ម្តាយចាក់សម្លាប់កូនតូចពីរនាក់យ៉ាងព្រៃផ្សៃ រួចចាក់សម្លាប់ខ្លួនឯង នៅក្បែរវត្តបុទុមវតី
ភ្នំពេញ៖ មានហេតុការណ៍ដ៏គួរអោយរន្ធត់មួយ ដែលម្តាយអាយុប៤០ឆ្នាំ បានចាក់សម្លាប់កូនតូចរបស់ខ្លួនពីរអ្នក រួចចាក់សម្លាប់ខ្លួន ស្លាប់យ៉ាងអាណោចអាធម្ម។ ទោះយ៉ាងណាក៏ដោយ ក្នុងចំណោម កូនតូចពីរអ្នក មានក្មេងស្រីម្នាក់រងរបួសធ្ងន់ ហើយត្រូវបានអ្នកជិតខាង ជួយសង្គ្រោះដឹកទៅមន្ទីរពេទ្យទាន់ពេលវេលា នៅពេលមានការឆោឡោនាព្រឹកព្រលឹម ចំណែកឯកូនប្រុសម្នាក់ទៀត(ត្រូវជាប្អូន របស់ក្នេងស្រីដែលរងរបួស) បានដេកស្លាប់ក្នុងថ្លុកឈាមជាមួយម្តាយ។
មិនទាន់មានពត៌មានពិស្តារ ទាក់ទងនឹងអំពើរឃាតកម្ម ដ៏គួរអោយសោកសង្រែងនេះទេ ប៉ុន្តែប៉ូលីសកំពុងធ្វើកោសល្យវិច្ច័យទៅលើសាកសពនិងធ្វើការស៊ើបអង្កេតបន្ថែមទៀត មុននឹងធ្វើការសនិ្នដ្ឋានជាផ្លូវការណ៍។
ហេតុការណ៍នេះបានកើតឡើង កាលពីព្រឹកព្រលឺម ថ្ងៃទី៥ ខែធ្នូ នៅក្នុងផ្ទះលក់សាច់គោងៀតមួយ ផ្ទះលេខ ៨២E០ ផ្លួវលេខ ២៤៤ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ស្ថិតនៅក្បែរបងភាគខាងជើងនៃវត្តបុទុមវតី៕
រូបភាព និង ពត៌មានដោយ៖ រិន ច័ន្ទរិទ្ធិ
Tag: ដើមចេកខ្មែរ , khmer banana news
Source : khmerangkor-news.com

សំគាល:




0 comments: