កំពង់ស្ពឺៈ បន្ទាប់ពីទទួលមរណភាពកាលពីព្រឹកថ្ងៃអាទិត្យ ទី១ ធ្នូកន្លងមកនេះ ម្តាយរបស់តារាចម្រៀង អ៊ីវ៉ា ត្រូវបានធ្វើពិធីបញ្ចុះជាផ្លូវការហើយកាលពីព្រឹកម្សិលមិញ ក្រោមការទួញសោក យំយែកយ៉ាងខ្លាំងពីនាង អ៊ីវ៉ា ជាកូន និងសមាជិកគ្រួសារ ដោយមានការចូលរួមពិធីយ៉ាងច្រើនពីសំណាក់អ្នកសិល្បៈ និងអ្នកជិតខាង។
ម្តាយរបស់តារាចម្រៀងវ័យក្មេងរបស់សាន់ដេ នាង អ៊ីវ៉ា មានឈ្មោះថា អ្នកស្រី ភួង សុខា បានទទួលមរណភាពនៅអាយុ៤២ឆ្នាំទាំងមិននឹកស្មានដល់ដោយរោគាពាធ កាលពីព្រឹកថ្ងៃអាទិត្យ ទី១ ធ្នូ ឆ្នាំ២០១៣ វេលាម៉ោង៦ និង២នាទី ដែលធ្វើឲ្យតារាចម្រៀងរូបនេះ ក្រុមគ្រួសារ និងមិត្តភក្តិក្នុងសិល្បៈទួញសោកអាល័យយ៉ាងខ្លាំង។
លោក អ៊ូ ចន្ថា ដែលជាឪពុកបង្កើតរបស់តារាចម្រៀងសាន់ដេនាង អ៊ីវ៉ា និងត្រូវជាស្វាមីនៃសពបានមានប្រសាសន៍ថា អ្នកស្រី ភួង សុខា បានធ្លាក់ខ្លួនឈឺអស់រយៈពេលប្រមាណជា៧ទៅ៨ខែហើយ មុននឹងស្លាប់នោះ។ ពិធីបុណ្យសពត្រូវបានរៀបចំនៅភូមិវល្លិស ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ហើយពិធីបុណ្យនេះត្រូវបានរៀបចំចប់សព្វគ្រប់ហើយកាលព្រឹកថ្ងៃទី ៤ ធ្នូ ២០១៣ ដោយធ្វើពិធីដង្ហែទៅបញ្ចុះនៅវត្តវល្លិស កាលពីម៉ោង៧ព្រឹកតែម្តង។
ការទទួលមរណភាពរបស់អ្នកស្រី ភូង សុខា ម្តាយរបស់ អ៊ីវ៉ា គឺជាការបាត់បង់សេចក្តីសុខ និងភាពកក់ក្តៅដ៏ធំមួយនៅក្នុងគ្រួសាររបស់តារាចម្រៀងរូបនេះ ខណៈដែលកន្លងមក ទាំងអ្នករស់នៅក្នុងសិល្បៈ និងក្រៅសិល្បៈបានដឹងយ៉ាងច្បាស់ថា អ្នកស្រីតែងចំណាយពេលយ៉ាងច្រើនដើម្បីដើរតាមថែ អ៊ីវ៉ា ស្ទើរគ្រប់ពេល ទាំងការច្រៀងនៅតាមខេត្ត និងនៅភ្នំពេញ ហើយនៅពេលមានរឿងអ្វីមួយកើតឡើងចំពោះ អ៊ីវ៉ា អ្នកស្រីតែងចេញមុខដើម្បីប្រឈមនឹងការពិតជានិច្ច។
ប៉ុន្តែចាប់ពីពេលនេះទៅ អ៊ីវ៉ា ហាក់ដូចជារងាជាងមុន ខណៈទៅណាមកណាតែម្នាក់ឯង ឬក៏ប្តូរដៃគូដើរនោះ។ មុន នេះគេបានដឹងថា តារាចម្រៀងនាង សុខ ពិសី គឺជាតារាកំព្រាម្តាយម្នាក់គត់នៅសាន់ដេ ហើយពេលនេះ អ៊ីវ៉ា ជាមនុស្សទី២ តែយ៉ាងណា គេបានដឹងថា អ៊ីវ៉ា ហាក់មិនសូវមានវិប្បដិសារីធ្ងន់ធ្ងរដូច សុខ ពិសី ឡើយ ខណៈម្តាយ អ៊ីវ៉ា ស្លាប់ដោយរោគាពាធ រីឯម្តាយ សុខ ពិសី ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដែលរូបនាងជាអ្នកបើកបរដោយផ្ទាល់ នោះ។
