ករណីរ​ណី​ថ្មី​៖ ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​១០​ម៉ែត្រ សំណាងល្អ​បានកូន​ដើម​ស្នាយ​ ​ជួយ​ទ្រ​ពីក្រោម ទើប​រងរបួស​មធ្យម​

ករណីរ​ណី​ថ្មី​៖ ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​១០​ម៉ែត្រ សំណាងល្អ​បានកូន​ដើម​ស្នាយ​ ​ជួយ​ទ្រ​ពីក្រោម ទើប​រងរបួស​មធ្យម​

​កំពង់ឆ្នាំង​៖ បុរស​ម្នាក់​បានរ​ងរ​បួស​ជា​មធ្យម​ដោយបាន​ដាច់​ខ្សែលួស​ចង​ស្នួរ​ធ្លាក់​ពីលើ​ចុង​ត្នោត​កំពស់​ជាង​១០​ម៉ែត្រ​មក​ដី តែ​សំណាងល្អ​បាន​កូនដើម​ស្នាយ​ជួយ​ទ្រ​ពីក្រោម គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៣ នៅក្នុង​ភូមិ​ចំការ​តា​ម៉ៅ ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ករណីនេះ​គឺជា​គ្រោះថ្នាក់​លើក​ទី​២​ហើយ​ក្នុង​ ​សប្តាហ៍​នេះ​។​ ​ ​

ជនរងគ្រោះ​មានឈ្មោះ ម៉ក់ ម៉ុ​ន អាយុ​៤១​ឆ្នាំ មានកូន​ម្នាក់​ជា​បុរស​ពោះម៉ាយ មាន​មុខរបរ​ឡើងត្នោត​និង​លក់​ទឹកត្នោតជូរ រស់នៅក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​និយាយ​អោយដឹងថា​៖​រៀងរាល់ថ្ងៃ​គាត់​ឡើងត្នោត​ចំនួន​១៨​ដើម​ទាំង​ព្រឹក​ទាំង​ល្ងាច ដើម្បី​ដាក់​ទឹកត្នោតជូរ​យកមក​លក់​នៅផ្ទះ គាត់​ប្រកបមុខរបរ​ឡើងត្នោត​បែបនេះ​៤​ឆ្នាំ​មកហើយ​។​ ​ ​

នៅ​ព្រឹក​ថ្ងៃទី​៤ ខែធ្នូ គាត់​បាន​ឡើងត្នោត​ដូច​សព្វដង ចៃដន្យ​ពេល​ឡើង​ដោះ​ទឹកត្នោតជូរ​លើ​ចុង​ត្នោត​ដែលមាន​ចង​ស្នួរ​ភ្ជាប់​ទៅ​ដើមត្នោត​មួយ​ដើម​ទៀត​កំពស់​ជាង​១០​ម៉ែត្រ ខណៈនោះ​ក៍បាន​ដាច់​ខ្សែលួស​ចំណង​ស្នួរ​ធ្លាក់ ហើយ​គាត់​ក៍បាន​តោង​ស្លឹកត្នោត តែ​ដោយ​តោង​មិនជា​ប់ក៍​ធ្លាក់​មក​ដី សំណាងល្អ​បានកូន​ដើម​ស្នាយ​មួយ​ដើម​នៅ​ពីក្រោម​ជួយ​ទ្រ ទើប​បណ្តាលអោយ​រូបគាត់​រងរបួស​ដៃជើង​និង​ចង្កេះ​ជា​មធ្យម​។​ ​ ​ក្រោយពេល​កើតហេតុ​អ្នកស្រុក​ក្នុងភូមិ​ក៍បាន​ជួយ​ដឹកបញ្ជូន​រូបគាត់​មកកាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ដើម្បី​សង្គ្រោះ​ព្យាបាល​។​ ​

​បុរសរងគ្រោះ​ក៍បាន​និយាយ​អោយដឹងទៀតថា​៖​កាលពី​២​ឆ្នាំមុន​រូបគាត់​ក៍បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​ម្តង​រួចមកហើយ ដោយសារតែ​ដាច់​ខ្សែលួស​បង្អោងត្នោត​។​ករណី​គ្រោះថ្នាក់​ខាងលើ​ត្រូវបាន​អ្នកស្រុក​និយាយថា បណ្តាលមកពី​បុរសរងគ្រោះ​មានការ​ធ្វេសប្រហែស​មិន​ផ្លាស់ប្តូរ​ចំណង​ខ្សែលួស​ដែល​ច្រេះ​ចាប់​រយៈពេល​ជាង​មួយឆ្នាំ​មកហើយ​។​ ​ ​

គួរ​បញ្ជាក់ថា​៖​កាលពី​ល្ងាច​ថ្ងៃទី​០៣ ខែធ្នូ ក៏មាន​បុរស​ម្នា​ក់បាន​ស៊ីឈ្នួល​ឡើង​កាប់​ ​ស្លឹកត្នោត ហើយ​បាន​ធ្លាក់​ពីលើ​ចុង​ត្នោត​រងរបួស​បាក់​ចង្កេះ​២​កំណាត់​ធ្ងន់ធ្ងរ ហើយ​ត្រូវគេ​បញ្ជូន​និង​កំពុងធ្វើការ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​រុស្សី​ក្រុងភ្នំពេញ​៕ ​ ​ដោយ រិ​ទ្ធិ ជ័យ

IMG_2802IMG_2814

 Tag: ដើមចេកខ្មែរ , khmer banana news 

Source : khmerangkor-news.com 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.