អប្សរា….
ពាក្យនេះធ្វើឲ្យយើងនឹកទៅដល់រូបទេពអប្សរទាំងឡាយដែលបុព្វបុរស
ខ្មែរបានឆ្លាក់នៅតាមប្រាង្គប្រាសាទនានា។ រូបអប្សរា
តែងមានទឹកមុខញញឹមស្ងប់ឥតទុក្ខកង្វល់
និងមានកាយវិការទន់ភ្លន់ល្វតល្វន់រេរាំហាក់ដូចជារបាំសួគ៌។
តើអប្សរាមានដើមកំណើតមកពីណា?
កំណើតអប្សរាមានដំណាលមកពីរឿងកូរសមុទ្រទឹកដោះ។
ដោយចង់ឃើញនូវវត្ថុទិព្វទាំងនោះ និងចង់បាននូវជីវិតអមតៈ
ពពួកទេព្តា និងពពួកយក្ស សហការគ្នាកូរសមុទ្រទឹកដោះ
ហើយសន្យាគ្នាថា
បើទឹកអម្រឹតលេចឡើងចំមុខពពួកទេព្តានោះទឹកអម្រឹតបានទៅពពួក
ទេព្តា
បើទឹកអម្រឹតលេចឡើងចំមុខពពួកយក្សនោះទឹកអម្រឹតបានទៅពពួកយក្ស។
បន្ទាប់មកភាគីទាំងពីរក៏ចាប់ផ្តើមមហាបេសកកម្មរបស់ខ្លួនដោយមាន
នាគឈ្មោះវាសុកី ធ្វើជាខ្សែសម្រាប់ទាញកូរមហាសមុទ្រទឹកដោះ
និងយកភ្នំ មុន្ទរៈ
ដែលនៅចំកណ្តាលសមុទ្រទឹកដោះធ្វើជាប្រដាប់បង្វិលកូរ។
ការកូរប្រព្រឹត្តទៅអស់រយៈពេលជាងមួយពាន់ឆ្នាំ
វត្ថុទិព្វដែលកើតចេញពីការកូរសមុទ្រទឹកដោះរួមមាន៖ ១. ផ្កា
បណ្ណជាតិៈ
ថ្វាយទៅព្រះព្រហ្មយកទៅដាំនៅព្រហ្មលោកទាំងដប់ប្រាំមួយជាន់,
២. ដំរីក្បាលបីឈ្មោះ ព្ធរាវ័ណៈ
ថ្វាយទៅព្រះឥន្ទ្រធ្វើជាយានជំនិះ, ៣. ព្រះនាង ស្រីលក្ស្មីៈ
ថ្វាយទៅព្រះវិស្ណុធ្វើជាអគ្គមហេសី, ៤. សេះសឈ្មោះ ឧច្ច័យស្វរៈ
មិនថ្វាយឲ្យអាទិទេពអង្គណាទេ
រក្សាទុកជានិមិត្តរូបគោរពប្រតិបត្តិសីលប្រាំសម្រាប់ឋានទាំងបី
គឺឋានទេវលោក ឋានមនុស្សលោក និងឋានបាតាលលោក, ៥. ទឹកអម្រឹតៈ
ជាវត្ថុសក្តិសិទ្ធិធ្វើឲ្យមានអាយុវែងឥតដែនកំណត់។
និង៦. អប្សរាៈ
អប្សររាប់សិបអង្គលេចចេញឡើងអណ្តែតពាសពេញលំហអាកាសរេរាំរបាំ
សួគ៌ បន្ទាប់ពីវត្ថុសក្តិសិទ្ធិទីប្រាំ
គឺទឹកអម្រឹតបានធ្លាក់ទៅក្នុង ដៃពួកយក្ស។
ប្រមុខអប្សរធ្វើសញ្ញាឲ្យបរិវារ
រាំរបាំងទេពពង្វក់ចិត្តពួកយក្សឲ្យភ្លឹកភ្លេចផឹកទឹកអម្រឹត។
រសរបាំទាក់ទាញពួកអសុរៈឲ្យស្រើបស្រាល
ស្លុតស្លុងអារម្មណ៍ទៅតាមក្បាច់រាំ។ ឃើញឱកាសល្អ
ព្រះវិស្ណុក៏កាឡាខ្លួនជាព្រះពាយឆក់យកទឹកអម្រឹតឲ្យពួកទេវតា
ផឹកទាំងអស់ដើម្បីឲ្យមានជីវិតអមតៈ។
ពេលបេសកកម្មកូរសមុទ្រទឹកដោះបានចប់សព្វគ្រប់ហើយ
ពួកស្រីទេពអប្សរទាំងអស់បានក្លាយទៅជាស្រីរបាំសួគ៌រាំថ្វាយ
ព្រះ ឥន្ទ្រតាំងតែតពីនោះមក។
របាំរបស់ពពួកស្រីទេពអប្សរនោះ សន្មត់ហៅថា របាំអប្សរា។
របាំអប្សរារាំលើកទីមួយនៅឋានសមុទ្រទឹកដោះហៅថា របាំទឹកអម្រឹត។
ពេលរេរាំពពួកទេពអប្សរតែងកាន់ផ្កាបណ្ណជាតិជានិច្ច
ដែលតំណាងឲ្យទេវលោក សុភមង្គល
និងភាពរុងរឿងរបស់សត្តនិករគ្រប់ឋាន។
ប្រភពពី khmerarts.weebly.com

សំគាល:




0 comments: