ខេត្តបាត់ដំបង ៖ អគ្គីភ័យបានឆាបឆេះរោងម៉ាស៊ីន កិនស្រូវមួយកន្លែងយីហោ តាំងចេង ស្ថិតក្នុងភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល កាលពីវេលាម៉ោង ៤ទៀបភ្លឺ ចូលថ្ងៃទី០៦ ធ្នូ ២០១៣ ឆេះម៉ាស៊ីនស្រូវ និងស្រូវមួយចំនួន ហើយភ្លាមៗ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចខាងអគ្គីភ័យ បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ២គ្រឿង បាញ់ទឹកពន្លត់ ខណៈដែលភ្លើងក៏បានថមថយបន្តិចម្តងៗ។
បើតាមស្រ្តីម្នាក់ដែលជាម្ចាស់រោងម៉ាស៊ីនកិនស្រូវ បានឲ្យដឹងថា អគ្គីភ័យនេះ បណ្តាលមកពីទុស្សេខ្សែភ្លើង។ គេនៅពុំទាន់ដឹងថា ទំហំនៃការខូចខាតមានប៉ុន្មាននៅឡើយទេ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source : កោះសន្តិភាព

សំគាល:




0 comments: