លោកស្រី​ចៅសង្កាត់​រង​ទី​២​ចតុមុខ​ជំពាក់​លុយ​គេ​ច្រើន​និង​មាន​ជំងឺ​ប្រចាំ​កាយ​ចាក់​សម្លាប់​កូន​២​នាក់​រួច​ចាក់​សម្លាប់​ខ្លួនឯង​ជា​ក្រោយ

​ភ្នំពេញ​ ៖​ ករណី​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ មួយ​បាន​កើតឡើង​ បន្ទាប់​ពី​មានកូន​ស្រី​ លោកស្រី​ចៅសង្កាត់​រង​ទី​២​ចតុមុខ​ម្នាក់​ បាន​រត់​ចេញ​មក​ក្រៅ​ផ្ទះ​ទាំង​ខ្លួន​ប្រឡាក់​ សុទ្ធតែ​ឈាម​ រួច​ដួល​សន្លប់​ស្ដូកស្ដឹង​ ហើយ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ និង​ជីដូន​ បង្កើត​បាន​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាមៗ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ខណៈ​ដែល​ម្ដាយ​នាង​បាន​យក​កាំបិត​ចិតបន្លែ​មក​ចាក់​ បំណង​សម្លាប់​ផ្ដាច់ជីវិត​កូនប្រុស​អាយុ​ ៥​ឆ្នាំ​ម្នាក់​ និង​កូនស្រី​អាយុ​១៧​ឆ្នាំ​ រួច​ ចាក់​សម្លាប់​ខ្លួនឯង​ ប៉ុន្ដែ​ការ​ចាក់​សម្លាប់​ នោះ​កូនស្រី​ អាយុ​១៧​ឆ្នាំ​មិន​បាន​ស្លាប់​ នោះ​ទេ​ គ្រាន់តែ​រង​របួសធ្ងន់​ រីឯ​កូន​តូច​ និង​ម្ដាយ​ត្រូវ​បាន​ដេក​ស្លាប់​ក្នុង​បន្ទប់​ ។​ 

ករណី​ចាក់​សម្លាប់​កូនបង្កើត​របស់​ ខ្លួន​ខាងលើ​នេះ​បាន​កើតឡើង​នៅ​វេលា​ ម៉ោង​៦​ព្រឹក​ ថ្ងៃ​ទី​៥​ ខែធ្នូ​ ឆ្នាំ​២០១៣​ ស្ថិត​នៅផ្ទះ​លក់​គ្រឿងក្លែម​និង​ងៀត​ក្របី​ យីហោ​មក​រា​ លី​ហ្សា​ មាន​ទីតាំង​ផ្ទះ​លេខ​ ៨២​អឺ​សូន្យ​ ផ្លូវ​លេខ​២៤៤​សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ ។​
​ម្ដាយ​ដែល​សម្លាប់​កូន​ខាងលើ​នេះ​ ត្រូវ​បាន​ស្គាល់ឈ្មោះ​ យន់​ សូ​នី​តា​ អាយុ​ ៤១​ឆ្នាំ​ ជា​ចៅសង្កាត់​រង​ទី​២​ចតុមុខ​ (​ស្លាប់​)​ កូនប្រុស​ឈ្មោះ​ សេង​ អា​មី​សែ​ល​ អាយុ​៥​ឆ្នាំ​ (​ស្លាប់​)​ និង​កូនស្រី​ឈ្មោះ​ សេង​ លី​ហ្សា​ អាយុ​១៧​ឆ្នាំ​ បាន​រង​របួស​ ធ្ងន់​ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ចតុមុខ​ (​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​ មន្ទីរពេទ្យ​)​ មាន​ឪពុក​ឈ្មោះ​ សេង​ ប៊ុ​ន​ណា​ រស់នៅ​សហរដ្ឋអាមេរិក​ ។​ 

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ ហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ម្ដាយ​និង​កូន​២​នាក់​ខាងលើ​បាន​ដេក​នៅ​ ក្នុង​បន្ទប់​ឡៅតឿ​ជាមួយ​គ្នា​ រីឯ​ជីដូន​ និង​ ចៅប្រុស​ម្នាក់​បាន​ដេក​នៅ​ខាងក្រោម​ ផ្ទះ​ ។​ លុះ​រហូត​ដល់​ព្រឹក​ឡើង​ម៉ោង​៦​ កូនស្រី​ឈ្មោះ​ លី​ហ្សា​ បាន​រត់​ចុះ​ពីលើ​ បន្ទប់​មក​ដាស់​ជីដូន​ថា​ ម្ដាយ​របស់​ខ្លួន​ បាន​យក​កាំបិត​មក​ចាក់​ប្អូនប្រុស​ និង​ ខ្លួន​ ។​ ភ្លាមៗ​នោះ​ជីដូន​បាន​ចាក់សោ​ទ្វារ​ នាំ​ចៅស្រី​រត់​ចេញ​មក​ខាងក្រៅ​ផ្ទះ​ រួច​ ចាក់សោ​ទ្វារ​ពី​ក្រៅ​វិញ​ទើប​យក​ចៅស្រី​ របស់​ខ្លួន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​និង​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ​ ។​ 

ខណៈ​ ដែល​ជីដូន​បាន​ជូន​ចៅស្រី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​រួច​ហើយ​ក៏​ត្រឡប់​មក​ផ្ទះ​វិញ​សហការ​ជាមួយ​សមត្ថកិច្ច​ បើក​សោ​ទ្វារផ្ទះ​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​ម្ដាយ​និង​កូន​ដេក​ខាងលើ​នោះ​ ស្រាប់តែ​ប្រទះ​ឃើញ​ម្ដាយ​និង​កូនប្រុស​អាយុ​៥​ឆ្នាំ​ ដេក​ស្លាប់​ក្នុង​ថ្លុកឈាម​បាត់​ទៅ​ហើយ​ ។​ 

ក្រោយ​កើតហេតុ​សមត្ថកិច្ច​មូលដ្ឋាន​បាន​សហការ​ជាមួយ​នគរបាល​ជំនាញ​ ខាង​កោសល្យវិច័យ​រាជធានី​ភ្នំពេញ​ចុះ​ ត្រួតពិនិត្យ​សាកសព​ និង​សាកសួរ​អ្នក​ ជិតខាង​ទើប​ដឹង​ថា​ មូលហេតុ​បណ្ដាល​ ឱ្យ​ម្ដាយ​ចាក់​សម្លាប់​កូន​រួច​ចាក់​សម្លាប់​ ខ្លួនឯង​ជា​ក្រោយ​នេះ​ ព្រោះតែ​គាត់​បាន​ ជំពាក់​លុយ​គេ​ច្រើន​និង​មាន​ជំងឺ​ប្រចាំ​ កាយ​ផង​ទើប​សម្រេចចិត្ដ​ធ្វើ​បែប​នេះ​ តែ​ម្ដង​ទៅ​ ។​ 

ចំណែក​ប្រជាពលរដ្ឋ​ដែល​ រស់នៅ​ជិតខាង​បានឱ្យ​ដឹង​ថា​ ស្ដ្រី​ដែល​ ចាក់​សម្លាប់​កូន​របស់​ខ្លួន​ខាងលើ​នេះ​ ដោយសារ​តែ​គាត់​មាន​ជំងឺ​ប្រចាំ​កាយ​ ហើយ​មាន​បំណុល​ច្រើន​ និង​នៅ​មុន​ ពេល​កើតហេតុ​បាន​ទូរស័ព្ទ​ទៅ​សុំ​លុយ​ប្ដី​ ដែល​រស់នៅ​សហរដ្ឋអាមេរិក​នោះ​មិន​ បាន​ព្រមទាំង​គំរាម​ប្ដី​តាម​ទូរស័ព្ទ​ថា​ បើ​មិន​ឱ្យ​លុយ​គាត់​ទេ​ គាត់​នឹង​សម្លាប់​ កូន​ទាំងអស់​ចោល​ ។​ លុះដល់​យប់​កណ្ដាល​ អធ្រាត្រ​ស្រាប់តែ​ស្ដ្រី​រូប​នេះ​ធ្វើ​តាម​ សម្ដី​នេះ​មែន​ ។​ បច្ចុប្បន្ន​សាកសព​ម្ដាយ​ និង​កូនប្រុស​ ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​ នៅ​វត្ដ​ពោធិ៍​ចិន​តុង​តាម​ប្រពៃណី​៕



ប្រែសំរួលដោយ: អាដា
ប្រភព​អត្ត​បទៈ nkw
Tag: ដើមចេកខ្មែរ , khmer banana news 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.