តាមប្រភពពីសាច់ញាតិរបស់តារាចម្រៀងរូបនេះ បានឲ្យដឹងថា អ៊ីវ៉ា នឹងមិនទាន់ត្រឡប់មកកាន់សង្វៀនសិល្បៈភ្លាមៗបានទេ នាងនឹងត្រូវចំណាយពេលយូរគួរសមដើម្បីសម្រួលអារម្មណ៍មុននឹងឡើង ឆាកច្រៀងរាំ បញ្ចេញស្នាមញញឹម និងសាច់ខ្ចីលើឆាកនោះ។
ទស្សនិកជនមានការបារម្ភថា អ៊ីវ៉ា អាចនឹងធ្លាក់ប្រជាប្រិយភាពបន្តិច ខណៈដែលអារម្មណ៍របស់នាងនៅតែសៅហ្មងនឹងការស្លាប់ម្តាយនោះ តែយ៉ាងណាផលិតកម្មបញ្ជាក់ថា អ៊ីវ៉ា នឹងអាចបំពេញការងារបានល្អដូចមុននៅពេលនាងវិលវិញ។
ក្នុង អារម្មណ៍ក្តុកក្តួល និងសោកសៅជាពន់ពេកលោក ឡាយ សុខចំរើន ប្រធានគ្រប់គ្រងទូទៅរបស់ផលិតកម្មសាន់ដេ បានឲ្យដឹងថា រូបលោក រួមនឹងតារាចម្រៀងជាច្រើនរូបទៀត បានទៅចូលរួមរំលែកទុក្ខ គោរពវិញ្ញាណក្ខន្ធនៃសពនិងបានចូលរួមពិធីបញ្ចុះសពជាចុងក្រោយ កាលពីម្សិលមិញ។
លោកបានបញ្ជាក់ថា លោកមានអារម្មណ៍សោកស្ដាយជាពន់ពេក ខណៈដែលតារាចម្រៀង អ៊ីវ៉ា បានបាត់បង់ម្ដាយជាទីស្រឡាញ់គ្មានថ្ងៃត្រឡប់បែបនេះ ហើយរូបលោក និងតារាចម្រៀងទាំងអស់សូមជួយចែករំលែកទុក្ខដ៏ធំនោះផងដែរ៕
អ៊ីវ៉ា ទួញសោកខ្លាំងនៅថ្ងៃបញ្ចុះសពម្តាយខ្លួន
Tag: ដើមចេកខ្មែរ , khmer banana news
ប្រែសំរួលដោយ: អាដា
Source : Village of Wonder ភូមិអឆ្ឆរយ:
Tags: តារា, ពត៌មានជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ភ្នំំពេញ៖ តារាសម្តែងជើងចាស់នាង ចន ច័ន្ទលក្ខិណា បាននិយាយដោយខ្លីត្រឹមពាក្យថា «រស់នៅមិនចុះសម្រុងនឹងគ្នា» ពាក់ព័ន្ធនឹងការ...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
(អត្ថបទចុះផ្សាយនៅថ្ងៃ 28-11-2013, 7:17 pm) | ដោយ រ៉េន រតនៈ លោក យ៉ែម បុញ្ញាឫទ្ធិ មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ បានអះអាងន...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
The Woman Ask Men At Public Street To Motel With Her. In China, most guys would go straight away. Shows the difference in class and standard...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: