយបញ្ចប់ទាំងស្រុងហើយ។ នោះគឺថៅកែរោងចក្រ SL នៅរាជធានីភ្នំពេញ បានព្រមព្រៀង ទទួលយកតំណាងកម្មករ ១៩ នាក់ ដែលដឹកនាំការតវ៉ាកន្លងកម ឲ្យចូលធ្វើការឡើងវិញ។
សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បង្ហាញថា ថៅកែរោងចក្រ SL បានយល់ព្រមទទួលយកតំណាងកម្មករទាំង ១៩នាក់ ឲ្យចូលធ្វើការវិញ ទៅតាមសំណូមពររបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ការព្រមព្រៀងគ្នានោះ បានធ្វើឡើង ក្នុងជំនួបពិភាក្សាគ្នារវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអគ្គនាយកក្រុមហ៊ុន SL កាលពីរសៀលថ្ងៃទី២៧វិច្ឆិកា។
ជាការកត់សម្គាល់ ជម្លោះការងារនៅរោងចក្រ SL បានកើតឡើងជាង ៣ ខែមកហើយ។ កម្មកររាប់ពាន់នាក់ បានធ្វើកូដកម្ម មិនចូលធ្វើការ ហែក្បួនធ្វើបាតុកម្មតាមផ្លូវ និងបិទផ្លូវមុខរោងចក្រ ជាដើម។ កូដកម្មរបស់កម្មករ SL ក៏ទទួលរងនូវការបង្ក្រាប បំបែក ពីសំណាក់ប៉ូលិស និងប៉េអឹម រហូតដល់ព្រឹត្តិការណ៍ចុងក្រោយ កាលពីថ្ងៃទី១២វិច្ឆិកា ឆ្នាំ២០១៣ នៅមុខវត្តស្ទឹងមានជ័យ ដែលបណ្តាលឲ្យស្ត្រីអ្នកលក់បាយម្នាក់ ស្លាប់ ដោយគ្រាប់កាំភ្លើង និងជាច្រើននាក់ផ្សេងទៀត រងរបួស៕

Tag: ដើមចេកខ្មែរ , khmer banana news
Source : cen
0 comments: