មន្រ្តីនគរបាល អន្តរាគមន៍ បំពាក់ឋានន្តរស័ក្តិ ក្រោយពីមានស្នាដៃ ក្នុងការបំពេញ ការងារ

ភ្នំពេញ៖ ក្រោយពីបំពេញ មុខងារសំខាន់ៗ ជូនជាតិ មន្ត្រីអង្គភាព អន្តរាគមន៍ ៧៩នាក់ ត្រូវបាន បំពាក់ ឋានន្តរស័ក្តិ និងតំឡើង តួនាទីនៅព្រឹកថ្ងៃ៥ខែធ្នូ ឆ្នាំ២០១៣ ។
ប្រធានអង្គភាព អន្តរាគមន៍ នៃអគ្គស្នងការ ដ្ឋាននគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួន សារ៉ន បានមានប្រសាសន៍ថា កម្លាំងអន្តរាគមន៍ បច្ចុប្បន្ន គឺជាទ័ពស្រួច ក្នុងការបង្ការទប់ ស្កាត់រាល់បញ្ហា កើតឡើង ។
លោកឧត្តមសេនីយ៍ បានបញ្ជាក់ថា រឿងជាច្រើនត្រូវបាន បំបែក ក្នុងនោះមានទាំង ការបង្ការ ទប់ស្កាត់ ក្រុមហ្វូងបាតុករ ការបង្ក្រាបគ្រឿងញៀន និងការចូលរួមបង្ក្រាប ករណីចាប់ជម្រិតជាដើម ។
ក្រៅពីការលើកឡើង បែបនេះ ប្រធានអង្គភាពអន្តរាគមន៍ បានសង្កត់ធ្ងន់ថា កន្លងមក មន្ត្រីជាច្រើននាក់ បានបំពេញមុខងារ របស់ខ្លួន ដូចនេះត្រូវតែខិតខំ បង្កើនឡើងថែមទៀត ដើម្បីបំពេញ កាតព្វកិច្ច ជូន ជាតិ ។
ជាទូទៅគេសង្កេត ឃើញថា អង្គភាពអន្តរាគមន៍ តែងតែបំពេញនូវមុខងារ របស់ខ្លួន នៅពេល ដែលប្រទេស ជាតិតម្រូវការ ក្នុងនោះក៍មាន ការរក្សា សណ្តាប់ធ្នាប់ សន្តិសុខនៅ តាមសណ្ឋាគារ និងមហាវិថីសំខាន់ៗផងដែរ ។
ជាមួយគ្នានេះ ការដង្ហែរក្បួរ នៅតាមដងផ្លូវ ដោយក្រុមអង្គការសង្គមស៊ីវិល និងបក្សប្រឆាំង និងឈាន ចូលមក ដល់ ហើយ សមត្ថកិច្ចរបស់អង្គភាពអន្តរាគមន៍ ក៏ត្រៀមលក្ខណះ បង្ការទប់ស្កាត់ភាពអសកម្ម
ដូចស្ថាប័នផ្សេងៗផងដែរ ។ ប្រជាពលរដ្ឋរំពឹងថា ស្ថានការដង្ហែរក្បួន នៅថ្ងៃ១០ខែធ្នូនិងល្អប្រសើរ ប្រសិន បើការដង្ហែរក្បួន របស់គណបក្ស និងអង្គការសង្គមស៊ីវិល ប្រកាន់ជំហរដោយអហិង្សារ ៕

source : dap-news

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.