ចាប់ផ្តើមចូលចិត្តរឿងនយោបាយតាំងពីវ័យក្មេងមកនោះ លោក យ៉ែម ប៉ុញ្ញឬទ្ធិ ជាពលរដ្ឋខ្មែរមួយរូបដែលបានភៀសខ្លួនទៅរស់នៅប្រទេសបារាំងក្នុងអំឡុងពេលស្រុកមានសង្គ្រាម។ បច្ចុប្បន្នលោកមានតួនាទីជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ។ លោកយ៉ែម បុញ្ញឬទ្ធិ ថ្លែងថា ការត្រលប់ពីប្រទេសបារាំងមកធ្វើនយោបាយនៅកម្ពុជារបស់លោក មិនមែនព្រោះតែលោកគ្មានការងារធ្វើនៅប្រទេសបារាំងនោះទេ ។ តែលោកធ្វើនយោបាយនៅស្រុកខ្មែរ គឺក្នុងនាមជាពលរដ្ឋខ្មែរសាមញ្ញមួយរូប ដែលចង់ឃើញជាតិសាសន៍ខ្លួនមានសេចក្តីសុខ។ ខាងក្រោមនេះជាបទសម្ភាសន៍វាងលោក ជា ធីរិទ្ធ អ្នកយកព័ត៌មានឲ្យគេហទំព័រថ្មីៗ ជាមួយលោក យ៉ែម បុញ្ញឬទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ។
ថ្មីៗ ៖ ជាដំបូងនេះ ខ្ញុំចង់ដឹងថា តើលោកបានចាប់ផ្តើមជីវិតជាអ្នកនយោបាយតាំងពីពេលណាដែរ?
យ៉ែម បុញ្ញឬទ្ធិ៖ ខ្ញុំចូលចិត្តតាមដានរឿងនយោបាយតាំងពីខ្ញុំនៅជាយុវវ័យក្នុងសម័យសាធារណរដ្ឋមកម្លេះ។ ហើយពេលស្រុកមានភាពវឹកវរខ្ញុំបានភៀសខ្លួនទៅនៅជិតព្រំដែនថៃ បន្ទាប់មកខ្ញុំបានទៅរស់នៅប្រទេសបារាំងតែម្តង។ នៅឆ្នាំ១៩៩៥ ខ្ញុំជាស្ថាបនិកបង្កើតគណបក្សជាតិខ្មែរជាមួយលោក សម រង្ស៊ី ហើយនៅពេលគណបក្សនេះប្តូរទៅជាគណបក្សសមរង្ស៊ីនៅឆ្នាំ២០០០ ខ្ញុំបានសម្រាកពីឆាកនយោបាយមួយរយៈព្រោះជាប់រវល់នឹងការងារនៅប្រទេសបារាំង។ ក្រោយមកនៅឆ្នាំ ២០០៧ ខ្ញុំបានប្រឡូកក្នុងឆាកនយោបាយឡើងវិញ ដោយជាស្ថាបនិកបង្កើតគណបក្សសិទ្ធិមនុស្សជាមួយលោក កឹម សុខា មកទល់នឹងពេលបច្ចុប្បន្ននេះ។
ថ្មីៗ ៖ តាមអ្វីដែលលោកនិយាយ គឺលោកធ្លាប់ជាស្ថាបនិកគណបក្សជាតិខ្មែរជាមួយលោកសម រង្ស៊ី។ ចុះហេតុអ្វីលោកវិលមកចូលនយោបាយបែជាមិនធ្វើការជាមួយលោក សម រង្ស៊ី ដោយទៅចូលរួមជាមួយលោក កឹម សុខានោះ? លោកមានបញ្ហាជាមួយលោក សម រង្ស៊ី ឬ?
យ៉ែម បុញ្ញឬទ្ធិ៖ គ្មានបញ្ហាអ្វីជាមួយលោក សម រង្ស៊ីនោះទេ ព្រោះពេលនោះខ្ញុំគិតថា គណបក្សសិទ្ធិមនុស្សល្អ ដោយសារមានគោលនយោបាយស្របតាមតម្រូវការរបស់ពលរដ្ឋ។ ការធ្វើនយោបាយត្រូវតែមានយុទ្ធសាស្ត្រ ម្លោះហើយខ្ញុំមកបង្កើតគណបក្សសិទ្ធិមនុស្សជាមួយលោក កឹម សុខា វាគឺជាយុទ្ធសាស្ត្ររបស់ខ្ញុំសម្រាប់ដើរលើផ្លូវនយោបាយតែប៉ុណ្ណោះ ។
ថ្មីៗ៖ មានការលើកឡើងថា ខ្មែរដែលរស់នៅបរទេស តួយ៉ាងដូចរូបលោកជាដើមនៅប្រទេសបារាំង មកធ្វើនយោបាយនៅខ្មែរវិញ ដោយសារការអត់ការងារនៅប្រទេសបារាំងនោះ។ ចំពោះលោកអត់មានការងារធ្វើនៅបារាំងមែនឬ?
យ៉ែម បុញ្ញឬទ្ធិ៖ ខ្ញុំធ្វើនយោបាយនៅខ្មែរ មិនមែនព្រោះអត់ការងារធ្វើនៅបារាំងទេខ្ញុំគិតថា នេះជាការរស់អ៊ើង និងជាការមើលងាយមួយសម្រាប់ខ្មែរដែលរស់នៅក្រៅប្រទេសទាំងអស់ ។ មិនដូច្នោះឡើយ សម្រាប់ខ្ញុំ គឺខ្ញុំរស់នៅប្រទេសបារាំង ខ្ញុំគឺជាវិស្វករ និងជាអ្នកគ្រប់គ្រង់មួយរូបផងដែរ។ ប្រាក់ខែជាតំណាងរាស្ត្រនៅស្រុកខ្មែរតិចជាងប្រាក់ខែខ្ញុំនៅបារាំងឆ្ងាយណាស់។ ខ្ញុំធ្វើនយោបាយក្នុងនាខ្ញុំជាខ្មែរមួយរូបចង់ឃើញជាតិខ្ញុំ ពលរដ្ឋខ្ញុំមានសុភមង្គល។
ថ្មីៗ៖ ទស្សនៈមួយគេនិយាយថា បើធ្វើនយោបាយទាល់តែចេះបោកប្រាស់ ភូតភរ ប្រជាពលរដ្ឋ ។ សម្រាប់លោកដូចទស្សនៈគេនិយាយនេះដែរឬទេ?
យ៉ែម បុញ្ញឬទ្ធិ៖ ខ្ញុំគិតថា អ្នកនយោបាយមិនមែនសុទ្ធតែជាអ្នកបោកប្រាស់ កុហក ទាំងអស់នោះទេ។ ចំពោះរូបខ្ញុំ ខ្ញុំមិនបាច់និយាយថា ខ្ញុំជាអ្នកនយោបាយមិនចេះបោកប្រាស់នោះទេ តែខ្ញុំទុកប្រជាពលរដ្ឋជាអ្នកវិនិច្ឆ័យចំពោះសកម្មភាពរូបខ្ញុំតែម្តងទៅ ថាខ្ញុំពូកែបោក ឬមិនបោកប្រាស់ពលរដ្ឋនោះ។
ថ្មីៗ៖ ខ្ញុំចង់ដឹងពីទស្សនៈរបស់លោក តើអ្នកនយោបាយមួយរូបដែលទទួលបានការគាំទ្រ ការស្រឡាញ់ពីពលរដ្ឋ តើត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ?
យ៉ែម បុញ្ញឬទ្ធិ៖ ទី១ គឺគុណធម៌ សច្ចធម៌ ទី២ ការលះបង់និងភាពស្មោះត្រង់ចំពោះពលរដ្ឋ និងមាតុភូមិ ទី៣ មិនញាប់ញ័រ ឬស៊ីជោរហួសហេតុ ទី៤ មានសមត្ថភាពអាចដឹកនាំ និងទី៥ តាំងចិត្តថា ខ្លួនគឺជាអ្នកបម្រើពលរដ្ឋ និងប្រទេសជាតិ មិនមែនជាម្ចាស់ឡើយ។ ម្យ៉ាងទៀត សម្រាប់ខ្ញុំ ខ្ញុំយកទ្រឹស្តីរបស់ព្រះពុទ្ធមួយឃ្លាមកដាក់ខ្លួន គឺ«បើមិនចង់ឲ្យអ្នកដទៃធ្វើទង្វើ ដែលអ្នកមិនពេញចិត្តចំពោះអ្នក ចូរអ្នកកុំធ្វើទង្វើនោះទៅលើគេដែរ។
ថ្មីៗ៖ ចុងក្រោយលោក បុញ្ញរិទ្ធ ដោយសារលោកជាអ្នកនាំពាក្យមួយរូបរបស់គណបក្សប្រឆាំងផងដែរនោះ។ មានការរិះគន់ថា កន្លងមានតែអ្នកនាំពាក្យគណបក្សកាន់អំណាចទេ ដែលតម្លើងខ្លួន មិនចង់ឆ្លើយសំណួរអ្នកការសែត តែបច្ចុប្បន្ននេះ ក៏មានមន្ត្រីគណបក្សសង្គ្រោះជាតិដែលមិនទាន់មានអំណាចផងធ្វើខ្លួនក្រអឺតក្រទមដែរចំពោះអ្នកព័ត៌មាន តើលោកឆ្លើយតបយ៉ាងណាដែរ?
យ៉ែម បុញ្ញឬទ្ធិ៖ ខ្ញុំមិនគាំទ្រនោះទេ ចំពោះអ្នកនាំពាក្យប្រភេទហ្នឹង ទោះបីនៅក្នុងគណបក្សកាន់អំណាច ឬគណបក្សប្រឆាំង ឬក៏អ្នកនាំពាក្យនៅស្ថាប័នណាក៏ដោយ។ ពីព្រោះក្នុងតួនាទីខ្លួនជាអ្នកនាំពាក្យយើងត្រូវឆ្លើយនឹងសំណួររបស់អ្នកព័ត៌មាន ដោយគោរពគ្នាទៅវិញទៅមក។ ដោយហោចទៅ បើទោះបីជាអ្នកសារព័ត៌មាននោះមិនឯករាជ្យគាំទ្របក្សកាន់អំណាច ឬបក្សប្រឆាំងក៏ដោយ ក៏យើងត្រូវឆ្លើយដែរ ព្រោះវាជាគោលការណ៍ ឬជាការគាំទ្ររបស់បុគ្គលម្នាក់ៗឬស្ថាប័ននីមួយ។ ដូច្នេះខ្ញុំគិតថា វាមិនល្អឡើយចំពោះទង្វើមិនគោរពចំពោះអ្នកសារព័ត៌មានបែបនេះ៕

Source ; Tmey Tmey
Tag: ដើមចេកខ្មែរ , khmer banana news
0 comments: