សមាជិកគណបក្ស សមរង្ស៊ី ចាក់សម្លាប់ កូនប្រុសអាយុ ៥ឆ្នាំ និងកូនស្រី អាយុ១៧ឆ្នាំ រួចចាក់សម្លាប់ខ្លួនឯង

សមាជិកគណបក្ស សមរង្ស៊ី ចាក់សម្លាប់ កូនប្រុសអាយុ ៥ឆ្នាំ និងកូនស្រី អាយុ១៧ឆ្នាំ រួចចាក់សម្លាប់ខ្លួនឯង

ភ្នំពេញ៖ ស្ត្រីចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងជាសកម្មជនដ៏សកម្មរបស់គណបក្សសមរង្ស៊ី  បានជួបបញ្ហាខ្វះខាតក្នុងជីវភាព ហើយសុំលុយប្តីនៅក្រៅប្រទេសមិនបាន កើតវិបត្តិផ្លូវចិត្តលើកដៃប្រព្រឹត្តនូវអំពើ  ដ៏ឃោរឃៅ ដោយដាច់ចិត្តចាក់សម្លាប់កូនប្រុស កូនស្រីខ្លួនឯង បណ្តាលឲ្យកូនប្រុសអាយុ ៥ឆ្នាំ ស្លាប់ និងកូនស្រី អាយុ១៧ឆ្នាំ រងរបួសធ្ងន់ កំពុងជួយសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត រួចហើយក៏ចាក់សម្លាប់ខ្លួន ឯងតាមក្រោយ  ថែមទៀត។

សេចក្តីរាយការណ៍ពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា ករណីឃាតកម្មដែលកម្រកើតមាន  នៅក្នុងសង្គមកម្ពុជានោះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅពាក់កណ្តាលអាធ្រាត្រថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិត នៅផ្ទះជនរងគ្រោះ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

មន្រ្តីនគរបាលខាងលើ បានបន្តទៀតថា នៅវេលាម៉ោងប្រមាណ ១យប់ រំលងអាធ្រាត្រឈានចូលថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៣ ស្រ្តីជាម្តាយឈ្មោះ សុខ លីតា អាយុ ៤១ឆ្នាំ និងជាចៅសង្កាត់រងទី២ នៃសង្កាត់ចតុមុខ បាននិយាយទូរ ស័ព្ទជាមួយប្តី ដែលនៅក្រៅប្រទេស រួចហើយទំនងសុំលុយប្តីមិនបាន ក៏កើតការខឹងសម្បា បែកគំនិតចាក់សម្លាប់ កូនស្រីអាយុ ១៧ឆ្នាំ របស់ខ្លួន។

ភ្លាមៗនោះ ជីដូនដែលនៅក្នុងផ្ទះ ជាមួយគ្នាបានដឹងទាន់ ក៏ជួយឃាត់ ហើយដឹកបញ្ជូន កូនស្រីរងគ្រោះទៅកាន់ មន្ទីរពេទ្យកាល់ម៉ែតទាំងយប់ ដោយធ្វើដំណើរទៅជាមួយកូនស្រីម្នាក់ទៀត ហើយចាក់សោរផ្ទះ ដោយទុកឲ្យស្រ្តី ជាម្តាយនៅជាមួយកូនប្រុសរងគ្រោះ។

សេចក្តីរាយការណ៍ បានបន្តទៀតថា នៅវេលាម៉ោងប្រមាណ ៦ព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នៅពេលសមត្ថកិច្ច  និងសាច់ញាតិ បានបើកទ្វារផ្ទះ គេឃើញស្ត្រីជាម្តាយ និងកូនប្រុសដេកស្លាប់នៅក្នុងថ្លុកឈាម បាត់ទៅហើយ  ពោលស្រ្តីជាម្តាយបានចាក់សម្លាប់ កូនប្រុសខ្លួនឯង រួចហើយក៏ចាក់សម្លាប់ខ្លួនឯង តាមក្រោយតែម្តង។

នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣នេះ កម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌខណ្ឌដូនពេញ និងកម្លាំងនគរបាលផ្នែក  ព្រហ្មទណ្ឌរាជធានីភ្នំពេញ ដោយមានការបញ្ជាពីស្នងការនគរបាល និងមានការឯកភាពីតំណាងអយ្យការផងនោះ   បានចុះទៅពិនិត្យនៅផ្ទះជនរងគ្រោះ ស្ថិតនៅផ្ទះលេខ 76E0 ផ្លូវលេខ២៤៤ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេ ញ។

សមត្ថកិច្ច មូលដ្ឋាន បានឲ្យដឹងថា កូនប្រុសដែលស្លាប់មានឈ្មោះ សេង អាមីសីល អាយុ ៥ឆ្នាំ និងកូនស្រីដែល រងរបួសធ្ងន់មានឈ្មោះ សេង ប៊ុនរ៉ាវី៕

Tag: ដើមចេកខ្មែរ , khmer banana news 

Source : dap-news


សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.