ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ភូមិភ្នំដែក ឃុំរមណីយ ជាប់ព្រំប្រទល់ឃុំរម្យទម ស្រុកវៀង ខេត្តព្រះវិហារ បណ្ដាលឲ្យមនុស្ស ប្រុសស្រីជាង២០នាក់ រងរបួស ក្នុងចំណោម អ្នកជិះសរុបជាង៣០នាក់ ។
នគរបាលប៉ុស្ដិ៍រមណីយ បានឲ្យដឹងថា រថយន្ដដែលក្រទ្បាប់នេះ ម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-0249 បើកបរ ចេញពីទីរួមស្រុករវៀង ទៅកាន់ទីរួមខេត្តព្រះវិហារ ។ នគរបាលបានបន្តថា ករណីគ្រោះថ្នាក់ ចរាចរនេះ បណ្ដាលឲ្យអ្នកជិះនៅក្នុងរថយន្ត ប្រុសស្រីរង របួសចំនួន២២នាក់ ក្នុងនោះរបួសធ្ងន់ចំនួន១០នាក់ ។
នគរបាលដដែលបាននិយាយទៀតថា រថយន្ដដែលក្រទ្បាប់នេះ បើកបរក្នុង ល្បឿនលឿន ថែមទាំងផ្ទុកលើសទម្ងន់ ទើបបណ្តាលឲ្យបាក់ដែកចន្ទាស ក្រោយខាងស្ដាំ និងដាច់កង់ ក្រទ្បាប់៣ជុំ នៅតាមបណ្តោយផ្លូវជាតិ លេខ៦២ ។ នៅក្នុងហេតុការណ៍នេះ មិនមានមនុស្សណាម្នាក់រងគ្រោះរហូតដល់ ស្លាប់នោះទេ ប៉ុន្តែអ្នករងរបួសទាំងអស់ត្រូវបាន សមត្ថកិច្ច ធ្វើការបញ្ជូនទៅសង្គ្រោះ ព្យាបាលនៅ មន្ទីរពេទ្យបង្អែក ខេត្តព្រះវិហារ៕
Tag: ដើមចេកខ្មែរ , khmer banana news
Source : dap-news

សំគាល:




0 comments: