ទីស្នាក់ការរដ្ឋបាលជលផល ស្រុក មង្គលបុរី ខេត្តតាកែវ ត្រូវគេលួចដុតឆេះម៉ដ្ឋមិនដឹងមូលហេតុ
ខេត្តតាកែវ៖ ទីស្នាក់ការរដ្ឋបាលជលផលស្រុកស្រុកអង្គរបុរី ស្ថិតនៅក្នុងភូមិភ្នំបាទេព ឃុំព្រែកផ្ទោល ស្រុកអង្គរបុរី ខេត្តតាកែវ ត្រូវជនមិនស្គាល់មុខដុតឆ្នេះខ្ទេច កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៤ ធ្នូ ២០១៣ ។
ទីស្នាក់ការរដ្ឋបាលជលផលស្រុកស្រុកអង្គរបុរី ដែលត្រូវអគ្គិភ័យលេបត្របាក់ឆេះអស់ទាំងស្រុង ពុំមានអ្នករងរបួសឡើយ ខណៈដែលមន្ត្រីជលផលបានចេញទៅក្រៅអស់ ពុំមានអ្នកនៅប្រចាំការ លុះពេលមានអណ្តាតភ្លើងឆាបឆេះសន្ធោសន្ធៅទើបមានការភ្ញាក់ផ្អើលឆោឡោឡើង ។
ប្រភពបានឱ្យដឹងថា ទីស្នាក់ការរដ្ឋបាលជលផលស្រុកអង្គរបុរី ដែលត្រូវភ្លើងឆេះនេះ មានទំហំ៩ម៉ែត្រ គុណ១២ម៉ែត្រ ធ្វើពីឈើប្រក់ក្បឿង ត្រូវភ្លើងឆេះបំផ្លាញទាំងសម្ភារ ទ្រព្យសម្បត្តិនៅក្នុងនោះអស់ទាំងស្រុងតែម្តង ។
ប្រភពបានបន្តទៀតថា ស្នាក់ការរដ្ឋបាលជលផលនេះ អាចបណ្តាលមកពីការលួចដុតដោយជនមិនស្គាល់មុខ ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor-news

សំគាល:




0 comments: