សម្តេច​តេ​ជោ​ជួប​គណៈប្រតិភូ​ម​ជ្ឈឹ​ម​រណសិរ្ស​មាតុភូមិ​វៀតណាម

Hun_sen_meet_vietnam_cen_04_12_13

ដោយ : ​រិទ្ធី​ (ថ្ងៃទី 4 ធ្នូ 2013 07:13:AM)
ឆ្លៀតពេល​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣៥ នៃ​ទិវា​កំណើត ២ ធ្នូ និង ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​រណសិរ្ស ២ ធ្នូ​លោក ង្វៀន ធៀក​ញិ​ន ប្រធាន​គណៈកម្មាធិការ​ម​ជ្ឈឹ​ម​រណសិរ្ស​មាតុភូមិ​វៀតណាម បាន​ចូលជួប​សំដែង​ការគួរសម​សម្តេច​ហ៊ុនសែន​នៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០១៣។​

     ​លោក អ៊ាង សុផល្លែត ជំនួយការ​សម្តេច​តេ​ជោ​នាយក​មន្ត្រី​ឲ្យ​ដឹងថា នៅក្នុង​ជំនួប​នោះ លោក ង្វៀន ធៀក​ញិ​ន បាន​គោរព​ពាំ​នាំនូវ​ពាក្យ​ផ្តាំផ្ញើ​សាកសួរ​ទុក្ខ​ពី​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម ជូន ចំពោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​បាន​សំដែង​នូវ​ការអបអរសាទរ ជូន​ដល់​កម្ពុជា​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ និង បាន​ជូនពរ​ដល់​កម្ពុជា​ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ទទួលបាន​ការអភិវឌ្ឍ​ន៍​យ៉ាង​ឆាប់រហ័ស​តទៅទៀត ។​

​    ​សម្តេច​ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខ ទុក្ខ​អំពី​នាយករដ្ឋមន្ត្រី​វៀតណាម​និង​សូម​ថ្លែងអំណរគុណ​ចំពោះ​គណៈប្រតិភូ​ម​ជ្ឈឹ​ម រណសិរ្ស វៀតណាម ដែល​បានមក​ចូលរួម​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី ៣៥ នៃ​ទិវា​កំណើត ២ ធ្នូ និង ពិធី​សម្ពោធ​វិមាន​អនុស្សាវរីយ៍​រណសិរ្ស ២ ធ្នូ​នេះ​៕T/c​
Tag: ដើមចេកខ្មែរ , khmer banana news 
Source : cen

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.