សំរាម ជាឃាតកបិទមុខ សម្លាប់ប្រជាពលរដ្ឋ

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស បានថ្លែងថា សំរាមជាឃាតកបិទមុខ ក្នុងការសម្លាប់ប្រជាពលរដ្ឋ ប្រសិនបើមិនបានគិតគូរ និងគ្រប់គ្រងឲ្យបានល្អ។
លោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ ក្នុងឱកាសលោកអនុញ្ញាតឲ្យ លោក សាយឡាស អេវឺរេស តំណាងអង្គការ The Asia Foundation ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម កាលពីពេលថ្មីៗថា សំរាមមិនត្រឹមតែប៉ះពាល់ ដល់អារម្មណ៍ភ្ញៀវទេសចរ និងប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែជាឃាតកបិទមុខ ក្នុងការសម្លាប់ប្រជាពលរដ្ឋខ្មែរ បើមិនបានគ្រប់គ្រងឲ្យបានល្អនោះ។
លោកបន្តថា ការទុកដាក់សំរាម ការញែកសំរាម ដាច់ខាតទាក់ទងទៅនឹងការយល់ដឹង របស់ប្រជាពលរដ្ឋ ។
លោក សាយឡាស បានមានប្រសាសន៍ថា ក្នុងជំនួបនាពេលនេះ The Asia Foundation មានគោល បំណងចង់ស្វែងយល់ឲ្យបានស៊ីជម្រៅ លើការ គ្រប់គ្រង ការញែកនិងការដឹកជញ្ជូនសំរាម ដើម្បីរកដំណោះស្រាយបញ្ហាមួយចំនួន ឲ្យកាន់តែប្រសើរឡើង៕
Photo by DAP-News 

Photo by DAP-News 
source  : dap news

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.