ការប្រកួតនៅមិនទាន់ចប់ទេ។ នេះគ្រាន់តែជាការឈប់សម្រាកមួយភ្លែតតែប៉ុណ្ណោះ។ កីឡាករ ស៊ូថេព ថា បន្ទាប់ពីសម្រាកឲ្យទឹកហើយ ការប្រកួតនឹងបន្ត។ វាហាក់បីដូចជាមានកុងតាក់បើកបិទមួយយ៉ាងពិសេស ដែលមុននេះមួយថ្ងៃពីរ អំពើហិង្សាកើតមានរវាងប៉ូលិស និងបាតុករ តែថ្ងៃទី៥ ខែធ្នូនេះ មនុស្សចេញទៅបោសសំអាតផ្លូវ សារព័ត៌មានថៃរាយការណ៍ពីមនុស្សទៅរង់ចាំពិធីបុណ្យនៅក្បែរវាំងមួយរបស់ ភូមិពល។
អ្នកណាក៏ដឹងថា រៀងរាល់ឆ្នាំថ្ងៃទី៥ ខែធ្នូ ជាថ្ងៃបុណ្យធំបំផុតនៅប្រទេសថៃ ដោយសារតែវាជាទិវាបុណ្យខួបកំណើតនៃព្រះមហាក្សត្រ។ ជាធម្មតា នៅតាមដងផ្លូវនឹងមានការតុបតែងលម្អ ជាពិសេសដោយពណ៌លឿង ដែលគេនាំគ្នាពណ៌នាថាជាពណ៌ស្តេច ហើយមនុស្សម្នាកកកុញ តាមដងផ្លូវ ដើម្បីគោរពដល់ព្រះមហាក្សត្រ និងគោរពតាមដំបូន្មានរបស់ព្រះអង្គ។
មានការលើកឡើងថា ភូមិពល អាឌុលតេជ ជាក្សត្រគ្រងរាជសម្បត្តិយូរជាងគេ ដែលមានការគោរពមិនថាតែដោយប្រជាជនថៃទេ តែក៏ជាកម្លាំងដ៏សំខាន់នៃស្ថិរភាព និងសីលធម៌ ក្នុងនយោបាយមានការឆេវឆាវកម្រិតខ្ពស់នៃប្រទេសថៃ។ យ៉ាងណាក្តី នៅខណៈដែលព្រះអង្គឈានចូលវ័យ៨៦ ឆ្នាំ អាណាចក្ររបស់ព្រះអង្គ ជាថ្មីម្តងទៀតត្រូវបានលេបត្របាក់ដោយភ្លើងនៃសមរភូមិនយោបាយ។ ការមិនសូវចេញមុខឲ្យឃើញប្រចាំឆ្នាំ នៃក្សត្រទ្រុឌទ្រោម ដែលបានស្នាក់នៅក្នុងមន្ទីរពេទ្យក្នុងប៉ុន្មានឆ្នាំមកនេះ ជាការរំលឹកជានិច្ចទៅកាន់ពិភពលោកថា ប្រទេសថៃ ត្រូវការនូវការឯកភាពគ្នាមួយ នៅមុនពេលដែលអត់ពីព្រះអង្គទៅ បើមិនអីចឹងទេ ក៏អាចនឹង ធ្លាក់ចូលក្នុងភាពវឹកវរជាមិនខាន ហើយឆ្នាំនេះ ពិធីបុណ្យខួបកំណើតក៏នឹងកាន់តែមានភាពប្រឈមខ្លាំងសម្រាប់ក្សត្រអង្គនេះ។
ការបែកបាក់នយោបាយរវាងក្រុមអាវក្រហម និងអាវលឿង ឬក្រុមអ្នកគាំទ្រ និងប្រឆាំងរដ្ឋាភិបាល បានបណ្តាលឲ្យមានអស្ថិរភាព និងវិបត្តិនយោបាយក្នុងប្រទេសថៃមកជាច្រើនឆ្នាំហើយ នៅពេលដែលពួកទាហាន បានធ្វើរដ្ឋប្រហារទម្លាក់នាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងឆ្នាំ ២០០៦។ ក្នុងប៉ុន្មានសប្តាហ៍នេះ សេចក្តីព្រៀងច្បាប់ដែលគេគិតថាមាន គំនិតមិនល្អ គាំទ្រដោយនាយករដ្ឋមន្ត្រី យីងឡាក់ ជាប្អូនស្រីរបស់ ថាក់ស៊ីន ត្រូវបានគេមើលឃើញថា ជាវិធីបើកផ្លូវឲ្យមានការវិលត្រឡប់របស់ ថាក់ស៊ីន ចូលប្រទេសវិញ។ ប្រការនេះវាបាននាំឲ្យមានការបាតុកម្មទ្រង់ទ្រាយធំ និងអំពើហិង្សាកើនឡើង ក្រុងបាងកក។
អ្នកខ្លះថា នយោបាយថៃ បានធាក់ថយយ៉ាងលឿន រកគិតមិនទាន់ថា ក្នុងរយៈពេលតែមួយខែ ការស្រុះស្រួលមិនពេញលេញ បានក្លាយទៅជាការបះបោរ។ ពួកប្រឆាំងរដ្ឋាភិបាល ថាសេចក្តីស្នើច្បាប់លើកលែងទោស គឺសម្រាប់ជួយឲ្យ ថាក់ស៊ីន បានរួចពីទោសនៃការប្រព្រឹត្តិអំពើ ពុករលួយ និងការបំពានអំណាច។ ក្នុងបូជនីយកិច្ចប្រឆាំងអំពើពុករលួយ និងគោលបំណងយកអ្វីដែលហៅថា “របប ថាក់ស៊ីន” ចេញពីតំណែង កម្លាំងប្រឆាំងដឹកនាំដោយ ស៊ូថេព ធឹកស៊ូបាន បានប្រមែប្រមូលពួកអាវលឿង និងក្រុមទាំងឡាយណាឲ្យតែប្រឆាំងថាក់ស៊ីន ក្នុង ពេលប៉ុន្មានឆ្នាំមកនេះ។ ឯរឿងថា នឹងបានផលក្នុងការយករដ្ឋាភិបាល យីងឡាក់ ចេញពីអំណាច ហើយដាក់រដ្ឋាភិបាលរបស់ខ្លួនចូលទៅបានឬទេ នឹងជាការកំណត់របត់មួយនៃប្រជាធិបតេយ្យថៃជាមិនខាន។
ពេលនេះ វាច្បាស់ណាស់ តាមសេចក្តីថ្លែងការណ៍សាធារណៈរបស់ ស៊ូថេព ដែលថា បាតុកម្ម ប្រឆាំងរដ្ឋាភិបាល និងចលនាប្រឆាំងតវ៉ារបស់គាត់ ត្រូវបានជំរុញដោយការប្រកែករបស់រដ្ឋាភិបាល ក្នុងការទទួលយកការសម្រេចរបស់តុលាការធម្មនុញ្ញ ថា ការធ្វើវិសោធនកម្មស្តីពីសមាសភាពសមាជិកព្រឹទ្ធសភា វាបំពានរដ្ឋធម្មនុញ្ញថៃ។ យោងតាម ស៊ូថេព មហាក្សត្រថៃ នឹងនៅក្រោមសម្ពាធ រវាង ចុះហត្ថលេខាអម ឬទុកឲ្យសេចក្តីស្នើច្បាប់ ត្រូវបានសមាជិកសភាសម្រេច។
ភាគី ទាំងពីរ បានឈានដល់ការឈប់តបតគ្នាជាបណ្ដោះអាសន្ន ដើម្បី “ជូនជាកិត្តិយស” ដល់ថ្ងៃកំណើតព្រះមហាក្សត្រ តែកម្លាំងប្រឆាំងរដ្ឋាភិបាល បានអះអាងថា នឹងបន្តការតស៊ូនៅក្រោយថ្ងៃរៀបចំពិធីបុណ្យតទៅទៀត។ ក្នុងអំឡុងនៃការរង់ចាំសុន្ទរកថាជាទីគោរពរបស់មហាក្សត្រ លោកពិតជានឹងអំពាវនាវឲ្យមានការឯកភាពគ្នា ដូចដែលធ្លាប់បានធ្វើពីដើមរៀងមក តែថា វានឹងស្រាយវិបត្តិបច្ចុប្បន្នបានឬទេ នៅជាសំណួរមួយដ៏ធំ។ មកដល់ពេលនេះ មហាក្សត្រ មិនបាននិយាយអ្វីទាំងអស់ពីហេតុការណ៍បច្ចុប្បន្ន ហើយកូនចៅនៅទូទាំងប្រទេសក៏កំពុងតែរង់ចាំ សឹងតែមិនបានដកដង្ហើមទៅហើយ។
បើសិនជាសុន្ទរកថារបស់មហាក្សត្រថៃ មិនបានផ្តល់ជាការណែនាំអ្វីមួយឲ្យច្បាស់ទេ មេដឹកនាំប្រឆាំងរដ្ឋាភិបាល និងអតីតឧបនាយករដ្ឋមន្ត្រីបក្សប្រជាធិបតេយ្យ ស៊ូថេព ធឹកស៊ូបាន អាចនឹងប្រមែប្រមូលគ្នាឲ្យមកធ្វើបាតុកម្មកាន់តែច្រើនឡើងទៀត។ យីងឡាក់ បានសុខចិត្តធ្វើការចរចា តែបានគិតថា សំណើរបស់ ស៊ូថេព ស្តីពីការបង្កើតរដ្ឋាភិបាលបែបថ្មី ឬហៅថា “ក្រុមប្រឹក្សាប្រជាជន” ជាការមិនស្របនឹងរដ្ឋធម្មនុញ្ញ និងមិនអាចធ្វើទៅកើត។ ដូចនេះ ភាគីទាំងសងខាង នៅមិនទាន់ខិតមកជិតគ្នាដល់កម្រិតតថ្លៃគ្នាបានទេ។
ដោយមានការគាំទ្រសឹងតែពីរភាគប្រាំនៃអ្នកបោះឆ្នោត ដែលបានចាញ់ជាបន្តបន្ទាប់ក្នុងការបោះឆ្នោត ការធ្វើប្រជាប្រហាររបស់ ស៊ូថេព បាននាំប្រទេសថៃឲ្យទៅក្បែរមាត់ជ្រោះជាថ្មី ទៀត បើតាម Thitinan Pongsudhirak នៃសកលវិទ្យាល័យ ជូឡាលុងកន។ ស៊ូថេព បានរង់ចាំ ឲ្យមានការប្រតិកម្មជ្រុល និងកើតមានហិង្សាពីសំណាក់រដ្ឋាភិបាល ជំរុញឲ្យមានការ អន្តរាគមន៍ពីខាងក្រៅ ដូចជាកងទ័ព ឬតុលាការ ដើម្បីស្តារសណ្ដាប់ធ្នាប់ និងបំបែកការទាល់ច្រក។
សម្រាប់ យីងឡាក់ ការធ្វើឲ្យដងផ្លូវស្ងប់ស្ងាត់ គ្មានអន្តរាគមន៍យោធា អាចនឹងឲ្យរដ្ឋាភិបាលគាត់បន្តកាន់អំណាចបាននៅតទៅទៀត ហើយក៏ជាយុទ្ធសាស្ត្រឈ្នះរបស់គាត់ដែរ។ សម្រាប់ ស៊ូថេព ការបាត់បង់នូវចលករ ដោយសារតែការឈប់តតាំងគ្នា អាចនឹងមិនជាការបានផលសម្រាប់គាត់ទេ ខណៈដែល ការប្រកែករបស់ យីងឡាក់ មិនព្រមទទួលសំណើរបស់គាត់ អាចនឹងឲ្យគាត់មានលេសដើម្បីបន្តវាយតប់តទៅទៀត។ សម្រាប់ពួកឧត្តមសេនីយ៍យោធាវិញ អំពើហិង្សាលែងគ្រប់គ្រងបាន នឹងក្លាយជារឿងមិនល្អ ដោយសារតែប្រវត្តិរបស់ថៃ ពីការធ្វើអន្តរាគមន៍យោធា និងរដ្ឋប្រហារ។ មកដល់ពេលនេះ មេដឹកនាំយោធា បានប្រកែកមិនព្រមធ្វើតាមការអំពាវនាវឲ្យធ្វើអន្តរាគមន៍ពីបាតុករទេ។
ក្នុងករណី ស៊ូថេព ធ្វើបានសម្រេច ពួកអាវក្រហមក៏ពិតជាអាចនឹងវិលមកធ្វើបាតុកម្មតាមដងផ្លូវវិញ ដូចដែលបានធ្វើកាលពីឆ្នាំ ២០០៩ និង ២០១០។ បើ ស៊ូថេព ធ្វើមិនបានសម្រេច គាត់អាចនឹងបង្ហាញឲ្យឃើញការខ្វែងគំនិតគ្នា រវាងរាជានិយម និងប្រជាធិបតេយ្យតាមរយៈការបោះឆ្នោតក្នុងអនាគតនយោបាយថៃ ហើយក៏កាន់តែធ្វើឲ្យមូលដ្ឋានគាំទ្រឆ្នោតរបស់បក្សប្រជាធិបតេយ្យ កាន់តែខ្សោយទៅលំដាប់។ដោយឡែក កាសែត បាងកកប៉ុស្តិ៍ ចេញផ្សាយថ្ងៃ៥ ខែធ្នូ នេះ ឲ្យដឹងថា ក្រុមវិទ្យាករថៃបានស្តីបន្ទោសផែនការរបស់មេដឹកនាំប្រឆាំង ស៊ូថេព ក្នុងការសំអាងលើ ជំពូក ៧ នៃរដ្ឋធម្មនុញ្ញ ដើម្បីបើកផ្លូវឲ្យមានរដ្ឋាភិបាលតែងតាំងដោយមហាក្សត្រ។
អ្នកវិទ្យាករទាំងនោះលើកហេតុផលថា ការធ្វើដូចនោះ គឺជាការប្រមាថមាក់ងាយ ប្រជាធិបតេយ្យ និងអាចក្លាយជាគ្រាប់បែករង់ចាំដល់ម៉ោងផ្ទុះ ធ្វើឲ្យមានសង្គ្រាមស៊ីវិលនៅពេលអនាគត។ បែបខានធ្វើចម្បាំងផ្ទៃក្នុងយូរ រមាស់ដៃហើយ មើលទៅថ្លែងក្នុងសិក្ខាសាលាមួយនៅសកលវិទ្យាល័យ ក្សេត្រសាស្ត្រថៃ លោក Nakharin Mektrairat សកលវិទ្យាធិការរងនៃសកលវិទ្យាល័យធម្មសាស្ត្រ ប្រទេសថៃ និយាយថា សំណើរបស់លោក ស៊ូថេព ក្នុងការបង្កើតជា “ក្រុមប្រឹក្សាប្រជាជន” ជាគំនិត អ៊ុយតូពី និងមិនអាចយកទៅធ្វើជាក់ស្តែងបានទេ។ គាត់បាននិយាយថែមទៀតថា ជម្រើសតែមួយគត់ ដើម្បីពន្លត់ភ្លើងទំនាស់នយោបាយកំពុងតែក្តៅឡើងនេះ គឺនាយករដ្ឋមន្ត្រី យីងឡាក់ ត្រូវតែរំលាយសភា ហើយធ្វើជារដ្ឋាភិបាលចាំផ្ទះ ជាមួយការប្តេជ្ញាចិត្តថា នឹងធ្វើការកែទម្រង់ជាតិ។
សូមជម្រាបថា មេដឹកនាំបក្សប្រជាធិបតេយ្យ អភិសិទ្ធ វិជ្ជាជីវា ធ្លាប់បានស្នើឲ្យសំអាងលើ ជំពូក ៧ ដើម្បីបញ្ចប់ការរាំងស្ទះនយោបាយ បន្ទាប់ពីមានការជួបជុំដើម្បីបណ្តេញ រដ្ឋបាល ថាក់ស៊ីន នៅឆ្នាំ ២០០៦។ គំនិតនេះត្រូវបាន មហក្សត្រថៃបដិសេធ ក្នុងការថ្លែងរបស់ព្រះអង្គ ថ្ងៃ ២៥ មេសា ឆ្នាំដដែលនោះថា “ជំពូក ៧ នៃរដ្ឋធម្មនុញ្ញ មិនបានផ្តល់សិទ្ធឲ្យមហាក្សត្រធ្វើអ្វីតាមតែចង់នោះទេ។ បើខ្ញុំធ្វើបែបនោះ អ្នកផងនឹងថា ស្តេចបានធ្វើហួសពីរង្វង់កិច្ចការរបស់ខ្លួន។ ខ្ញុំមិនដែលធ្វើអ្វីដែលមិនមែនជាកិច្ចការរបស់ខ្ញុំទេ។ បើខ្ញុំធ្វើហួសពីនេះ វាជាការមិនប្រជាធិបតេយ្យហើយ”។
ចុងក្រោយមានតែសុន្ទរកថាមហាក្សត្រនោះឯង។ តែមិនដឹងថា ព្រះអង្គនៅមានពលានុភាពក្បោះក្បាយទៀតឬទេ។ ព្រះរាជឱង្ការរបស់ព្រះអង្គ អាចនឹងត្រូវបានស្តាប់ និងបកស្រាយដោយយកចិត្តទុកដាក់ពីភាគីទាំងសងខាង សម្រាប់គោលបំណងនយោបាយរៀងៗ ខ្លួន ជាមិនខាន។ យ៉ាងណាក្តី គិតថា សុន្ទរកថារបស់ព្រះអង្គ មិនអាចជាដំណោះស្រាយមួយយូរអង្វែងទេ។ សមរភូមិដែលមានកម្តៅមកមួយទសវត្សហើយនេះ ជារោគសញ្ញានៃអន្តរកាលដ៏ឈឺចាប់មួយ ដែលប្រទេសថៃកំពុងឆ្លងកាត់ខាងនយោបាយ និងសង្គមសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចនិរន្តជាច្រើនឆ្នាំ បាននាំឲ្យមានអាគារខ្ពស់ៗ រថយន្តទំនើបៗ និងផ្សារធំៗ ដើម្បីស្រាយកំណើនសេចក្តីត្រូវការនៃវណ្ណៈកណ្តាល ក្នុងបណ្តាទីក្រុង តែសម្រាប់ប្រជាជនថៃនៅតាមតំបន់ជនបទ មួយភាគធំនៅក្រីក្រ និងមិនមានការសិក្សាខ្ពស់នៅឡើយ។
មុខរបួសនេះនឹងមិនសះជាទេ រហូតទាល់តែការប្រែប្រួលជាមូលដ្ឋានកើតមាន ក្នុងប្រព័ន្ធនយោបាយមួយដែលទាន់ស្អាតស្អំ ហើយដែលឲ្យជាផលដល់ពួកអ្នកមាន និងអម្បូរខ្ពស់។ ប្រព័ន្ធថ្មី ក៏ត្រូវបានរៀបចំឡើង ដើម្បីជួយធានាថា កំណើនសេដ្ឋកិច្ច គឺសម្រាប់ទាំងអស់គ្នា និងមានតុល្យភាព។ សង្គ្រាមនយោបាយសម្រាកឲ្យកាណុងត្រជាក់មួយរយៈ ខណៈប្រជាជនថៃ សង្ឃឹមថា សារមហាក្សត្រជាទីគោរពរបស់ខ្លួន នឹងអាចជួយស្រោចស្រង់អាណាចក្រព្រះអង្គម្តងទៀត ទោះបីថាបណ្ដោះអាសន្នក៏ដោយចុះ។ មិនអាចជួយអ្វីបានទេ ក្រៅតែពីនៅមិនទាន់អស់ចិត្តថា ការបញ្ចប់វដ្តនៃការមិនចុះសម្រុងគ្នានេះ នឹងមកបានលឿនប៉ុណ្ណា។ បើកើតមានបានមែន វាជាកាដូដ៏ពិសេសសម្រាប់ មហាក្សត្រថៃ ក្នុងថ្ងៃបុណ្យកំណើតរបស់ព្រះអង្គ សូម្បីថាបានតែមួយដង្ហើមចង្រិតទៀតក៏ដោយចុះ៕
វិភាគអន្តរជាតិ ៖ ប្រជាជនថៃរង់ចាំសារមហាក្សត្រ
Tags: នយោបាយ, ពត៌មានអន្តរជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ភ្នំំពេញ៖ តារាសម្តែងជើងចាស់នាង ចន ច័ន្ទលក្ខិណា បាននិយាយដោយខ្លីត្រឹមពាក្យថា «រស់នៅមិនចុះសម្រុងនឹងគ្នា» ពាក់ព័ន្ធនឹងការ...
-
The Woman Ask Men At Public Street To Motel With Her. In China, most guys would go straight away. Shows the difference in class and standard...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: