ក្បួន​ធម្ម​យាត្រា​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បិត​ផ្លូវជាតិ​លេខ​៥​ជាង​២​ម៉ោង​ ​ដោយសារ​សុំ​សម្រាក​ក្នុង​វត្ត​មិនបាន​

ខេត្តកំពង់ឆ្នាំង​៖ ចរាចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​ក្នុង​ក្រុង​កំពង់ឆ្នាំង​ត្រូវបាន​កកស្ទះ​រយះពេល​ជាង​២​ម៉ោង ដោយសារ​ក្បួន​ដង្ហែ​ធម្ម​យាត្រា​មួយ​ដែលមាន​លោកសង្ឃ​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​បាននាំគ្នា​ឈរ​រារាំង​បិតផ្លូវ ព្រោះតែ​ខឹង​សុំចូល​សំរាក​ក្នុង​វត្ត​អារញ្ញ​មិនបាន​។​ ​ការកកស្ទះ​ចរ​ចរណ៍​នេះ​បាន​កើតឡើង​ពី​ម៉ោង​៤​និង​៣០​នាទី​ល្ងាច​ដល់​ម៉ោង​៦​និង​៤៥​នាទី​យប់​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៣​ក្នុង​សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។​ ​ ​

សមត្ថកិច្ច​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ក្បួន​ធម្ម​យាត្រា​បាន​ដង្ហែ​ដោយ​ថ្មើរជើង​អមដោយ​រថយន្ត​៣​គ្រឿង​និង​រ៉ឺម៉ក​ម៉ូតូ​២​គ្រឿង​ដែលមាន​មនុស្ស​ជាង​៨០​នាក់ ដែលមាន​លោកសង្ឃ​១៩​អង្គ​នាំមុខ និង​មាន​មន្ត្រី​សិទ្ធមនុស្ស​ជាង​១០​នាក់​តាមឃ្លាំមើល​។ ក្នុងនោះ ក៏​ពិនិត្យឃើញ​មាន​សមាជិក​ក្រុមប្រឹក្សា​ក្រុង​និង​ខេត្ត​មួយចំនួន​របស់​គណបក្ស​ប្រឆាំង​មក​ចូលរួម​ក្នុងពេលនោះ​ផងដែរ​។​ ​

ក្បួន​ដង្ហែ​នេះ​នៅ​ព្រឹក​ថ្ងៃទី​០០៥ ខែធ្នូ ឆ្នាំ​២០១៣ បាន​ហែរ​ចេញពី​ភូមិ​ស្រះកែវ ឃុំ​មេលំ ស្រុក​បរិបូរណ៍ ឆ្ពោះទៅកាន់​ទីក្រុង​ភ្នំពេញ ដើម្បី​ប្រមូល​មនុស្ស​ទៅធ្វើ​បាតុកម្ម តាម​ផែនការ​គំរោង​ទុក​របស់​គណបក្សបរឆាំង​។​ពេល​ហែ​ក្បួន​តាមផ្លូវ​ជាតិ​លេខ​៥​មកដល់​មុខ​វត្ត​អារញ្ញ បានប្រកាស​សុំ​វត្ត​អារញ្ញ​សំរាក​១​យប់ ប៉ុន្តែ​ត្រូវ​លោក​ស​ង្ឍ​វត្ត​អារញ្ញ​ទាញ​ទ្វាររបង​វត្ត​បិត​មិន​អោយចូល​។

បន្ទាប់មក​ក្បួន​នេះ​ដែល​ដឹកនាំ​លោកសង្ឃ​បាននាំគ្នា​បិត​ច​រា ចរណ៍​លើផ្លូវ​ជាតិ​លេខ​៥​មុខ​វត្ត​អារញ្ញ​តែម្តង​ក្រោយមក​បាន​ដកថយ​ទៅ​បិត​ផ្ល​វ​ជាតិ​នៅ​ចំណុច​សួនច្បារ​ដំរី​.​ស​បន្តទៀត​។​ ​ ​នៅក្នុងពេល​បិត​ចរាចរណ៍​នេះ លោកសង្ឃ​គ្មាន​វិន័យ​ក្នុង​ក្បួន​នេះ បាន​ស្រែកជេរ​ថ្នាក់ដឹកនាំ​ប្រទេស អាជ្ញា​ខេត្ត និង​សមត្ថកិច្ច​យ៉ាង​ចាស់ដៃ ដូច​មនុស្ស​ពាល​ស្រវឹង​ថ្នាំញៀន ហើយ​បាន​គំរាម​ចាក់​សាំង​ដុត​ខ្លួន​ទៀតផង រហូតដល់​ម៉ោង​៦​និង​៤៥​នាទី​យប់ ក្រោយពី​មានការ​សំរបសំរួល​ពី​អាជ្ញាធរ​និង​សមត្ថកិច្ច ទើប​ពួកគេ​បើក​ចរាចរណ៍​ឡើងវិញ​វិញ ហើយ​នាំគ្នា​វិល​ត្រឡប់មក​ឈប់សំរាក​នៅក្នុង​វត្ត​អារញ្ញ​តាម​បំណង​របស់គេ​។​ ​ ​

ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ដែល​បាន​កកស្ទះ​ចរាចរណ៍​នៅក្នុង​ពេលនោះ បាន​និ​យា​ ​យ​ថា​៖ ការបិត​ចរាចរណ៍​ដោយ​ក្បួន​ធម្ម​យាត្រា​ស្អី​នេះ​ដែលមាន​លោកសង្ឃ​ជា​ខែល និង​ពួក​មន្ត្រី​បក្សប្រឆាំង​និង​មន្ត្រី​សង្គម​ស៊ីវិល​នៅ​ពីក្រោយ​ខ្នង គឺជា​អំពើ​ខុសច្បាប់​មិនគួរ​អត់អោន​ឡើយ​។

សកម្មភាព អ​ក្ប​កិរិយា ជេរប្រមាថ​របស់លោក​សង្ឃ​ទំនើង​ស្មើ​ស​វិន័យ​ខាងលើនេះ​មិនគួរ​អោយ​គោរព​ឡើយ ធ្វើអោយ​ខូច​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​ ​ជាតិ ប្រជាពលរដ្ឋ​សំណូមពរ​ក្រសួង​ធម្ម​ការជួយ​លប់បំបាត់​អោយបាន​ផង​៕ ដោយ សហការី​ ​

20131205_17194720131205_17203020131205_17205820131205_172153


Tag: ដើមចេកខ្មែរ , khmer banana news 

Source : khmerangkor-news

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.