ស្លាប់មនុស្ស៣នាក់ ក្នុងថ្ងៃតែមួយ ដោយសារជួបគ្រោះ ថ្នាក់ចរាចរ ក្នុងនោះមានមន្រ្តី អនុរក្សពន្ធនាគារ ត្រពាំងផ្លុង២នាក់

កំពង់ចាមៈនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ មានមនុស្ស៣នាក់ បានស្លាប់ដោយ សារជួបគ្រោះថ្នាក់ចរាចរ ក្នុងនោះ មានមន្ត្រីអនុរក្សពន្ធនាគារ ត្រពាំងផ្លុងចំនួន២នាក់ និងយុវជនម្នាក់នៅស្រុកមេមត់ ខេត្តកំពង់ចាម។
ប្រភពពីមន្ត្រី នគរបាល បានឲ្យដឹងថា កាលពីរសៀល ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៣ នៅលើផ្លូវជាតិលេខ៧២ ចំណុចថ្នល់បត់ ក្នុងភូមិត្រពាំងផ្លុង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម  មានមន្ត្រីអនុរក្សពន្ធនាគារត្រពាំងផ្លុង ២នាក់ ១ឈ្មោះ បេត ណារិទ្ធ ភេទប្រុស អាយុ២១ឆ្នាំ .២ឈ្មោះ ហោ រតនី ភេទប្រុស អាយុ២៥ឆ្នាំ ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១១០ ពាក់ស្លាកលេខភ្នំពេញ១អា .១៩២៣ បានបុកជាមួយ រថយន្តធុនធំ មិនស្គាល់ម៉ាក បណ្តាល ឲ្យជនរងគ្រោះទាំងពីរនាក់ រងរបួសធ្ងន់ និងត្រូវ បានស្លាប់ក្រោយ ពីយកទៅសង្គ្រោះ នៅមន្ទីរពេទ្យប្រទេស វៀតណាម ។ ចំណែករថយន្តបង្ក បានបើក រត់បាត់។
ដោយឡែក ករណីគ្រោះថ្នាក់ចរាចរ មួយទៀត នៅថ្ងៃតែមួយនេះ តាមសមត្ថកិច្ច នគរបាលស្រុកមេមត់ បានឲ្យដឹងដែរថា នៅវេលាម៉ោង៧ និង២០នាទីយប់ នៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិក្តុល ក្រោម ឃុំទន្លូង ស្រុកមេមត់ មានរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ដឹកដំឡូងមី១គ្រឿង ចំណុះ៥តោន បាន បុកអ្នកជិះម៉ូតូម៉ាកវ៉េវ១គ្រឿងខណៈ ដែលជនរងគ្រោះកំពុងជិះម៉ូតូពីជើងទៅត្បូង ។ ហើយករណីនេះ បណ្តាលឱ្យអ្នកបើកម៉ូតូ ឈ្មោះឆយ ឈាន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិចង្គុមទី១ ឃុំទន្លូង ស្រុកមេមត់ស្លាប់ភ្លាមៗនៅកន្លែងកើតហតុតែម្តង ចំណែអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់៕

Source : ដើមអំពិល

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.