សម្រេច​ឃុំខ្លួន​បុរស​ប្រមឹក​ម្នាក់​ពីបទ «​លួច​ឡើង​លើផ្ទះ​ចាប់រំលោភ​ប្រព​ន្ឋ​គេ ខណៈ​ប្តី​មិន​នៅផ្ទះ​»

​រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២ ០១៣​នេះ សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា បុរស ស្រវឹង​ម្នាក់​ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច ឃុំខ្លួន​ដាក់​ព​ន្ឋ​នាគារ​ក្រោម​ការចោទប្រកាន់​ពីបទ «​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​» ។​ ​

សមត្ថកិច្ច​បាន​បន្តថា បុរស​ប្រមឹក​ខាងលើនេះ មានឈ្មោះ វឿន អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់ ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា បន្ទាប់​រូបគាត់ បាន​លួច ឡើងលើ​ផ្ទះ​គេ ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ​លើ​ប្រព​ន្ឋ​គេ ខណៈដែល​ប្តី​គេ​មិន​នៅផ្ទះ តែ​ពុំបាន​សម្រេច ។​ ​

សូមបញ្ជាក់ថា កាលពី​យប់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៣ នៅផ្ទះ​លេខ​១៦៨E1 ផ្លូវ​២១៥ មុខ​ក្លឹប​និង​ភោជនីយដ្ឋាន​អា​ត្ល​ង់​ទិច ស្ថិតក្នុង​សង្កាត់​វាលវង់ ខណ្ឌ ៧​មករា មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​មួយ​បានកើត​ឡើង​ដោយ​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ប្រគល់ ឱ្យ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​៧​មករា បន្ទាប់​បុរស​ខាងលើ បាន​លួច ឡើងលើ​ផ្ទះ​គេ ដើម្បី​ចាប់រំលោភ​សេពសន្ថវៈ​លើ​ប្រព​ន្ឋ​គេ ខណៈដែល​ប្តី​គេ​មិន​នៅផ្ទះ តែ​ពុំបាន​សម្រេច​៕ ​

saderw

Tag: ដើមចេកខ្មែរ , khmer banana news 

Source : khmerangkor-news.com 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.