ភ្នំពេញ៖ តារាសម្តែង វ័យក្មេង កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ស្របពេលការងារសិល្បៈ កំពុងតែរីកលូតលាស់ ចេញផ្លែផ្កាគួរកត់សម្គាល់ ស្រាប់តែថ្មីៗនេះ លេចចេញដំណឹងមកថា តារាសម្តែងវ័យក្មេងរាងតូចច្រឡឹង សុវណ្ណវិជ្ជរ៉ា កំពុងតែមានភាពស្និទ្ធស្នាល ផ្អែមល្ហែមស្នេហ៍ជាមួយបុរសវ័យក្មេងម្នាក់ ដែលមានអាយុប្រហែលនឹងនាង។
ប៉ុន្តែព័ត៌មាននេះ ត្រូវបានកញ្ញា វិជ្ជរ៉ា ចេញមុខច្រានចោលថា ពុំមែនជាការពិតនោះឡើយ។ មុននេះបន្តិច មានការនិយាយខ្សឹបខ្សៀវ លេចឮពីមជ្ឈដា្ឋនខាងក្រៅសិល្បៈមកថា មានបុរសវ័យក្មេងប្លែកមុខម្នាក់ តែងយកឡានស៊េរីទំនើប មកចាំទទួលយកកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ចេញ ទៅដើរកំសាន្តខាងក្រៅ ហើយក៏ឧស្សាបណ្តើរគ្នា ចូលទៅក្នុងហាងទំនើបៗញ៉ាំ អាហារជាមួយគ្នាស្ទើររាល់ថ្ងៃទៀតផង។
ប្រភពខាងលើ បាននិយាយដាក់ការសង្ស័យថា ភាពស្និទ្ធស្នាលរបស់តារាសម្តែងស្រី សាច់ស ពេជ្រ សុវណ្ណវិជ្ជរ៉ា មើលទៅទំនងដូចជាកំពុងតែ ស្ថិតក្នុងដំណាក់កាល នៃការស្វែងយល់ចិត្តគ្នាក៏ថាបាន។ ម្យ៉ាងទៀតបើមើលទៅលើឫកពារបុរសម្នាក់នេះ ទំនងជាកូនអ្នកមានទ្រព្យសម្បតិ្ត នៅក្នុងស្រុកខ្មែរ។ បើតាមប្រភពខាងលើបានឲ្យដឹងថា បុរសដែលគេគិតថា ជាដៃគូស្នេហា ជាមួយ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា មានវ័យប្រហែល ជិត៣០ ឆ្នាំ។
ផ្តល់សម្ភាសន៍ជាមួយភ្នាក់ងារ គេហទំព័រ Looking TODAY នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៣ នេះ កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា បានប្រាប់ឲ្យដឹងពីការពិតថា " អត់មានទេបង…ហើយខ្ញុំក៏មិនទាន់គិតគូ ពីរឿងមានស្នេហាអីដែរ ...!។ ចំពោះព័ត៌មានដែលគេនិយាយនេះ ខ្ញុំគិតថា ជារឿងមិនពិត ទាន់តែសោះ..!។ ពេលខ្លះខ្ញុំពិតជាឧស្សាហ៍ ចេញទៅញ៉ាំអាហារ នៅខាងក្រៅពិតមែន ប៉ុន្តែពុំមែនទៅជាមួយគូស្នេហ៍អីនោះទេ គឺខ្ញុំចេញទៅជាមួយបងស្រី និង បងថ្លៃ ដែលរស់នៅប្រទេសអូស្រា្តលី គឺចេញទៅដោយលក្ខណៈជាគ្រួសារ "។
តារាសម្តែង ពេជ្រ សុវណ្ណវិជ្ជរ៉ា បានបន្តថា បើសិនជានាង មានគូស្នេហ៍ពិតមែននោះ នឹងបង្ហាញ ហើយប្រាប់មហាជនឲ្យបានដឹងគ្រប់គ្នា គឺពុំមានការលាក់លៀមនោះឡើយ។ ប៉ុន្តែអ្វីដែល នាងចង់ប្រាប់ឲ្យមហាជនបានដឹងពេលនេះ គឺ នាងពុំដែលចាប់អារម្មណ៍ទៅលើ រឿងមានស្នេហាទេ ព្រោះរាល់ថ្ងៃ នាងកំពុងមមាញឹកខ្លាំង ជាមួយការងារសម្តែងសិល្បៈ។
គួររំឭកថា តារាសម្តែងស្រីវ័យក្មេង កញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា ខណៈការងារសិល្បៈ កាន់តែមានសន្ទុះទៅមុខនោះ ក៏ត្រូវទទួលរងនូវព័ត៌មានមួយចំនួន ទាក់ទងទៅនឹងជីវិតស្នេហា ឯកជនក្រៅឆាកដែលបណ្តាញ សារព័ត៌មានក្នុងស្រុក តែងបានលើកទ្បើងជារឿយៗ។ ប៉ុន្តែផ្ទុយទៅវិញ រាល់ព្យុះភ្លៀង តែងបោកបក់មកលើកញ្ញា ពេជ្រ សុវណ្ណវិជ្ជរ៉ា គឺរមែងរសាត់បាត់ទៅវិញ ក្រោយពីមានការបកស្រាយ និងចេញមុខបំភ្លឺដោយផ្ទាល់ ពីសំណាក់តារាសម្តែងស្រីរូបនេះ ។
ជាការកត់សម្គាល់ ថ្វីត្បិតតែសាច់រឿងចាស់ តែងតែបានរសាត់ឃ្លាតទៅឆ្ងាយ ពីខ្សែជីវិតរបស់នាង សុវណ្ណវិជ្ជរ៉ា យ៉ាងណាក្តី តែមិនអាចទាន់ប្រាកដច្បាស់ទេថា តើរឿងរ៉ាវទាំងនេះ នឹងឈប់មកតាមលងបន្លាចលើរូបនាងទៀតនោះទេ ដ៏រាបណា នាងនៅតែជាតារា ដែលជាការចាប់អារម្មណ៍ របស់មហាជន ក៏ដូចជាបណ្តាញសារព័ត៌មាន ទៅលើដំណើរខ្សែជីវិតនៅក្នុងវិថីសិល្បៈ ព្រមទាំងរឿងរ៉ាវជីវិតស្នេហាឯកជន៕
ពេជ្រ សុវណ្ណវិជ្ជរ៉ា បដិសេធដំណឹងស្នេហ៍ ជាមួយប្រុសវ័យជាង ៣០ឆ្នាំ
Tag: ដើមចេកខ្មែរ , khmer banana news
ប្រែសំរួលដោយ: អាដា
រក្សាសិទ្ធិគ្រប់យ៉ាងដោយ: ភូមិអច្ឆរិយៈ
ប្រភពអត្តបទៈ loo
Tags: តារា, ពត៌មានជាតិ
សំគាល:
វែបសាយដើមចេក យើងខ្ញុំសូមមិនទទួលខុសត្រូវចំពោះពត័មានណាដែលមិនមែនជារបស់យើងខ្ញុំទេ។
រាល់ព័តមានពិតឫមិនពិតសូមទំនាក់ទំនងទៅកាន់ប្រភពដើមដែលយើងដាក់តំនរភ្ជាប់ទៅអោយ។ សូមអរគុណចំពោះការគាំទ្រ!
Subscribe to:
Post Comments (Atom)
សូមជួយគាំទ្រ
- RSSGet updates
- Google PlusJoin our Circle
- TwitterFollow us
- FacebookBecome our fan
Popular Magazine by Urban Klub 2013
125×125 Ads(Swimsuit Edition )
Hot Topics
Popular Posts
-
ដោយសារតែអផ្សុក សិស្សតៃវ៉ាន់១គូបាននាំគ្នាប្រព្រឹត្ត Oral Sex លើរថភ្លើងមុខអ្នកដំណើរជាច្រើន។ នេះបើតាមការឱ្យដឹងរបស់គេហទំព័រ ...
-
ចិន៖ក្នុងព្រឹត្តិការណ៍ធ្វើសន្និសីទរឿងកាលពីម្សិលមិញនេះ នាង Liu Yifei ខ្មែរហៅនាងថាសៀវឡុងនី នៅតែបន្តភាពអាម៉ាសរបស់ខ្លួនក្នុងអំឡុងផ្តល់...
-
ចិន៖ប្រភពព័ត៌មានរបស់ចិននានា ដែលចុះផ្សាយកាលពីពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅ បានឲ្យដឹងថា នាង Gong Rumin ឬ Gong Yan Zhao Min (宮如敏) ដែ...
-
ដើមចេកខ្មែរ ប្រទេសកម្ពុជាមានចេកជាច្រើនប្រភេទ ដូចជា ចេកណាំវ៉ា ចេកអំបូង ចេកពងមាន់ ចេកស្នាមុខ ចេកទឹក ចេកជ្វា។ល។ ចេកជារុក្ខជាតិហូបផ្លែដែល...
-
ភ្នំពេញៈ តារាសម្តែង និងពិធីការិនីកូនមួយ សាច់ម៉ដ្ឋរលោង រូបសម្រស់កាន់តែលេចធ្លោរទេ្វដង អ្នកនាង សុខ សោម៉ាវត្តី ធ្លាប់បានសម្តែងរឿងដោយមានបញ្ចូល គ្...
-
ស្ថានទូតជប៉ុន ត្រូវគេរាយការណ៍ថា បានអញ្ជើញមេដឹកនាំគណបក្សសង្គ្រោះជាតិទាំង២នាក់ ក្រោយការបង្កហេតុនៅតំបន់សេដ្ឋកិច្ចព...
-
ភ្នំំពេញ៖ តារាសម្តែងជើងចាស់នាង ចន ច័ន្ទលក្ខិណា បាននិយាយដោយខ្លីត្រឹមពាក្យថា «រស់នៅមិនចុះសម្រុងនឹងគ្នា» ពាក់ព័ន្ធនឹងការ...
-
The Woman Ask Men At Public Street To Motel With Her. In China, most guys would go straight away. Shows the difference in class and standard...
-
ពុធ ២៧ វិច្ឆិកា, ២០១៣ ម៉ោង ០៨:៣៣ នៅពេលថ្មីៗនេះ អង្គភាពសេដ្ឋកិច្ចពិសេស (The Economist Intellligence Unit) ដែលជាក្រុមជំនាញ ក្នុងការវាយតម្លៃ ទៅ...
-
វាពិតជា មានន័យណាស់ ក្នុងការថែរក្សា ចំណងស្នេហាមួយ អោយមានភាពយូរអង្វែង ។ យើងមិនអាច គិតថា វាមិនសំខាន់ចំពោះអ្នកទេ មែនទេ? ដូច្នេះ ដើម្បីជាគន្លឹះ ក...
Blogger templates.ដោយដើមចេកខ្មែរពត៌មានដើមចេកខ្មែរ.





0 comments: