ទិវារត់ប្រណាំង អន្តរជាតិ ពាក់កណ្ដាល ម៉ារ៉ាតុន នៅអង្គរវត្ត លើកទី១៨ មានអ្នកចូលរួម ៧.៥៧៩នាក់

សៀមរាប : នៅព្រឹកថ្ងៃអាទិត្យ ទី០១ ខែធ្នូ ឆ្នាំ២០១៣នេះ នៅមុខប្រាង្គប្រាសាទអង្គរវត្ត មានប្រារព្ធទិវា រត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុន លើកទី១៨ មានអ្នកចូលរួម ៧.៥៧៩នាក់ ក្នុងនោះមានជនបរទេស ៤.៥៥០នាក មកពី ៧៥ប្រទេស ។ ហើយទិវានេះរៀបចំដោយ សមាគមបេះដូងមាសជប៉ុន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប និងមានការជួយគាំទ្រឧបត្ថម្ភ ពីបណ្ដាស្ថាប័នរដ្ឋាភិបាលកម្ពុជា អង្គការជាតិ/អន្តរជាតិ វិស័យឯកជន ភោជីយដ្ឋាន សណ្ឋាគារមួយចំនួនជាច្រើនទៀត ។

បើតាមប្រសាសន៍របស់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា អ្នកចូលរួមទាំងអស់មានចំនួន ៧.៥៧៩នាក់ គឺកើនឡើង ២០%បើប្រៀបធៀបទៅឆ្នាំ២០១២កន្លងទៅ ពួកគាត់មកទី ៧៥ប្រទេស ក្នុងនោះមានកីឡាករកម្ពុជា ជាង ៣.០២៩នាក់ និងជនបរទេស ដែលរស់នៅ និងបម្រើការងារនៅកម្ពុជា មានសរុប ៤.៥៥០នាក់ ដែលបានចុះឈ្មោះជាផ្លូវការ និងមានអ្នកចូលរួមរត់ប្រណាំង ដែលមិនបានចុះឈ្មោះ ប្រមាណជាជិត ៣.០០០នាក់ ទៀត ព្រមទាំងមានអ្នកចូលរួមទស្សនា និងអប់អរសាទរ ទាំងខ្មែរ ទាំងបរទេសរាប់ពាន់នាក់បន្ថែមទៀតផងដែរ ។

ក្រុមកីឡាករ កីឡាការិនីបរទេស ដែលមកពី ៧៥ប្រទេសនោះ គឺមកពី អង់គ្លេស ៧០៦នាក់ សហរដ្ឋអាមេរិក ៦៨៤នាក់ អូស្ត្រាលី ៥២១នាក់ ជប៉ុន ៤៣៤នាក់ បារាំង ២៧៧នាក់ ជាដើម ។ ហើយក្នុងនោះ ក៏មានកីឡាកររត់ប្រណាំង ជាអ្នកមានអាជីព រាប់ពាន់នាក់ផងដែរ ពួកគាត់មកពីអង់គ្លេស អាមេរិក អូស្រ្តាលី សិង្ហបូរី ជប៉ុន ហុងកុង អាល្លឺម៉ង់ រុស៊្សី បារាំង ស្វីស ថៃ ឡាវ និងបណ្ដាប្រទេស ជាច្រើនទៀត ផងដែរ។

លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា សូមឲ្យកីឡាករ កីឡាការិនីទាំងអស់បន្ដការគាំទ្រ និងចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុនអន្តរជាតិអង្គរ ជារៀងរាល់ឆ្នាំ ពិសេសឆ្នាំ២០១៣នេះ បានបញ្ជាក់ឲ្យឃើញនូវសក្ខីកម្ម នៃប្រជាជនជុំវិញពិភពលោកគាំទ្រយល់ដឹងច្បាស់ពីស្ថានភាពសន្ដិសុខ សណ្ដាប់ធ្នាប់ ស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចសង្គម ។

លោកបន្ដថា យើងទាំងអស់គ្នារត់ប្រណាំង ដើម្បី ទីក្រុងបៃតង មនុស្សធម៌ សុខភាព មិត្តភាព សាមគ្គីភាព និង ដើម្បីការពារបរិស្ថាន  ថែរក្សាលំហ្នឹងភពផែនដី ។ ហើយលោកក៏សូមថ្លែង នូវអំណរគុណផងដែរ សម្រាប់ការ រៀបចំ និងចូលរួម ដោយសមាគម បេះដូងមាសជប៉ុន ក្រសួងទេសចរណ៍ អាជ្ញាធរខេត្តសៀមរាប និងមានការ ជួយគាំទ្រ/ឧបត្ថម្ភ ពីបណ្ដាស្ថាប័នរដ្ឋាភិបាលកម្ពុជា អង្គការជាតិ/អន្តរជាតិ វិស័យឯកជន ផ្ទះសំណាក់ សណ្ឋាគារ មួយចំនួនផងដែរ ។

សូមបញ្ជាក់ផងដែរ ថា សម្រាប់លទ្ធផលនៃការរត់ប្រណាំងអន្តរជាតិ ពាក់កណ្ដាលម៉ារ៉ាតុន នៅអង្គរវត្តលើកទី ១៨ នេះ គឺមាន ការប្រណាំងរទេះជនពិការ បុរស ស្ត្រី ២១ គីឡូម៉ែត្រ ការរត់ប្រណាំងរត់ចម្ងាយបុរស ស្រ្តី ២១ គីឡូម៉ែត្រ ការរត់ចម្ងាយ ១០គីឡូម៉ែត្រ ការរត់ប្រណាំងរបស់ជនពិការបុរស ស្រ្តី ១០គីឡូម៉ែត្រ និងការរត់កំសាន្ដ ជាលក្ខណៈគ្រួសារ និងមិត្តភ័ក្រ ៣គីឡូម៉ែត្រ ផងដែរ ៕

Tag: ដើមចេកខ្មែរ , khmer banana news 

Source : dap news

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.