ទារកទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់គួរឲ្យអាណិតអាសូរបំផុត
នៅក្នុងធុងសំរាមមួយកន្លែង ស្ថិតក្នុងទីក្រុងប៉េកាំង ប្រទេសចិន
កាលពីថ្ងៃទី០៤ ខែធ្នូ ម្សិលមិញនេះ
មុនពេលអ្នកជួយសង្រ្គោះមកដល់កន្លែងកើតហេតុ។
យោងតាមសារព័ត៌មាន shanghaiist របស់ប្រទេសចិន បានឲ្យដឹងថា
ទារកទើបនឹងកើតនេះ ត្រូវបានគេរកឃើញ នៅវេលាម៉ោង ៧ព្រឹក
ដោយអ្នករស់នៅក្បែរកន្លែងកើតហេតុ ខណៈពេលនោះដែរ ទារករូបនេះនៅកំរើក
នៅក្នុងគំនរសំរាមនៅឡើយទេ ប៉ុន្តែក្រោយមកក៏បានស្លាប់តែម្តង
មុខពេលអ្នកសង្គ្រោះមកដល់ ដោយសារតែអាកាសធាតុត្រជាក់ខ្លាំង
ពោលគឺលើសូន្យបន្តិចប៉ុណ្ណោះ។
បើតាមខ្សែវីដេអូ ដែលថតដោយកាមេរ៉ាសុវត្ថិភាពក្បែរកន្លែងកើតហេតុ
បានបង្ហាញឲ្យឃើញថា ទារករូបនេះត្រូវបានគេយកទៅបោះចោល នៅក្នុងធុងសំរាម
នៅវេលាម៉ោង ៥ព្រឹកថ្ងៃកើតហេតុ។ បើតាមសម្តីនារីម្នាក់មានឈ្មោះថា សាន់
ដែលជាអ្នកប្រទះឃើញទារកនេះមុនគេ បានប្រាប់ឲ្យដឹងថា
ដំបូងឡើយនាងស្មានថាទារកនេះជាតុក្កតា
ព្រោះខ្លួនប្រាណទារកនេះមានពណ៌ផ្កាឈូកទាំងអស់ ចុងក្រោយទើបដឹងថា
គឺជាទារកពិតប្រាកដម្នាក់។
យ៉ាងណាមិញ បន្ទាប់ពីនារីឈ្មោះ សាន់ ប្រទះឃើញទារករូបនោះ នាងបានសង្កេតឃើញថា ក្បាលរបស់វាមានស្នាមជាំ ហើយមានឈាមហូរតាមមាត់ទៀតផង។
គួរបញ្ជាក់ផងដែរថា កាលពីខែមុខអាជ្ញាធររបស់ប្រទេសចិន បានប្រកាសពីកន្លែងសម្រាប់បំបោះបង់ទារកមួយកន្លែង ដែលមានឈ្មោះថា Nanjing Welfare Home
សម្រាប់ឲ្យម្តាយទាំងឡាយណា ដែលមិនមានលទ្ធភាពចិញ្ចឹម
ឬចង់បោះបង់កូនខ្លួនឯងចោល ឲ្យទៅទុកនៅទីនោះតែម្តង។ ជាមួយគ្នានេះដែរ
នៅក្នុងឆ្នាំនេះទារកចំនួនជាង ១៦០នាក់ ត្រូវបាន Nanjing Welfare Home
ទទួលយកមកចិញ្ចឹម បន្ទាប់ពីម្តាយរបស់ពួកគេបានបំបោះបង់ចោល៕
កន្លែងបំបោះបង់ទារក
source : khmerload
Browse: Home
ពត៌មានអន្តរជាតិ
ទារកទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងធុងសំរាម គួរឲ្យអាណិត
ទារកទើបនឹងកើតម្នាក់ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងធុងសំរាម គួរឲ្យអាណិត
Tags: ពត៌មានអន្តរជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ព្រះវិហារ ៖ រថយន្ដឈ្នួល ដឹកទំនិញ និងមនុស្សជិះ ជាច្រើននាក់មួយគ្រឿង បានក្រឡាប់ជាច្រើនត្រឡប់ កាលពីវេលាម៉ោង១០និង១០នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ឆ្ន...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
តារាវ័យក្មេងដែលជាប់ជា តារម៉ូដែលសិចស៊ីប្រចាំ Top 15នៃទស្សនាវដ្ដី FHM Singapore បាន រងរឿងអាស្រូវរួមរ័ក្ស ជាមួយតារាស្រីដូចគ្នា ដែលបានធ្វើឱ្យ...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: