សន្និសីទ​អន្តររដ្ឋាភិបាល​ស្ដីពី​អង្គរ​ធ្វើឡើង​នៅ​ថ្ងៃទី៥ធ្នូ​ស្អែក

(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ    04-12-2013, 10:51 am)  |  ដោយ អ៊ីសា រ៉ហានី
មន្ត្រី​នៃ​អាជ្ញាធរ​អប្សរា​មួយរូប​ថ្លែងថា សន្និសីទ​អន្តររដ្ឋាភិបាល​ស្តីពី​អង្គរ នឹងត្រូវ​ធ្វើឡើង​នៅ ព្រឹកស្អែក នៅ​ទីក្រុង​សៀមរាប។ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នឹងចូលរួម​បើក​កិច្ចប្រជុំ​នេះ។ 

លោក អ៊ឹម សុខ​រិទ្ធី ប្រធាន​ផ្នែក​ព័ត៌មាន​នៃ​អាជ្ញាធរ​អប្សរា​ថ្លែងថា សន្និសីទ​អន្តររដ្ឋាភិបាល មាន​ប្រទេស​ចំនួន២៥ និង​អង្គការ​ជាតិ អន្តរជាតិ៦០ស្ថាប័ន​ទៀត​ចួ​ល​រួម ក្នុងនោះ​រួមមាន ប្រទេស​បារាំង ជប៉ុន អាមេរិក អ៊ីតាលី ហុង​គ្រី រុស្ស៊ី វៀតណាម​ជាដើម។

សន្និសីទ​ដែលមាន​បារាំង និង​ជប៉ុន​ធ្វើជា​ប្រធាន​នេះ​ធ្វើឡើង​ស្រប​នឹង​ខួប​លើក​ទី២០ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អង្គរ​ដែល​ត្រូវបាន​បង្កើតឡើង​អំឡុង​សន្និសីទ​លើកដំបូង​នៅ​ប្រទេស​ជប៉ុន ក្នុង​ឆ្នាំ១៩៩៣ដើម្បី​អភិរក្ស និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ឡើងវិញ៕













T

 , k





















Tag: ដើមចេកខ្មែរ , khmer banana news 
Source : Tmey Tmey 

សំគាល:

វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។ រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!

0 comments:

© 2013-2015 គេហរទំពត៌ដើមចេកខ្មែរជាគេហទំពត៌ ពត៌មានទាន់ហេតុការ ggggggggg; converted by ដើមចេកខ្មែរ
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.