ដោយ : វិសាល (ថ្ងៃទី 4 ធ្នូ 2013 03:33:PM)
បុរសម្នាក់បណ្តើរម៉ូតូទៅរកកន្លែងប៉ះកង់ដោយជាងមិនប្រយ័ត្នដាក់ឆ្នាំងអ៊ុតក្បែទុយោសាំងហូរប៉ះភ្លើងឆេះម៉ូតូខ្ទេចសល់តែដែកផ្អើល កាលពីម៉ោងជិត៨ព្រឹក ថ្ងៃទី៤ខែធ្នូឆ្នាំ២០១៣ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
ប្រភពបាននិយាយថា មុនពេលកើតហេតុឃើញបុរសម្នាក់បានយកម៉ូតូសង់កូរ៉េពណ៌ក្រហម ពាក់ស្លាកលេខ ឃ ៦៨៥៧ ភព១ យកទៅប៉ះកង់។ ដោយសារជាងដាក់ម៉ូតូក្បែរឆ្នាំងប៉ះ ហើយហូរសាំងត្រូវបណ្តាលឱ្យមានភ្លើងឆាបឆេះសន្ឋោសន្ឋៅ តែមិនឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនោះទេ ដោយបានអ្នកជិតខាងយកបំពង់ពន្លត់អគ្គិភ័យ២បំពង់បាញ់ពន្លត់ទាន់ពេល។ចំណែកម៉ូតូក៏ត្រូវផ្លើងឆេះនៅសល់តែដែកកទុកឲ្យម្ចាស់មើល។
បើតាមសម្តីអ្នកប៉ះកង់ ឈ្មោះ ហង្ស វុទ្ធី ភេទប្រុស អាយុ៥២ឆ្នាំ បាននិយាយថា ហេតុការណ៍ភ្លើងឆាបឆេះនេះ កូនប្រុសរបស់គាត់ឈ្មោះ ហង្ស សំណាង អាយុ២៥ឆ្នាំ បានរងរបួសដៃផងដែរ ។ចំណែកម៉ូតូ ត្រូវភ្លើងឆាបឆេះជ័រនិងខ្សែភ្លើងអស់ទាំងស្រុង៕M/L

ម៉ូតូដែលរងការឆេះ បណ្តាលមកពី ជាងប៉ះកង់មិនប្រយ័ត្ន ដាក់ឆ្នាំងអ៊ុតក្បែរទុយោសាំង
Tag: ដើមចេកខ្មែរ , khmer banana news
Source : cen

សំគាល:

0 comments: